ទំនុកដំកើង 106
106
1ចូរសរសើរដល់ព្រះយេហូវ៉ា
ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា
ដ្បិតទ្រង់ល្អ សេចក្ដីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច
2តើមានអ្នកណាអាចនឹងពណ៌នាពីការខ្លាំងពូកែរបស់
ព្រះយេហូវ៉ា
ឬសំដែងពីសេចក្ដីសរសើររបស់ទ្រង់ទាំងអស់បាន
3មានពរហើយ អស់អ្នកដែលរក្សាសេចក្ដីយុត្តិធម៌
ហើយអ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត
គ្រប់ពេលគ្រប់វេលា
4ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំនឹងប្រោសទូលបង្គំ
ដោយសេចក្ដីសប្បុរស ដែលទ្រង់ផ្តល់ដល់រាស្ត្រទ្រង់
ឱសូមប្រោសទូលបង្គំ ដោយសេចក្ដីសង្រ្គោះនៃទ្រង់ផង
5ដើម្បីឲ្យទូលបង្គំបានឃើញសេចក្ដីចំរើន
នៃពួករើសតាំងរបស់ទ្រង់
ឲ្យទូលបង្គំបានរីករាយ ដោយសេចក្ដីអំណនៃរាស្ត្រទ្រង់
ហើយឲ្យបានអរព្រឺព្រួច ជាមួយនឹងមរដករបស់ទ្រង់។
6៙ យើងខ្ញុំរាល់គ្នាបានធ្វើបាប
ដូចជាពួកឰយុកោយើងខ្ញុំដែរ
ក៏បានប្រព្រឹត្តអំពើទុច្ចរិត ហើយធ្វើការអាក្រក់ផង
7ពួកឰយុកោយើងខ្ញុំមិនបានពិចារណាយល់
ពីការអស្ចារ្យរបស់ទ្រង់នៅស្រុកអេស៊ីព្ទទេ
ក៏មិនបាននឹកចាំពីសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់ដែរ
គេបានបះបោរនៅត្រង់មាត់សមុទ្រវិញ
គឺជាសមុទ្រក្រហម
8ទោះបើយ៉ាងនោះ គង់តែទ្រង់បានជួយសង្គ្រោះគេដែរ
ដោយយល់ដល់ព្រះនាមទ្រង់
ដើម្បីនឹងធ្វើឲ្យព្រះចេស្តាដ៏ខ្លាំងពូកែរបស់ទ្រង់
បានប្រាកដច្បាស់
9ទ្រង់បានបង្គាប់ដល់សមុទ្រក្រហម
សមុទ្រនោះក៏រីងទៅ
យ៉ាងនោះ ទ្រង់បាននាំគេដើរកាត់ទីជំរៅ
ដូចជាដើរនៅទីគោក
10ទ្រង់បានជួយឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកដែលស្អប់គេ
ក៏លោះគេឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ
11ទឹកសមុទ្របានហូរគ្របលើពួកតតាំងនឹងគេ
ឥតមាននៅសល់ដល់មួយឡើយ
12នោះទើបគេបានជឿព្រះបន្ទូលទ្រង់
ហើយច្រៀងសរសើរដល់ទ្រង់។
13៙ តែមិនយូរប៉ុន្មាន ក៏ភ្លេចកិច្ចការរបស់ទ្រង់ទៅ
ហើយមិនបានរង់ចាំស្តាប់សេចក្ដីដំបូន្មានរបស់ទ្រង់ទេ
14គឺគេមានចិត្តខ្មួលខ្មាញ់នៅទីរហោស្ថាន
ក៏ល្បងលព្រះនៅទីហួតហែងវិញ
15ទ្រង់ក៏ព្រមប្រទានតាមសេចក្ដីសំណូមរបស់គេ
តែទ្រង់ឲ្យមានសេចក្ដីក្រៀមស្ងួតនៅក្នុងចិត្តគេវិញ
16គេក៏មានសេចក្ដីច្រណែននឹងម៉ូសេ
នៅក្នុងទីដំឡើងត្រសាល
ហើយនឹងអើរ៉ុន ដែលជាអ្នកបរិសុទ្ធរបស់ព្រះយេហូវ៉ាដែរ
17នោះផែនដីក៏ប្រេះហា ស្រូបយកដាថានទៅ
ហើយគ្របលើអ័ប៊ីរ៉ាម នឹងពួកគាត់
18មានភ្លើងឆេះឡើងក្នុងពួកគេ
អណ្តាតភ្លើងនោះក៏បញ្ឆេះមនុស្សអាក្រក់ទៅ។
19៙ គេបានធ្វើរូបកូនគោនៅត្រង់ភ្នំហោរែប
ហើយបានក្រាបថ្វាយបង្គំចំពោះរូបសិតនោះ
20គឺយ៉ាងនោះដែលគេបានប្តូរព្រះដ៏ជាសិរីល្អនៃគេ
ឲ្យបានជារូបដូចគោដែលស៊ីស្មៅវិញ
21គេបានភ្លេចព្រះដែលជួយសង្គ្រោះគេ
ជាព្រះដែលបានធ្វើការយ៉ាងធំសំបើមនៅស្រុកអេស៊ីព្ទ
22គឺជាការយ៉ាងអស្ចារ្យនៅស្រុកហាំ
នឹងការគួរស្ញែងខ្លាចនៅត្រង់សមុទ្រក្រហម
23ដូច្នេះ ទ្រង់បានមានបន្ទូលថានឹងបំផ្លាញគេបង់
ប៉ុន្តែម៉ូសេ ជាអ្នករើសតាំងរបស់ទ្រង់
លោកបានឈរនៅចំពោះទ្រង់ ក្នុងដំណើររំលងនោះ
ដើម្បីនឹងបង្វែរសេចក្ដីក្រោធរបស់ទ្រង់ចេញ
ក្រែងទ្រង់បំផ្លាញគេមែន។
24៙ អើ គេបានមើលងាយស្រុកដ៏សប្បាយនោះ
គេមិនបានជឿព្រះបន្ទូលទ្រង់ទេ
25គឺបានរទូរទាំនៅក្នុងត្រសាលគេវិញ
ឥតស្តាប់តាមព្រះសូរសៀងនៃព្រះយេហូវ៉ាឡើយ
26ដូច្នេះ ទ្រង់ក៏លើកព្រះហស្តឡើងស្បថនឹងគេថា
ទ្រង់នឹងឲ្យគេដួលនៅក្នុងទីរហោស្ថាន
27ហើយថា នឹងឲ្យពូជពង្សគេដួលនៅកណ្តាល
អស់ទាំងសាសន៍ ព្រមទាំងកំចាត់កំចាយគេ
ឲ្យទៅនៅពេញពាសក្នុងប្រទេសដទៃទាំងប៉ុន្មាន។
28៙ គេក៏បានទៅភ្ជាប់ខ្លួននឹងព្រះបាល-ពេអរ
ហើយបានបរិភោគអស់ទាំងគ្រឿងបូជា
ដែលថ្វាយដល់រូបព្រះឥតជីវិត
29គឺយ៉ាងនោះដែលគេបានបណ្តាលឲ្យទ្រង់ខ្ញាល់
ដោយសារអំពើរបស់គេ
ហើយមានការប្រហារជីវិតកើតឡើងនៅក្នុងពួកគេ
30គ្រានោះ ភីនេហាសក៏ក្រោកឡើងសំរេចទោសដល់គេ
រួចការប្រហារជីវិតនោះក៏អាក់ខានទៅ
31ការនោះបានរាប់ជាសេចក្ដីសុចរិតដល់ភីនេហាស
ដរាបដល់គ្រប់ទាំងដំណមនុស្ស ជារៀងរាបតទៅ។
32៙ គេក៏បណ្តាលឲ្យទ្រង់ខ្ញាល់ នៅត្រង់ទឹកមេរីបាទៀត
ការនោះជាហេតុនាំឲ្យម៉ូសេកើតមានទោសដែរ
ដោយព្រោះគេ
33ដ្បិតគេបានរំអុកដល់ចិត្តលោក
ហើយបបូរមាត់លោកបាននិយាយឥតបើគិត។
34៙ គេក៏មិនបានបំផ្លាញសាសន៍ដទៃទាំងប៉ុន្មាន
ដូចជាព្រះយេហូវ៉ាបានបង្គាប់ដែរ
35គឺគេបានទៅប្រព្រឹត្តច្របូកច្របល់ជាមួយ
ព្រមទាំងរៀនតាមកិរិយារបស់សាសន៍ដទៃទាំងនោះវិញ
36ក៏គោរពប្រតិបត្តិដល់រូបព្រះរបស់សាសន៍ទាំងនោះដែរ
ជាការដែលត្រឡប់ជាអន្ទាក់ដល់គេ
37អើ គេបានទាំងបូជាថ្វាយនូវកូនប្រុសកូនស្រីគេដល់
ពួកអារក្សផង
38ក៏កំចាយឈាមដែលគ្មានទោស
គឺជាឈាមរបស់កូនប្រុសកូនស្រីគេ
ដែលគេបូជាថ្វាយដល់អស់ទាំងរូបព្រះនៅស្រុកកាណាន
ដូច្នេះ ស្រុកក៏ត្រឡប់ជាស្មោកគ្រោកដោយសារឈាម
39គឺយ៉ាងនោះដែលគេបានធ្វើឲ្យខ្លួនមានសៅហ្មង
ដោយសារកិរិយារបស់គេ ព្រមទាំងប្រព្រឹត្តសេចក្ដីកំផិត
ដោយអំពើរបស់គេផង។
40៙ ហេតុនោះបានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា
បានឆួលឡើងទាស់នឹងរាស្ត្រទ្រង់
ហើយទ្រង់ក៏ស្អប់ខ្ពើមពួកដែលជាមរដករបស់ទ្រង់វិញ
41ទ្រង់ប្រគល់គេទៅក្នុងកណ្តាប់ដៃនៃសាសន៍ដទៃ
ហើយពួកអ្នកដែលស្អប់គេ បានគ្រប់គ្រងលើគេវិញ
42ពួកខ្មាំងសត្រូវបានសង្កត់សង្កិន
ហើយគេត្រូវចុះចាញ់នៅក្រោមកណ្តាប់ដៃពួកសត្រូវនោះ
43ទ្រង់បានប្រោសគេឲ្យរួចជាច្រើនដងច្រើនគ្រា
ប៉ុន្តែសេចក្ដីដំបូន្មានរបស់គេបានទាស់ទទឹងនឹងទ្រង់
ហើយគេត្រូវធ្លាក់ទៅជាទាបថោកក្នុងអំពើទុច្ចរិតរបស់គេ
44ទោះបើយ៉ាងនោះ គង់តែទ្រង់បានទតមើល
សេចក្ដីវេទនារបស់គេ
ក្នុងកាលដែលគេអំពាវនាវរកទ្រង់ដែរ
45ទ្រង់ក៏នឹកចាំពីសេចក្ដីសញ្ញារបស់ទ្រង់ចំពោះគេ
ហើយបានប្រែគំនិតទៅ
ដោយសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់
46ទ្រង់បណ្តាលឲ្យពួកអ្នកដែលដឹកនាំគេទៅជាឈ្លើយ
ត្រឡប់ជាមានសេចក្ដីអាណិតមេត្តាដល់គេវិញ។
47៙ ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយ
សូមជួយសង្គ្រោះយើងខ្ញុំផង
សូមប្រមូលយើងខ្ញុំពីកណ្តាលពួកសាសន៍ដទៃមក
ដើម្បីឲ្យយើងខ្ញុំបានលើកដំកើងព្រះនាមបរិសុទ្ធនៃទ្រង់
ព្រមទាំងយកការសរសើរដល់ទ្រង់
ទុកជាសេចក្ដីអំណររបស់យើងខ្ញុំផង។
48៙ សូមសរសើរដល់ព្រះយេហូវ៉ា
ជាព្រះនៃសាសន៍អ៊ីស្រាអែល
ចាប់តាំងពីអស់កល្បរៀងទៅដល់អស់កល្បជានិច្ច
ត្រូវឲ្យបណ្តាជនទាំងឡាយពោលថា អាម៉ែន
ចូរលើកដំកើងព្រះយេហូវ៉ាចុះ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 106: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.