ទំនុកដំកើង 18
18
ទំនុកសំរាប់មេភ្លេង ដែលស្តេចដាវីឌ ជាអ្នកបំរើនៃព្រះយេហូវ៉ា បានលើក ទ្រង់បានទូលអស់ទាំងពាក្យនៃទំនុកនេះដល់ព្រះយេហូវ៉ា នៅវេលាដែលព្រះបានជួយឲ្យរួចពីដៃនៃគ្រប់ទាំងពួកខ្មាំងសត្រូវ ហើយពីកណ្តាប់ដៃសូល គឺទ្រង់ទូលថា
1ឱព្រះយេហូវ៉ាដ៏ជាកំឡាំងនៃទូលបង្គំអើយ
ទូលបង្គំស្រឡាញ់ទ្រង់
2ព្រះយេហូវ៉ាទ្រង់ជាថ្មដា ជាបន្ទាយ
ហើយជាអ្នកជួយសង្គ្រោះរបស់ទូលបង្គំ
គឺជាព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំយកជាទីពឹង
ក៏ជាខែល ជាស្នែងនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំ
ហើយជាប៉មយ៉ាងខ្ពស់ផង
3ទូលបង្គំនឹងអំពាវនាវដល់ព្រះយេហូវ៉ា
ដែលទ្រង់គួរសរសើរ
យ៉ាងនោះទូលបង្គំនឹងបានសង្គ្រោះ
រួចពីពួកសត្រូវរបស់ទូលបង្គំ។
4៙ ឯចំណងនៃសេចក្ដីស្លាប់បានរុំជុំវិញទូលបង្គំ
ហើយជំនន់នៃសេចក្ដីទុច្ចរិតបានបំភ័យទូលបង្គំ
5ចំណងនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ក៏រួបជុំវិញទូលបង្គំ
អន្ទាក់នៃសេចក្ដីស្លាប់បានទាក់ទូលបង្គំ
6ក្នុងគ្រាដែលទូលបង្គំមានសេចក្ដីវេទនា
នោះបានអំពាវនាវដល់ព្រះយេហូវ៉ា
ទូលបង្គំបានស្រែកទូលដល់ព្រះនៃទូលបង្គំ
ទ្រង់ក៏ឮសំឡេងទូលបង្គំ ពីក្នុងព្រះវិហារទ្រង់
ហើយសំរែកដែលទូលបង្គំស្រែក នៅចំពោះទ្រង់
ក៏ឮដល់ព្រះកាណ៌ទ្រង់
7នោះផែនដីបានកក្រើក ឫសភ្នំទាំងប៉ុន្មានក៏ញ័ររញ្ជួយ
ហើយរំពើកឡើង ពីព្រោះទ្រង់មានសេចក្ដីក្រោធ
8មានផ្សែងហុយចេញពីព្រះនាសាទ្រង់
ហើយមានភ្លើងចេញពីព្រះឱស្ឋទ្រង់មកបញ្ឆេះបំផ្លាញ
ក៏កាត់ឡើងជារងើកដែរ
9ទ្រង់បានបន្ទាបផ្ទៃមេឃ ហើយយាងចុះមក
មានងងឹតយ៉ាងក្រាស់ នៅក្រោមព្រះបាទទ្រង់
10ទ្រង់គង់លើចេរូប៊ីនហោះមក
អើ ទ្រង់ក៏សំកាំងនៅលើខ្យល់
11ទ្រង់បានយកសេចក្ដីងងឹតធ្វើជាទីបាំងអង្គទ្រង់
ជាពន្លានៅព័ទ្ធជុំវិញ
គឺជាទីងងឹតនៃទឹក ជាពពកយ៉ាងក្រាស់នៅលើមេឃ
12ពពកយ៉ាងក្រាស់របស់ទ្រង់ក៏រសាត់ចេញ
ដោយរស្មីនៅចំពោះទ្រង់ ព្រមទាំងព្រឹល
នឹងរងើកភ្លើងផង
13ព្រះយេហូវ៉ាទ្រង់បញ្ចេញជាផ្គរនៅលើមេឃ
ព្រះដ៏ខ្ពស់បំផុត ទ្រង់បញ្ចេញព្រះសូរសៀង
ព្រមទាំងព្រឹល នឹងរងើកភ្លើងផង
14ក៏បាញ់ព្រួញនៃទ្រង់ទៅកំចាត់កំចាយគេ
នឹងរន្ទះជាច្រើន ទៅបំបាក់ពួកគេ
15នោះបាតផ្លូវទឹកក៏លេចឡើង
ហើយឫសលោកីយបានបើកឲ្យឃើញ
ដោយទ្រង់បន្ទោស ឱព្រះយេហូវ៉ាអើយ
គឺដោយឮសូរខ្យល់គំហុក ចេញពីព្រះនាសាទ្រង់
16ទ្រង់បានចាត់ពីលើស្ថានដ៏ខ្ពស់មក
ចាប់ស្រង់ទូលបង្គំចេញពីទឹកធំ
17ទ្រង់បានដោះទូលបង្គំឲ្យរួចពីខ្មាំងសត្រូវដ៏ខ្លាំងពូកែ
ហើយពីអស់អ្នកដែលស្អប់ទូលបង្គំដែរ
ដ្បិតគេមានកំឡាំងជាងទូលបង្គំ
18នៅថ្ងៃដែលទូលបង្គំត្រូវវេទនា នោះគេបានសង្ខុញ
មកលើទូលបង្គំ
ប៉ុន្តែព្រះយេហូវ៉ា ទ្រង់ជាជន្ទល់នៃទូលបង្គំ
19ទ្រង់បាននាំទូលបង្គំចេញទៅនៅឯទីធំទូលាយ
ទ្រង់បានដោះទូលបង្គំឲ្យរួច ដ្បិតទ្រង់ស្រឡាញ់
ដល់ទូលបង្គំ
20ព្រះយេហូវ៉ាទ្រង់បានប្រទានរង្វាន់មក
តាមសេចក្ដីសុចរិតរបស់ទូលបង្គំ
ទ្រង់បានសងទូលបង្គំ តាមសេចក្ដីបរិសុទ្ធនៃដៃទូលបង្គំ
21ដ្បិតទូលបង្គំបានកាន់តាមអស់ទាំងផ្លូវរបស់ព្រះយេហូវ៉ា
ហើយមិនបានថយចេញពីព្រះនៃទូលបង្គំ
ដោយប្រព្រឹត្តសេចក្ដីអាក្រក់ឡើយ
22ពីព្រោះគ្រប់ទាំងច្បាប់របស់ទ្រង់ក៏នៅចំពោះមុខទូលបង្គំ
ហើយទូលបង្គំមិនបានងាកចេញពីក្រិត្យណាមួយ
របស់ទ្រង់ឡើយ
23ទូលបង្គំបានគ្រប់លក្ខណ៍នៅចំពោះទ្រង់
ហើយបានរក្សាខ្លួនឲ្យរួចពីសេចក្ដីទុច្ចរិតរបស់ទូលបង្គំ
24ហេតុនោះ ព្រះយេហូវ៉ា ទ្រង់ប្រទានរង្វាន់មកទូលបង្គំ
តាមសេចក្ដីសុចរិតរបស់ទូលបង្គំ គឺតាមសេចក្ដីបរិសុទ្ធ
នៃដៃទូលបង្គំ នៅចំពោះព្រះនេត្រទ្រង់
25នៅចំពោះអ្នកមានចិត្តមេត្តា នោះទ្រង់នឹងសំដែងអង្គ
ទ្រង់ជាអ្នកមានចិត្តមេត្តាដែរ
នៅចំពោះមនុស្សគ្រប់លក្ខណ៍ នោះទ្រង់នឹងសំដែង
អង្គទ្រង់ជាអ្នកគ្រប់លក្ខណ៍
26នៅចំពោះអ្នកបរិសុទ្ធ នោះទ្រង់នឹងសំដែងអង្គទ្រង់ជា
អ្នកបរិសុទ្ធដូចគ្នា
ហើយនៅចំពោះមនុស្សក្រវិចក្រវៀន នោះទ្រង់នឹង
សំដែងអង្គទ្រង់ជាអ្នកប្រទាំងនឹងគេវិញ
27ដ្បិតទ្រង់នឹងជួយសង្គ្រោះមនុស្សដែលរងវេទនា
តែឯមនុស្សឆ្មើងឆ្មៃ នោះទ្រង់នឹងបន្ទាបគេចុះវិញ
28ដ្បិតទ្រង់នឹងអុជប្រទីបរបស់ទូលបង្គំ
ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំ ទ្រង់នឹងធ្វើឲ្យសេចក្ដី
ងងឹតនៃទូលបង្គំភ្លឺឡើង
29ពីព្រោះដោយពឹងទ្រង់ នោះទូលបង្គំនឹងរត់ចូលទៅ
តនឹងកងទ័ព
ហើយដោយសារព្រះនៃទូលបង្គំ នោះទូលបង្គំនឹងលោត
រំលងកំផែងបាន
30ឯព្រះ ផ្លូវនៃទ្រង់គ្រប់លក្ខណ៍
ព្រះបន្ទូលនៃព្រះយេហូវ៉ាបានសាកមើលហើយ
ទ្រង់ជាខែលដល់អស់អ្នកណាដែលពឹងជ្រកក្នុងទ្រង់
31ដ្បិតតើអ្នកណាជាព្រះ បើមិនមែនជាព្រះយេហូវ៉ាទេ
ហើយក្រៅពីព្រះនៃយើងខ្ញុំ នោះតើអ្នកណាជាថ្មដា
32គឺជាព្រះដែលក្រវាត់ទូលបង្គំដោយកំឡាំង
ហើយក៏ធ្វើឲ្យផ្លូវទូលបង្គំបានគ្រប់លក្ខណ៍ដែរ
33ទ្រង់ធ្វើឲ្យជើងទូលបង្គំបានដូចជាជើងក្តាន់
ក៏ដាក់ទូលបង្គំឲ្យឈរ នៅកន្លែងខ្ពស់របស់ទូលបង្គំ
34ទ្រង់បង្ហាត់ដៃទូលបង្គំឲ្យស្ទាត់ច្បាំង
ឲ្យដៃទូលបង្គំអាចដំឡើងធ្នូលង្ហិនបាន។
35៙ ទ្រង់បានប្រទានខែល ជាសេចក្ដីសង្គ្រោះរបស់ទ្រង់មកទូលបង្គំ
ព្រះហស្តស្តាំទ្រង់បានទប់ទល់ទូលបង្គំ
ហើយសេចក្ដីស្រទន់របស់ទ្រង់ក៏ធ្វើឲ្យទូលបង្គំបានជាធំ
36ទ្រង់បានធ្វើឲ្យជំហានទូលបង្គំបានទូលាយចេញទៅ
ហើយជើងទូលបង្គំមិនបានរឥលភ្លាត់ឡើយ
37ទូលបង្គំនឹងដេញតាមពួកខ្មាំងសត្រូវឲ្យទាន់
ក៏មិនងាកបែរមកវិញ ដរាបដល់គេវិនាសបង់អស់រលីង
38ទូលបង្គំនឹងចាក់ទំលុះគេ ឲ្យគេក្រោកឡើងវិញមិនរួច
គេនឹងដួលនៅក្រោមជើងទូលបង្គំ
39ដ្បិតទ្រង់បានក្រវាត់ទូលបង្គំ ដោយកំឡាំង
សំរាប់ធ្វើចំបាំង
ទ្រង់បានបង្ក្រាបពួកអ្នកដែលលើកគ្នាទាស់នឹងទូលបង្គំ
ឲ្យគេនៅក្រោមទូលបង្គំវិញ
40ទ្រង់បានធ្វើឲ្យពួកខ្មាំងសត្រូវបែរខ្នងនៅមុខទូលបង្គំ
ដើម្បីឲ្យទូលបង្គំបានប្រហារអស់អ្នកដែលស្អប់ទូលបង្គំ
41គេបានស្រែកឡើង តែគ្មានអ្នកណាជួយសោះ
ក៏អំពាវនាវដល់ព្រះយេហូវ៉ា
តែទ្រង់មិនឆ្លើយមកឡើយ
42ទូលបង្គំបានវាយគេកំទេចឲ្យល្អិត
ដូចផង់ធូលីដែលផាត់ដោយខ្យល់
ទូលបង្គំបានបោះគេចោលចេញដូចជាភក់ពីផ្លូវ
43ទ្រង់បានជួយទូលបង្គំ ឲ្យរួចពីសេចក្ដីទាស់ទែងនៃប្រជាជន
ទ្រង់បានតាំងទូលបង្គំឡើង ជាកំពូលលើអស់ទាំងនគរ
សាសន៍១ដែលទូលបង្គំមិនទាន់ស្គាល់
នឹងមកគោរពប្រតិបត្តិដល់ទូលបង្គំ
44វេលាណាដែលបានឮនិយាយពីទូលបង្គំ
នោះគេនឹងស្តាប់តាមភ្លាម
ពួកសាសន៍ដទៃនឹងគោរពចុះចូលចំពោះទូលបង្គំ
45ពួកសាសន៍ដទៃនឹងត្រូវស្រពោនបាត់ទៅ
ហើយនឹងចេញពីទីសំងាត់របស់ខ្លួន ដោយភ័យញ័រ
46ព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ
សូមសរសើរដល់ថ្មដានៃទូលបង្គំ
ក៏សូមឲ្យព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំ បានថ្កើងឡើង
47គឺជាព្រះដ៏ជួយសងសឹកជំនួសទូលបង្គំ
ហើយបង្ក្រាបអស់ទាំងសាសន៍ឲ្យបានចំណុះទូលបង្គំដែរ
48ទ្រង់បានជួយទូលបង្គំ ឲ្យរួចពីពួកខ្មាំងសត្រូវ
អើ ទ្រង់បានលើកទូលបង្គំឡើង ខ្ពស់ជាងពួកអ្នក
ដែលលើកគ្នាទាស់នឹងទូលបង្គំទៅទៀត
ទ្រង់ក៏ជួយសង្គ្រោះទូលបង្គំ ឲ្យរួចពីមនុស្សច្រឡោតផង
49ហេតុនោះ ឱព្រះយេហូវ៉ាអើយ
ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ នៅកណ្តាល
អស់ទាំងសាសន៍ដទៃ
ហើយនឹងច្រៀងសរសើរដល់ព្រះនាមទ្រង់
50ទ្រង់ប្រោសសេចក្ដីសង្គ្រោះយ៉ាងធំដល់ស្តេចរបស់ទ្រង់
ក៏សំដែងសេចក្ដីសប្បុរស ដល់អ្នកដែលទ្រង់បានចាក់
ប្រេងតាំងឲ្យ
គឺដល់ដាវីឌ នឹងពូជពង្សតរៀងទៅ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 18: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.