ទំនុកដំកើង 16
16
ទំនុកនៃស្តេចដាវីឌ។
1ឱព្រះអង្គអើយ សូមការពារទូលបង្គំផង
ដ្បិតទូលបង្គំយកទ្រង់ជាទីពឹង
2ខ្ញុំបានទូលដល់ព្រះយេហូវ៉ាថា
ទ្រង់ជាព្រះអម្ចាស់នៃទូលបង្គំ
ក្រៅពីទ្រង់ ទូលបង្គំរកសេចក្ដីល្អមិនបានឡើយ
3ចំណែកពួកបរិសុទ្ធដែលនៅផែនដី នោះជាពួកប្រសើរ
ដែលគាប់ចិត្តទូលបង្គំគ្រប់ជំពូក
4ឯពួកអ្នកដែលអាល័យតែតាមព្រះដទៃ
នោះសេចក្ដីទុក្ខលំបាកនឹងចំរើនជាច្រើនឡើងដល់គេ
ទូលបង្គំមិនព្រមច្រួចឈាមថ្វាយដល់ព្រះទាំងនោះឡើយ
ក៏មិនព្រមទាំងចេញឈ្មោះរបស់ព្រះទាំងនោះ
ដោយបបូរមាត់ទូលបង្គំផង
5ព្រះយេហូវ៉ាទ្រង់ជាចំណែកនៃមរដក
ហើយជាចំណែកក្នុងពែងរបស់ទូលបង្គំ
គឺទ្រង់ហើយ ដែលត្រួតមើលចំណែកទូលបង្គំ
6ខ្សែរង្វាស់បានធ្លាក់នៅទីកន្លែងគាប់ចិត្តឲ្យទូលបង្គំ
អើ ទូលបង្គំបានទទួលមរដកល្អណាស់
7ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ា
ដែលទ្រង់ជួយគំនិតទូលបង្គំ
អើ ចិត្តក៏បង្គាប់ដល់ទូលបង្គំនៅវេលាយប់ដែរ
8ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជាដរាប
ហើយដោយព្រោះទ្រង់គង់នៅខាងស្តាំទូលបង្គំ
បានជាទូលបង្គំមិនត្រូវរង្គើឡើយ
9ហេតុនោះចិត្តទូលបង្គំអរសប្បាយ
ហើយកិត្តិយសនៃទូលបង្គំបានរីករាយឡើង
រូបសាច់នៃទូលបង្គំក៏នឹងនៅដោយសាន្តត្រាណដែរ
10ដ្បិតទ្រង់មិនទុកឲ្យព្រលឹងទូលបង្គំ
នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ក៏មិនព្រមឲ្យ
អ្នកបរិសុទ្ធរបស់ទ្រង់ឃើញសេចក្ដីពុករលួយដែរ
11ទ្រង់នឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិតវិញ
នៅចំពោះទ្រង់មានសេចក្ដីអំណរដ៏ពោរពេញ
នៅព្រះហស្តស្តាំទ្រង់មានសេចក្ដីអរសប្បាយ
ជាដរាបតទៅ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 16: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.