ទំនុកដំកើង 2
2
1ហេតុអ្វីបានជាអស់ទាំងសាសន៍ជ្រួលជ្រើមឡើង
ហើយជនជាតិទាំងពួងមានគំនិតជាឥតសារដូច្នេះ
2ពួកមហាក្សត្រនៅផែនដីលើកគ្នាឡើង
ពួកគ្រប់គ្រងទាំងប៉ុន្មានក៏ប្រឹក្សាគ្នាទាស់នឹងព្រះយេហូវ៉ា
ហើយទាស់នឹងព្រះអង្គ ដែលទ្រង់បានលាបប្រេងឲ្យដោយពាក្យថា
3ចូរយើងផ្តាច់ចំណងទ្រង់ ហើយបោះខ្សែចងរបស់ទ្រង់ពីយើងចេញ
4ឯព្រះដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងសើច
ព្រះអម្ចាស់ទ្រង់នឹងចំអកឲ្យគេ
5រួចទ្រង់នឹងមានបន្ទូលដល់គេដោយសេចក្ដីក្រោធនៃទ្រង់
ព្រមទាំងបំភ័យគេ ដោយសេចក្ដីឃោរឃៅផង ថា
6អញបានតាំងស្តេចរបស់អញឡើងហើយ
គឺនៅស៊ីយ៉ូន ជាភ្នំបរិសុទ្ធរបស់អញ។
7៙ អញនឹងថ្លែងប្រាប់ពីច្បាប់នេះ គឺព្រះយេហូវ៉ាទ្រង់មាន
បន្ទូលនឹងអញថា
ឯងជាកូនអញ អញបានបង្កើតឯងនៅថ្ងៃនេះ
8ចូរសូមពីអញ
នោះអញនឹងឲ្យសាសន៍ទាំងឡាយដល់ឯង ទុកជាមរដក
ហើយអស់ទាំងចុងផែនដីទុកជាកេរ្តិ៍អាកររបស់ឯង
9ឯងនឹងបំបាក់បំបែកគេ ដោយដំបងដែក
ព្រមទាំងបោកកំទេចគេទៅ ដូចជាភាជនៈរបស់ជាងស្មូន
10៙ ដូច្នេះ ឱពួកមហាក្សត្រទាំងប៉ុន្មានអើយ
ចូរប្រព្រឹត្តដោយប្រាជ្ញាចុះ
ឱពួកអស់ទាំងចៅក្រមនៅផែនដីអើយ
ចូរទទួលសេចក្ដីផ្ចាលចុះ
11ចូរគោរពដល់ព្រះយេហូវ៉ា ដោយកោតខ្លាច
ហើយមានសេចក្ដីអំណរ ដោយញ័ររន្ធត់
12ចូរថើបព្រះរាជបុត្រា ក្រែងទ្រង់ខ្ញាល់ឡើង
ហើយឯងរាល់គ្នាត្រូវវិនាសតាមផ្លូវ
ដ្បិតបន្តិចទៀត សេចក្ដីខ្ញាល់របស់ទ្រង់នឹងឆួលឡើង
មានពរហើយ
អស់អ្នកណាដែលយកទ្រង់ជាទីពឹងជ្រក។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 2: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.