ឯមនុស្សទាល់ក្រ ដែលដើរតាមផ្លូវទៀងត្រង់ នោះវិសេសជាងមនុស្សដែលមានបបូរមាត់ចចើង ហើយចិត្តល្ងីល្ងើ។ មួយទៀត ការដែលចិត្តឥតមានចំណេះ នោះមិនគួរគប្បីទេ ហើយអ្នកណាដែលរហ័សឈានទៅ នោះជ្រួសផ្លូវហើយ។ សេចក្ដីចំកួតរបស់មនុស្ស រមែងបង្ខូចផ្លូវខ្លួនទៅ ហើយអ្នកនោះក៏អន់ចិត្តចំពោះព្រះយេហូវ៉ាដែរ។ ការដែលមានទ្រព្យសម្បត្តិ នោះនាំឲ្យមានមិត្រភក្តិកើនឡើង តែមនុស្សក្រត្រូវពង្រាត់ពីពួកមិត្រភក្តិវិញ។ សាក្សីភូតភរនឹងមិនរួចចាកទោសឡើយ ហើយអ្នកណាដែលពោលពាក្យកុហកក៏នឹងគេចមិនរួចដែរ។ មនុស្សជាច្រើន នឹងខំយកចិត្តរបស់មនុស្សសទ្ធា ហើយអ្នកណាក៏ដោយ ក៏ជាមិត្រសំឡាញ់នឹងអ្នកដែលចែកអំណោយទានដែរ។ អស់ទាំងបងប្អូនរបស់អ្នកទាល់ក្រ ក៏ស្អប់អ្នកនោះ ចំណង់បើមិត្រភក្តិ តើនឹងឃ្លាតចេញឆ្ងាយ ពីអ្នកនោះជាជាងអំបាលម៉ានទៅទៀត អ្នកនោះនឹងតាមទៅអង្វរ តែគេគេចបាត់ទៅ។ អ្នកណាដែលបានប្រាជ្ញា នោះជាអ្នកស្រឡាញ់ដល់ព្រលឹងខ្លួន អ្នកណាដែលរក្សាយោបល់ទុក នោះនឹងបានសេចក្ដីល្អ។ សាក្សីភូតភរនឹងមិនរួចចាកពីទោសឡើយ ហើយអ្នកណាដែលពោលពាក្យកុហក នឹងត្រូវវិនាសទៅ។ ការដែលអាស្រ័យនៅដោយរុងរឿង នោះមិនសមនឹងមនុស្សល្ងីល្ងើទេ ចំណង់បើខ្ញុំកំដរ ដែលមានអំណាចលើអ្នកធំ តើមិនសមគួរជាជាងអំបាលម៉ានទៅ។ សតិបញ្ញារបស់មនុស្សនឹងនាំឲ្យយឺតនឹងខឹង អ្នកនោះក៏តែងមានចិត្តអរ ដោយមិនប្រកាន់ទោសវិញ។ សេចក្ដីក្រោធនៃស្តេច ធៀបដូចជាសូរគ្រហឹមនៃសិង្ហ តែព្រះគុណទ្រង់ដូចជាទឹកសន្សើមនៅលើស្មៅវិញ។ កូនល្ងីល្ងើជាទីអន្តរាយដល់ឪពុក ហើយការឌុកដាន់របស់ប្រពន្ធ ក៏ដូចជាទឹកស្រក់តក់ៗមកជានិច្ច។ ផ្ទះសំបែង នឹងទ្រព្យសម្បត្តិ ជាមរដកមកពីឪពុកតែប្រពន្ធដែលឆ្លៀវឆ្លាត នោះហើយជាអំណោយទានមកពីព្រះយេហូវ៉ា។
អាន សុភាសិត 19
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 19:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ