ទំនុកដំកើង 17
17
សេចក្ដីអធិស្ឋានរបស់ស្តេចដាវីឌ។
1ឱព្រះយេហូវ៉ាអើយ សូមស្តាប់សេចក្ដី
ដែលទៀងត្រង់
សូមប្រុងស្តាប់សំរែកនៃទូលបង្គំផង
សូមផ្ទៀងព្រះកាណ៌ ស្តាប់សេចក្ដីអធិស្ឋានរបស់ទូលបង្គំ
ជាសេចក្ដីអធិស្ឋាន ដែលមិនចេញពីបបូរមាត់មានពុតទេ
2សូមឲ្យការសំរេចក្តីរបស់ទូលបង្គំ បានចេញពីចំពោះទ្រង់មក
សូមឲ្យព្រះនេត្រទ្រង់ទតចំពោះសេចក្ដីទៀងត្រង់
3ទ្រង់បានសាកលចិត្តទូលបង្គំហើយ
ទ្រង់បានពិចារណាទូលបង្គំនៅវេលាយប់
ទ្រង់បានពិនិត្យរឿងទូលបង្គំ ឥតឃើញកំហុសអ្វីសោះ
ទូលបង្គំបានសំរេចចិត្តថា មិនឲ្យមាត់រំលងច្បាប់ឡើយ
4ឯត្រង់ការប្រព្រឹត្តរបស់មនុស្ស នោះទូលបង្គំបានរវាំងខ្លួន
ឲ្យរួចពីផ្លូវនៃមនុស្សច្រឡោត ដោយសារព្រះបន្ទូល
ពីព្រះឱស្ឋទ្រង់
5ទូលបង្គំបានឈានជាប់ទៅតាមផ្លូវច្រករបស់ទ្រង់
ជើងទូលបង្គំមិនបានរឥលឡើយ
6ឱព្រះអង្គអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់
ដ្បិតទ្រង់នឹងមានបន្ទូលឆ្លើយមកទូលបង្គំ
សូមទ្រង់ផ្អៀងព្រះកាណ៌ មកស្តាប់ពាក្យរបស់ទូលបង្គំផង
7ឱព្រះដ៏ជួយសង្គ្រោះដោយព្រះហស្តស្តាំ
ចំពោះអស់អ្នកដែលពឹងទ្រង់
ឲ្យគេបានរួចពីអ្នកតតាំងអើយ
សូមទ្រង់សំដែងសេចក្ដីសប្បុរសដ៏ប្រាកដច្បាស់មកផង
8សូមការពាររក្សាទូលបង្គំ ដូចជាប្រស្រីភ្នែក
សូមបាំងទូលបង្គំ នៅក្រោមម្លប់ចំអេងស្លាបរបស់ទ្រង់
9ឲ្យទូលបង្គំបានរួចពីមនុស្សអាក្រក់
ដែលសង្កត់សង្កិនទូលបង្គំ
ជាពួកសត្រូវយ៉ាងសាហាវ ដែលឡោមព័ទ្ធទូលបង្គំជុំវិញ
10គេបិទភ្ជិតជុំវិញ ដោយខ្លាញ់របស់គេ
ហើយមាត់គេពោលតែពាក្យព្រហើន
11ឥឡូវនេះគេបានព័ទ្ធយើងខ្ញុំជុំវិញ នៅអស់ទាំងជំហាន
របស់យើងខ្ញុំហើយ
គេផ្តោតភ្នែកជាប់នឹងយើងខ្ញុំ ដើម្បីផ្តួលដល់ដី
12គេដូចជាសត្វសិង្ហ ដែលរវះរវាមនឹងហែកស៊ី
ហើយដូចជាកូនសិង្ហ ដែលលបចាំនៅទីស្ងាត់កំបាំង
13ឱព្រះយេហូវ៉ាអើយ
សូមទ្រង់ក្រោកឡើងរាំងផ្លូវគេ
សូមផ្តួលគេចុះ ហើយជួយព្រលឹងទូលបង្គំឲ្យរួចពីមនុស្សអាក្រក់
ដោយសារដាវនៃទ្រង់
14ឲ្យរួចពីមនុស្សដោយព្រះហស្តទ្រង់ ឱព្រះយេហូវ៉ាអើយ
គឺឲ្យរួចពីមនុស្សនៅលោកីយនេះ ដែលមានចំណែក
របស់គេនៅតែក្នុងជីវិតនេះប៉ុណ្ណោះ
ហើយដែលពោះគេបានឆ្អែត ដោយសារទ្រព្យរបស់ទ្រង់
គេបានស្កប់ចិត្តដោយមានកូនច្រើន
ហើយក៏ចែកសំណល់នៃសម្បត្តគេដល់កូនង៉ែតរបស់ខ្លួន
15ឯទូលបង្គំវិញ
ទូលបង្គំនឹងរំពឹងមើលព្រះភក្ត្រទ្រង់
ដោយសេចក្ដីសុចរិត
កាលណាទូលបង្គំភ្ញាក់ឡើង នោះនឹងបានស្កប់ចិត្ត
ដោយឃើញរូបអង្គទ្រង់។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 17: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.