ទំនុកដំកើង 150
150
1ចូរសរសើរដល់ព្រះយេហូវ៉ា
ចូរសរសើរដល់ព្រះ នៅក្នុងទីបរិសុទ្ធ
របស់ទ្រង់
ចូរសរសើរដល់ទ្រង់ នៅចន្លោះអាកាស
ជាទីសំដែងព្រះចេស្តាទ្រង់
2ចូរសរសើរដល់ទ្រង់ ដោយព្រោះការឥទ្ធិឫទ្ធិរបស់ទ្រង់
ចូរសរសើរដល់ទ្រង់ ឲ្យសមនឹងសណ្ឋានដ៏ធំប្រសើរ
របស់ទ្រង់
3ចូរសរសើរទ្រង់ដោយសូរត្រែ
ចូរសរសើរដល់ទ្រង់ដោយដេញពិណ
នឹងចាប់ស៊ុង
4ចូរសរសើរដល់ទ្រង់ដោយវាយក្រាប់
ហើយលោតកញ្ឆេង
ចូរសរសើរទ្រង់ដោយប្រដាប់មានខ្សែ ហើយនឹងខ្លុយ
5ចូរសរសើរដល់ទ្រង់ដោយវាយឈឹងឲ្យឮរងំ
ចូរសរសើរទ្រង់ដោយវាយឈឹងឮសូររំពង
6គួរឲ្យជីវិតទាំងឡាយដែលមានដង្ហើម
បានសរសើរដល់ព្រះយេហូវ៉ា
ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។:៚
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 150: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fkm.png&w=128&q=75)
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.