ទំនុកដំកើង 109
109
ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង។
1ឱព្រះនៃសេចក្ដីសរសើរ
របស់ទូលបង្គំអើយ
សូមទ្រង់កុំគង់ស្ងៀមស្ងាត់ឡើយ
2ដ្បិតមាត់របស់មនុស្សអាក្រក់ នឹងមាត់មាយា
បានហាឡើងទាស់នឹងទូលបង្គំហើយ
គេបាននិយាយនឹងទូលបង្គំ ដោយអណ្តាតកំភូត
3គេបានឡោមព័ទ្ធទូលបង្គំជុំវិញ ដោយពាក្យសំអប់
ក៏តយុទ្ធនឹងទូលបង្គំ ដោយឥតហេតុ
4គេជាសត្រូវស្នងនឹងសេចក្ដីស្រឡាញ់របស់ទូលបង្គំ
ប៉ុន្តែទូលបង្គំផ្ចង់ចិត្តនឹងអធិស្ឋានវិញ
5គេបានសងការអាក្រក់ដល់ទូលបង្គំ ស្នងនឹងការល្អ
ហើយស្នងសេចក្ដីសំអប់ ចំពោះសេចក្ដីស្រឡាញ់របស់ទូលបង្គំ
6សូមទ្រង់តាំងអ្នកអាក្រក់ឲ្យគ្រប់គ្រងលើវា
ហើយឲ្យសាតាំងឈរនៅខាងស្តាំវា
7កាលណាវាត្រូវជំនុំជំរះ នោះសូមឲ្យវាមានទោស
ហើយឲ្យសេចក្ដីអធិស្ឋានរបស់វាត្រឡប់ជាអំពើបាបវិញ
8សូមឲ្យថ្ងៃអាយុរបស់វាបានខ្លីចុះ
ហើយឲ្យមានម្នាក់ទៀតទទួលយកការងាររបស់វា
9សូមឲ្យកូនចៅវានៅជាកំព្រាឪពុក
ហើយឲ្យប្រពន្ធវានៅជាមេម៉ាយ
10សូមឲ្យកូនចៅវាធ្វើជាមនុស្សអាវាសែ ទាំងដើរសុំទាន
ឲ្យគេរកស៊ីតាមទីច្រកល្ហករបស់គេ
11សូមឲ្យម្ចាស់បំណុលរឹបយករបស់វាទាំងអស់ទៅ
ហើយឲ្យមនុស្សដទៃដណ្តើមយកផលនៃការរបស់វា
12សូមកុំឲ្យមានអ្នកណាអាណិតមេត្តាដល់វាឡើយ
ក៏កុំឲ្យមានអ្នកណាអាសូរដល់កូនកំព្រារបស់វាដែរ
13សូមឲ្យពូជវាត្រូវផុតចេញ
លុះដល់ដំណជាន់ក្រោយ សូមឲ្យឈ្មោះ
វាត្រូវសូន្យបាត់ទៅ
14សូមឲ្យព្រះយេហូវ៉ានឹកចាំពីសេចក្ដីទុច្ចរិត
របស់ពួកឰយុកោវា
ហើយកុំឲ្យបាបរបស់ម្តាយវាត្រូវលុបចេញឡើយ
15សូមឲ្យសេចក្ដីទាំងនោះនៅចំពោះព្រះយេហូវ៉ាជានិច្ច
ដើម្បីឲ្យទ្រង់បានផ្តាច់សេចក្ដីនឹកចាំពីគេចេញពីផែនដីទៅ
16ពីព្រោះវាមិនបាននឹកចាំនឹងសំដែងសេចក្ដីមេត្តាទេ
គឺបានសង្កត់សង្កិនមនុស្សក្រលំបាក
នឹងមនុស្សកំសត់ទុគ៌ត
ព្រមទាំងមនុស្សដែលមានចិត្តសង្រេងវិញ
ដើម្បីនឹងសំឡាប់គេបង់
17អើ វាបានចូលចិត្តនឹងការជេរប្រទេច
ហើយការនោះក៏កើតមកដល់ខ្លួនវា
វាមិនចូលចិត្តនឹងការឲ្យពរទេ
ហើយការនោះក៏នៅឆ្ងាយពីវា
18វាបានប្រដាប់ខ្លួន ដោយការជេរប្រទេច ដូចជាពាក់អាវ
ហើយការនោះក៏ចូលទៅដល់ខាងក្នុងវាដូចជាទឹក
ហើយបានជ្រាបទៅក្នុងឆ្អឹងវាដូចជាប្រេង
19សូមឲ្យការនោះបានសំរាប់វា ដូចជាសំលៀកបំពាក់
ដែលវាតែងស្លៀកពាក់
ហើយជាខ្សែក្រវាត់ដែលវារឹតនៅចង្កេះជានិច្ចដែរ
20នេះហើយជារង្វាន់ដែលព្រះយេហូវ៉ាទ្រង់ប្រទានដល់ពួកខ្មាំងសត្រូវនៃទូលបង្គំ
ហើយដល់អស់អ្នកដែលនិយាយបង្កាច់ដល់ព្រលឹង
នៃទូលបង្គំដែរ
21តែឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ
សូមទ្រង់ប្រោសទូលបង្គំ ដោយយល់ដល់ព្រះនាមទ្រង់
សូមប្រោសឲ្យទូលបង្គំបានរួច ដោយព្រោះសេចក្ដី
សប្បុរសដ៏ប្រសើររបស់ទ្រង់
22ដ្បិតទូលបង្គំជាអ្នកក្រលំបាក ហើយកំសត់ទុគ៌ត
ហើយចិត្តនៅក្នុងខ្លួនទូលបង្គំមានរបួសផង
23ទូលបង្គំទៅបាត់ ដូចជាស្រមោលដែលជ្រេទៅ
ទូលបង្គំត្រូវគេដេញចុះឡើងដូចជាកណ្តូប
24ក្បាលជង្គង់នៃទូលបង្គំញ័រ ដោយតមអាហារ
ហើយរូបសាច់ទូលបង្គំក៏ស្គមស្គាំងទៅ
25ទូលបង្គំបានត្រឡប់ជាទីត្មះតិះដៀលដល់គេ
កាលណាគេប្រទះឃើញទូលបង្គំ នោះគេគ្រវីក្បាល
26ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ
សូមជួយទូលបង្គំផង
ឱសូមជួយសង្គ្រោះទូលបង្គំ តាមសេចក្ដីសប្បុរសនៃទ្រង់
27ដើម្បីឲ្យគេបានដឹងថា ការនេះគឺជាព្រះហស្តទ្រង់ធ្វើទេ
គឺជាទ្រង់ ឱព្រះយេហូវ៉ាអើយ ដែលបានធ្វើការនេះ
28ឲ្យគេជេរប្រទេចចុះ តែសូមទ្រង់ប្រទានពរវិញ
កាលណាគេលើកគ្នាឡើង នោះគេនឹងត្រូវមាន
សេចក្ដីខ្មាស
តែអ្នកបំរើទ្រង់នឹងអរសប្បាយវិញ
29សូមឲ្យពួកសត្រូវនៃទូលបង្គំ បានត្រូវប្រដាប់ខ្លួន
ដោយសេចក្ដីអាប់យស
ឲ្យគេគ្រលុំខ្លួន ដោយសេចក្ដីអាម៉ាស់ខ្មាស
ដូចជាពាក់អាវ
30មាត់ទូលបង្គំនឹងអរព្រះគុណដល់
ព្រះយេហូវ៉ាយ៉ាងក្រៃលែង
អើ ទូលបង្គំនឹងសរសើរដល់ទ្រង់
នៅកណ្តាលជនទាំងឡាយ
31ដ្បិតទ្រង់ឈរនៅខាងស្តាំនៃមនុស្សកំសត់ទុគ៌ត
ដើម្បីនឹងជួយឲ្យរួចពីពួកអ្នកដែលប្រកាន់ទោស
ចំពោះព្រលឹងគេ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 109: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.