ទំនុកដំកើង 107
107
ប៉ែកទី៥
1ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា
ដ្បិតទ្រង់ល្អ
សេចក្ដីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច
2គួរឲ្យពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះ
បានថាដូច្នេះដែរ
គឺអស់អ្នកដែលទ្រង់បានលោះ
ឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវនោះ
3ហើយប្រមូលមកពីគ្រប់ទាំងស្រុក
គឺពីទិសខាងកើត ទិសខាងលិច ទិសខាងជើង
ហើយទិសខាងត្បូងផង។
4៙ គេបានដើរសាត់អណ្តែត តាមផ្លូវស្ងាត់ឈឹង
ក្នុងទីរហោស្ថាន
គេរកទីក្រុងណាដែលល្មមអាស្រ័យនៅមិនបានឡើយ
5ព្រលឹងគេក៏ហេវទៅ ដោយស្រេកឃ្លាន
6គ្រានោះ គេបានអំពាវនាវដល់ព្រះយេហូវ៉ា
ដោយសេចក្ដីវេទនារបស់គេ
ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ
7ទ្រង់បាននាំគេតាមផ្លូវត្រង់វិញ
ដើម្បីឲ្យគេចូលដល់ទីក្រុងដែលអាស្រ័យនៅបាន
8ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា
ដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់
ហើយដោយព្រោះអស់ទាំងការអស្ចារ្យ
ដែលទ្រង់បានប្រោសដល់មនុស្សជាតិ
9ដ្បិតទ្រង់ប្រោសព្រលឹងដែលសង្វាត ឲ្យបានស្កប់ស្កល់
ហើយទ្រង់ចំអែតព្រលឹងដែលស្រេកឃ្លាន
ដោយសេចក្ដីល្អ។
10៙ ឯអស់អ្នកដែលអង្គុយនៅទីងងឹត
ហើយក្នុងម្លប់នៃសេចក្ដីស្លាប់
ជាពួកអ្នកដែលជាប់មានសេចក្ដីវេទនា
ហើយនឹងចំណងច្រវាក់
11ដោយព្រោះគេបានបះបោរនឹងព្រះបន្ទូលនៃព្រះ
ហើយបានមើលងាយដល់សេចក្ដីដំបូន្មាន
របស់ព្រះដ៏ខ្ពស់បំផុត
12បានជាទ្រង់បន្ទាបចិត្តគេ
ដោយការនឿយហត់
គេបានដួលចុះ ឥតមានអ្នកណាជួយឡើយ
13គ្រានោះ គេបានអំពាវនាវដល់ព្រះយេហូវ៉ា
ដោយសេចក្ដីវេទនារបស់គេ
ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ
14ទ្រង់បាននាំគេចេញពីទីងងឹត នឹងម្លប់នៃសេចក្ដីស្លាប់
ព្រមទាំងបណ្តាច់ចំណងគេផង
15ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា
ដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់
ហើយដោយព្រោះអស់ទាំងការអស្ចារ្យ
ដែលទ្រង់បានប្រោសដល់មនុស្សជាតិ
16ដ្បិតទ្រង់បានទំលាយអស់ទាំងទ្វារលង្ហិន
ហើយបំបាក់រនុកដែកដែរ។
17៙ ឯពួកមនុស្សមោហោ គេរមែងមានទុក្ខ
ដោយព្រោះការរំលងច្បាប់ នឹងអំពើទុច្ចរិតរបស់គេ
18ព្រលឹងគេតែងតែខ្ពើមអាហារគ្រប់មុខ
ហើយគេចូលទៅជិតទ្វារនៃសេចក្ដីស្លាប់
19គ្រានោះ គេអំពាវនាវដល់ព្រះយេហូវ៉ា
ដោយសេចក្ដីវេទនារបស់គេ
ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ
20ទ្រង់ចាត់ព្រះបន្ទូលទៅប្រោសគេឲ្យជា
ក៏ដោះឲ្យគេរួចពីសេចក្ដីវិនាស
21ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា
ដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់
ហើយដោយព្រោះអស់ទាំងការអស្ចារ្យ
ដែលទ្រង់ប្រោសដល់មនុស្សជាតិ
22ដូច្នេះ គួរឲ្យគេថ្វាយដង្វាយនៃសេចក្ដីអរព្រះគុណ
ហើយប្រកាសពីស្នាដៃនៃទ្រង់
ដោយចំរៀងអរសប្បាយចុះ។
23៙ ឯពួកអ្នកដែលចុះនាវាដើរផ្លូវសមុទ្រ
ជាអ្នកដែលរកស៊ីទទួលការតាមផ្លូវទឹកធំ
24ពួកនោះគេឃើញអស់ទាំងការនៃព្រះយេហូវ៉ា
នឹងការអស្ចារ្យរបស់ទ្រង់នៅទីជំរៅ
25ដ្បិតទ្រង់បង្គាប់ទៅ នោះក៏កើតមានខ្យល់ព្យុះ
ដែលបណ្តាលឲ្យរលកកំរើកឡើង
26រលកទាំងនោះផាត់ឡើងដល់ផ្ទៃមេឃ
ក៏ធ្លាក់ទៅវិញដល់ទីជំរៅ
នោះព្រលឹងគេក៏រលាយទៅ ដោយសេចក្ដីអន្តរាយ
27គេឃ្លេងឃ្លោងចុះឡើង ហើយដើរទទ្រេតទទ្រោត
ដូចជាមនុស្សស្រវឹង គេក៏ទាល់ប្រាជ្ញាទៅ
28គ្រានោះ គេអំពាវនាវដល់ព្រះយេហូវ៉ា
ដោយសេចក្ដីវេទនារបស់គេ
ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ
29ទ្រង់ធ្វើឲ្យព្យុះសង្ឃរាបានស្ងាត់ឈឹងទៅវិញ
ហើយឲ្យរលកស្ងប់ស្ងៀមដែរ
30នោះគេមានសេចក្ដីអំណរដោយព្រោះស្ងប់ច្រៀបហើយ
ទ្រង់ក៏នាំគេទៅដល់ទ្វារសមុទ្រ ដែលគេប្រាថ្នាចង់ទៅ
31ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា
ដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់
ហើយដោយព្រោះអស់ទាំងការអស្ចារ្យ
ដែលទ្រង់ប្រោសដល់មនុស្សជាតិ
32គួរឲ្យគេលើកដំកើងទ្រង់នៅក្នុងជំនុំនៃជនទាំងឡាយ
ហើយសរសើរទ្រង់នៅទីអង្គុយរបស់ពួកចាស់ទុំដែរ។
33៙ ទ្រង់ធ្វើឲ្យទន្លេត្រឡប់ទៅជាទីហួតហែង
ហើយឲ្យក្បាលទឹកប្រែទៅជាដីខ្សោះទៅវិញ
34ក៏ឲ្យស្រុកដុះដាលទៅជាមានដីប្រៃ
ដោយព្រោះអំពើអាក្រក់របស់ពួកអ្នកដែលនៅស្រុកនោះ
35ទ្រង់ក៏បំផ្លាស់ទីហួតហែងឲ្យទៅជាត្រពាំង
ហើយដីស្ងួតធេង ឲ្យមានក្បាលទឹកវិញ
36ទ្រង់តាំងមនុស្សអត់ឃ្លានឲ្យនៅទីនោះ
ដើម្បីឲ្យគេបានសង់ទីក្រុងសំរាប់អាស្រ័យនៅ
37ព្រមទាំងធ្វើស្រែ ហើយធ្វើចំការទំពាំងបាយជូរ
ឲ្យបានមានផលចំរើនឡើង
38ទ្រង់ក៏ប្រទានពរដល់គេដែរ
ដើម្បីឲ្យគេបានចំរើនជាច្រើនឡើង
ហើយទ្រង់មិនឲ្យហ្វូងសត្វរបស់គេថយចុះឡើយ
39បើជាគេត្រូវថយចុះវិញ ហើយត្រូវអាប់ឱន
ដោយមានគេសង្កត់សង្កិន ធ្វើទុក្ខបុកម្នេញ
ហើយឲ្យមានសេចក្ដីព្រួយលំបាក
40នោះទ្រង់ចាក់សេចក្ដីមើលងាយទៅលើពួកអ្នកធំ
ហើយបណ្តាលឲ្យគេដើរសាត់ព្រាត់នៅទីស្ងាត់ឈឹង
ដែលឥតមានផ្លូវវិញ
41ទ្រង់ក៏តាំងមនុស្សកំសត់ទុគ៌តឡើង
ឲ្យរួចពីសេចក្ដីវេទនា
ព្រមទាំងឲ្យគ្រួសារគេសាយគ្រាយឡើង ដូចជាហ្វូងសត្វ
42ពួកមនុស្សទៀងត្រង់ក៏ឃើញ ហើយមានសេចក្ដីអំណរឡើង
ឯសេចក្ដីទុច្ចរិត នឹងត្រូវបាត់មាត់ទៅ
43បើអ្នកណាមានប្រាជ្ញា នោះនឹងរក្សាទុកនូវ
សេចក្ដីទាំងនេះ
ហើយនឹងពិចារណាពីសេចក្ដីសប្បុរសរបស់
ព្រះយេហូវ៉ា។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 107: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.
ទំនុកដំកើង 107
107
ប៉ែកទី៥
1ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា
ដ្បិតទ្រង់ល្អ
សេចក្ដីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច
2គួរឲ្យពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះ
បានថាដូច្នេះដែរ
គឺអស់អ្នកដែលទ្រង់បានលោះ
ឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវនោះ
3ហើយប្រមូលមកពីគ្រប់ទាំងស្រុក
គឺពីទិសខាងកើត ទិសខាងលិច ទិសខាងជើង
ហើយទិសខាងត្បូងផង។
4៙ គេបានដើរសាត់អណ្តែត តាមផ្លូវស្ងាត់ឈឹង
ក្នុងទីរហោស្ថាន
គេរកទីក្រុងណាដែលល្មមអាស្រ័យនៅមិនបានឡើយ
5ព្រលឹងគេក៏ហេវទៅ ដោយស្រេកឃ្លាន
6គ្រានោះ គេបានអំពាវនាវដល់ព្រះយេហូវ៉ា
ដោយសេចក្ដីវេទនារបស់គេ
ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ
7ទ្រង់បាននាំគេតាមផ្លូវត្រង់វិញ
ដើម្បីឲ្យគេចូលដល់ទីក្រុងដែលអាស្រ័យនៅបាន
8ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា
ដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់
ហើយដោយព្រោះអស់ទាំងការអស្ចារ្យ
ដែលទ្រង់បានប្រោសដល់មនុស្សជាតិ
9ដ្បិតទ្រង់ប្រោសព្រលឹងដែលសង្វាត ឲ្យបានស្កប់ស្កល់
ហើយទ្រង់ចំអែតព្រលឹងដែលស្រេកឃ្លាន
ដោយសេចក្ដីល្អ។
10៙ ឯអស់អ្នកដែលអង្គុយនៅទីងងឹត
ហើយក្នុងម្លប់នៃសេចក្ដីស្លាប់
ជាពួកអ្នកដែលជាប់មានសេចក្ដីវេទនា
ហើយនឹងចំណងច្រវាក់
11ដោយព្រោះគេបានបះបោរនឹងព្រះបន្ទូលនៃព្រះ
ហើយបានមើលងាយដល់សេចក្ដីដំបូន្មាន
របស់ព្រះដ៏ខ្ពស់បំផុត
12បានជាទ្រង់បន្ទាបចិត្តគេ
ដោយការនឿយហត់
គេបានដួលចុះ ឥតមានអ្នកណាជួយឡើយ
13គ្រានោះ គេបានអំពាវនាវដល់ព្រះយេហូវ៉ា
ដោយសេចក្ដីវេទនារបស់គេ
ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ
14ទ្រង់បាននាំគេចេញពីទីងងឹត នឹងម្លប់នៃសេចក្ដីស្លាប់
ព្រមទាំងបណ្តាច់ចំណងគេផង
15ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា
ដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់
ហើយដោយព្រោះអស់ទាំងការអស្ចារ្យ
ដែលទ្រង់បានប្រោសដល់មនុស្សជាតិ
16ដ្បិតទ្រង់បានទំលាយអស់ទាំងទ្វារលង្ហិន
ហើយបំបាក់រនុកដែកដែរ។
17៙ ឯពួកមនុស្សមោហោ គេរមែងមានទុក្ខ
ដោយព្រោះការរំលងច្បាប់ នឹងអំពើទុច្ចរិតរបស់គេ
18ព្រលឹងគេតែងតែខ្ពើមអាហារគ្រប់មុខ
ហើយគេចូលទៅជិតទ្វារនៃសេចក្ដីស្លាប់
19គ្រានោះ គេអំពាវនាវដល់ព្រះយេហូវ៉ា
ដោយសេចក្ដីវេទនារបស់គេ
ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ
20ទ្រង់ចាត់ព្រះបន្ទូលទៅប្រោសគេឲ្យជា
ក៏ដោះឲ្យគេរួចពីសេចក្ដីវិនាស
21ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា
ដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់
ហើយដោយព្រោះអស់ទាំងការអស្ចារ្យ
ដែលទ្រង់ប្រោសដល់មនុស្សជាតិ
22ដូច្នេះ គួរឲ្យគេថ្វាយដង្វាយនៃសេចក្ដីអរព្រះគុណ
ហើយប្រកាសពីស្នាដៃនៃទ្រង់
ដោយចំរៀងអរសប្បាយចុះ។
23៙ ឯពួកអ្នកដែលចុះនាវាដើរផ្លូវសមុទ្រ
ជាអ្នកដែលរកស៊ីទទួលការតាមផ្លូវទឹកធំ
24ពួកនោះគេឃើញអស់ទាំងការនៃព្រះយេហូវ៉ា
នឹងការអស្ចារ្យរបស់ទ្រង់នៅទីជំរៅ
25ដ្បិតទ្រង់បង្គាប់ទៅ នោះក៏កើតមានខ្យល់ព្យុះ
ដែលបណ្តាលឲ្យរលកកំរើកឡើង
26រលកទាំងនោះផាត់ឡើងដល់ផ្ទៃមេឃ
ក៏ធ្លាក់ទៅវិញដល់ទីជំរៅ
នោះព្រលឹងគេក៏រលាយទៅ ដោយសេចក្ដីអន្តរាយ
27គេឃ្លេងឃ្លោងចុះឡើង ហើយដើរទទ្រេតទទ្រោត
ដូចជាមនុស្សស្រវឹង គេក៏ទាល់ប្រាជ្ញាទៅ
28គ្រានោះ គេអំពាវនាវដល់ព្រះយេហូវ៉ា
ដោយសេចក្ដីវេទនារបស់គេ
ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ
29ទ្រង់ធ្វើឲ្យព្យុះសង្ឃរាបានស្ងាត់ឈឹងទៅវិញ
ហើយឲ្យរលកស្ងប់ស្ងៀមដែរ
30នោះគេមានសេចក្ដីអំណរដោយព្រោះស្ងប់ច្រៀបហើយ
ទ្រង់ក៏នាំគេទៅដល់ទ្វារសមុទ្រ ដែលគេប្រាថ្នាចង់ទៅ
31ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា
ដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់
ហើយដោយព្រោះអស់ទាំងការអស្ចារ្យ
ដែលទ្រង់ប្រោសដល់មនុស្សជាតិ
32គួរឲ្យគេលើកដំកើងទ្រង់នៅក្នុងជំនុំនៃជនទាំងឡាយ
ហើយសរសើរទ្រង់នៅទីអង្គុយរបស់ពួកចាស់ទុំដែរ។
33៙ ទ្រង់ធ្វើឲ្យទន្លេត្រឡប់ទៅជាទីហួតហែង
ហើយឲ្យក្បាលទឹកប្រែទៅជាដីខ្សោះទៅវិញ
34ក៏ឲ្យស្រុកដុះដាលទៅជាមានដីប្រៃ
ដោយព្រោះអំពើអាក្រក់របស់ពួកអ្នកដែលនៅស្រុកនោះ
35ទ្រង់ក៏បំផ្លាស់ទីហួតហែងឲ្យទៅជាត្រពាំង
ហើយដីស្ងួតធេង ឲ្យមានក្បាលទឹកវិញ
36ទ្រង់តាំងមនុស្សអត់ឃ្លានឲ្យនៅទីនោះ
ដើម្បីឲ្យគេបានសង់ទីក្រុងសំរាប់អាស្រ័យនៅ
37ព្រមទាំងធ្វើស្រែ ហើយធ្វើចំការទំពាំងបាយជូរ
ឲ្យបានមានផលចំរើនឡើង
38ទ្រង់ក៏ប្រទានពរដល់គេដែរ
ដើម្បីឲ្យគេបានចំរើនជាច្រើនឡើង
ហើយទ្រង់មិនឲ្យហ្វូងសត្វរបស់គេថយចុះឡើយ
39បើជាគេត្រូវថយចុះវិញ ហើយត្រូវអាប់ឱន
ដោយមានគេសង្កត់សង្កិន ធ្វើទុក្ខបុកម្នេញ
ហើយឲ្យមានសេចក្ដីព្រួយលំបាក
40នោះទ្រង់ចាក់សេចក្ដីមើលងាយទៅលើពួកអ្នកធំ
ហើយបណ្តាលឲ្យគេដើរសាត់ព្រាត់នៅទីស្ងាត់ឈឹង
ដែលឥតមានផ្លូវវិញ
41ទ្រង់ក៏តាំងមនុស្សកំសត់ទុគ៌តឡើង
ឲ្យរួចពីសេចក្ដីវេទនា
ព្រមទាំងឲ្យគ្រួសារគេសាយគ្រាយឡើង ដូចជាហ្វូងសត្វ
42ពួកមនុស្សទៀងត្រង់ក៏ឃើញ ហើយមានសេចក្ដីអំណរឡើង
ឯសេចក្ដីទុច្ចរិត នឹងត្រូវបាត់មាត់ទៅ
43បើអ្នកណាមានប្រាជ្ញា នោះនឹងរក្សាទុកនូវ
សេចក្ដីទាំងនេះ
ហើយនឹងពិចារណាពីសេចក្ដីសប្បុរសរបស់
ព្រះយេហូវ៉ា។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.