អ្នកណាដែលចូលចិត្តចំពោះសេចក្ដីប្រៀនប្រដៅ នោះក៏ស្រឡាញ់ដំរិះ តែអ្នកណាដែលស្អប់ដល់សេចក្ដីបន្ទោស នោះជាមនុស្សកំរោលវិញ។ មនុស្សល្អនឹងប្រកបដោយព្រះគុណនៃព្រះយេហូវ៉ា តែទ្រង់នឹងកាត់ទោស ដល់មនុស្សណាដែលគិតគូរបង្កើតការអាក្រក់។ គ្មានមនុស្សណាបានតាំងមាំមួនឡើង ដោយសារអំពើអាក្រក់ទេ តែឫសនៃមនុស្សសុចរិតមិនត្រូវរលើងឡើយ។ ស្ត្រីមានចិត្តបរិសុទ្ធ នោះជាមកុដដល់ប្ដី តែស្ត្រីណាដែលនាំឲ្យមានសេចក្ដីខ្មាស នោះប្រៀបដូចជាសេចក្ដីពុករលួយនៅក្នុងឆ្អឹងរបស់ប្ដីវិញ។ អស់ទាំងគំនិតរបស់មនុស្សសុចរិត នោះសុទ្ធតែទៀងត្រង់ តែគំនិតរបស់មនុស្សអាក្រក់ នោះជាសេចក្ដីឆបោកវិញ។ ពាក្យសំដីរបស់មនុស្សអាក្រក់ សុទ្ធតែនិយាយពីការលបចាំកំចាយឈាម តែមាត់របស់មនុស្សទៀងត្រង់នឹងជួយឲ្យគេរួចវិញ។ មនុស្សអាក្រក់ត្រូវដួល ហើយមិននៅទៀតទេ តែផ្ទះរបស់មនុស្សសុចរិតបានស្ថិតស្ថេរនៅវិញ។ មនុស្សនឹងបានគេសរសើរតាមប្រាជ្ញារបស់ខ្លួន តែអ្នកណាដែលមានចិត្តវៀច នោះគេនឹងស្អប់វិញ។ អ្នកណាដែលគេរាប់អានតិច តែមានបាវបំរើ នោះវិសេសជាជាងមនុស្សណាដែលតំកើងខ្លួន ប៉ុន្តែខ្វះខាតអាហារវិញ។ មនុស្សសុចរិតរមែងប្រណី ដល់ជីវិតនៃសត្វរបស់ខ្លួន តែចិត្តរបស់មនុស្សអាក្រក់ នោះសាហាវណាស់។ អ្នកណាដែលធ្វើស្រែខ្លួន នោះនឹងបានបាយជាបរិបូរ តែអ្នកណាដែលតាមសេចក្ដីឥតប្រយោជន៍ នោះគ្មានយោបល់វិញ។ ឯមនុស្សអាក្រក់ គេចង់បានរបឹបរបស់មនុស្សដែលប្រព្រឹត្តអំពើអាក្រក់ តែឫសរបស់មនុស្សសុចរិត នោះបង្កើតផលផ្លែវិញ។ មានអន្ទាក់អាក្រក់ នៅក្នុងអំពើរំលងរបស់បបូរមាត់ តែមនុស្សសុចរិតនឹងចេញរួចពីសេចក្ដីលំបាក។ មនុស្សនឹងបានស្កប់ចិត្តនឹងសេចក្ដីល្អ ដោយសារផលដែលកើតពីមាត់ខ្លួន ហើយកិច្ចការដែលដៃមនុស្សធ្វើ នោះនឹងបានសងដល់អ្នកនោះវិញ។
អាន សុភាសិត 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 12:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ