យ៉ូស្វេ 23
23
1លុះពេលក្រោយជាយូរមក កាលព្រះយេហូវ៉ាទ្រង់បានប្រទានឲ្យពួកអ៊ីស្រាអែល មានសេចក្ដីស្រាកស្រាន្តពីខ្មាំងសត្រូវទាំងអស់នៅជុំវិញ ឯយ៉ូស្វេលោកក៏ចាស់ មានវ័យចំរើនច្រើនណាស់ហើយ 2នោះលោកហៅពួកអ៊ីស្រាអែលទាំងអស់គ្នា ព្រមទាំងពួកចាស់ទុំ ពួកមេ នឹងពួកចៅក្រម ហើយពួកនាយករបស់គេមកប្រាប់ថា អញចាស់ហើយ ក៏មានវ័យចំរើនច្រើនណាស់ផង 3ឯឯងរាល់គ្នាបានឃើញគ្រប់ទាំងការ ដែលព្រះយេហូវ៉ាជាព្រះនៃឯង បានធ្វើដល់សាសន៍ទាំងប៉ុន្មាននេះ ដោយព្រោះឯងរាល់គ្នាហើយ ដ្បិតគឺជាព្រះយេហូវ៉ាជាព្រះនៃឯង ដែលបានច្បាំងជំនួសឯង 4មើល អញបានចែកអស់ទាំងនគរដែលសល់ទាំងនេះដល់ឯង ទុកជាមរដកដល់ពូជអំបូរឯងទាំងប៉ុន្មាន ចាប់តាំងពីទន្លេយ័រដាន់ នឹងអស់ទាំងនគរដែលអញបានវាយបំផ្លាញចេញហើយ រហូតដល់សមុទ្រធំដែលនៅទិសខាងលិច 5ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងច្រានគេពីមុខឯងចេញ ហើយនឹងបណ្តេញគេពីចំពោះភ្នែកឯងទៅ នោះឯងរាល់គ្នានឹងចាប់យកស្រុកគេ ដូចជាព្រះយេហូវ៉ាជាព្រះនៃឯងបានសន្យាហើយ 6ដូច្នេះ ចូរសំរេចចិត្តនឹងកាន់ ហើយប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលបានកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេចុះ ដើម្បីកុំឲ្យឯងបែរចេញពីសេចក្ដីទាំងនោះ ទៅខាងស្តាំ ឬខាងឆ្វេងឡើយ 7ប្រយោជន៍កុំឲ្យលាយឡំនឹងសាសន៍ទាំងនេះ ដែលសល់នៅក្នុងស្រុកឯង ហើយកុំឲ្យឯងដំណាលពីឈ្មោះព្រះរបស់គេ ឬឲ្យអ្នកណាស្បថដោយនូវឈ្មោះព្រះទាំងនោះ ហើយកុំឲ្យឯងរាល់គ្នាគោរពប្រតិបត្តិក្រាបថ្វាយបង្គំដល់ព្រះគេឡើយ 8គឺត្រូវឲ្យតោងជាប់នឹងព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នាវិញ ដូចជាបានធ្វើដរាបដល់សព្វថ្ងៃនេះ 9ដ្បិតព្រះយេហូវ៉ាបានបណ្តេញសាសន៍ធំ ហើយពូកែពីមុខឯងរាល់គ្នាចេញ ហើយគ្មានអ្នកណាបានអាចនឹងឈរនៅមុខឯងរាល់គ្នា ដរាបដល់សព្វថ្ងៃនេះ 10ពួកឯងរាល់គ្នាតែ១នាក់បានដេញតាម១ពាន់នាក់ ដ្បិតគឺជាព្រះយេហូវ៉ាជាព្រះនៃឯង ដែលច្បាំងជំនួសឯង ដូចជាទ្រង់បានមានបន្ទូលនឹងឯងហើយ 11ដូច្នេះចូរប្រយ័តខ្លួនឲ្យអស់ពីចិត្ត ដើម្បីនឹងស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង 12តែបើសិនជាឯងវិលទៅវិញ ទៅភ្ជាប់ញាតិពន្ធនឹងសំណល់នៃសាសន៍ទាំងនេះ ដែលនៅជាមួយនឹងឯងរាល់គ្នានៅឡើយ ព្រមទាំងយកគ្នាជាប្ដីប្រពន្ធ ក៏ចូលទៅឯគេ ហើយគេមកឯឯងដែរ 13នោះត្រូវដឹងជាប្រាកដថា ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងមិនបណ្តេញសាសន៍ទាំងនេះពីមុខឯងទៀតទេ គឺគេនឹងនៅជាអង្គប់ ហើយជាអន្ទាក់ដល់ឯងរាល់គ្នា ហើយជារំពាត់នៅចង្កេះ នឹងជាបន្លានៅក្នុងភ្នែកឯងវិញ ទាល់តែឯងរាល់គ្នាវិនាសបាត់ពីស្រុកល្អនេះទៅ ជាស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានមក។
14មើល នៅថ្ងៃនេះ អញនឹងទៅតាមផ្លូវរបស់មនុស្សលោកទាំងអស់ ឯនៅក្នុងចិត្ត ហើយក្នុងវិញ្ញាណរបស់ឯង នោះក៏ដឹងទាំងអស់គ្នាថា ឯអស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានមានបន្ទូលសន្យាហើយ នោះគ្មានខ្វះណាមួយសោះ ទាំងអស់បានសំរេចគ្រប់ជំពូក ឥតមានខ្វះណាមួយឡើយ 15ប៉ុន្តែដែលគ្រប់ទាំងសេចក្ដីល្អបានសំរេចដល់ឯងរាល់គ្នា ដូចជាព្រះយេហូវ៉ាជាព្រះនៃឯង បានសន្យាយ៉ាងណា នោះទ្រង់នឹងនាំអស់ទាំងសេចក្ដីអាក្រក់មកលើឯងរាល់គ្នាយ៉ាងនោះដែរ ទាល់តែទ្រង់បានបំផ្លាញពួកឯងពីស្រុកល្អនេះ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានមកនោះចេញទៅ 16គឺបើឯងរាល់គ្នារំលងសេចក្ដីសញ្ញាផងព្រះយេហូវ៉ាជាព្រះនៃឯង ដែលទ្រង់បានបង្គាប់មក ហើយទៅគោរពប្រតិបត្តិក្រាបថ្វាយបង្គំដល់ព្រះដទៃ នោះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ានឹងកាត់ឡើងទាស់នឹងឯង ហើយឯងរាល់គ្នានឹងត្រូវវិនាសបាត់ទៅជាឆាប់ពីស្រុកល្អ ដែលទ្រង់បានប្រទានមកឯង។
ទើបបានជ្រើសរើសហើយ៖
យ៉ូស្វេ 23: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: