ទំនុកដំកើង 3
3
ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើក កាលរត់ពីអាប់សាឡំម ជាព្រះរាជបុត្រា។
1ឱព្រះយេហូវ៉ាអើយ ពួកខ្មាំងនៃទូលបង្គំមាន
គ្នាកាន់តែច្រើនឡើងយ៉ាងណាហ្ន៎
មានមនុស្សជាច្រើនបានលើកគ្នាទាស់នឹងទូលបង្គំហើយ
2មានគ្នាច្រើននិយាយពីព្រលឹងទូលបង្គំថា
នៅក្នុងព្រះ គ្មានសេចក្ដីសង្គ្រោះដល់វាទៀតទេ។ បង្អង់
3៙ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ
ទ្រង់ជាខែលបាំងទូលបង្គំជុំវិញ ក៏ជាសិរីល្អនៃទូលបង្គំ
ហើយជាអ្នកលើកក្បាលទូលបង្គំឡើងដែរ
4ខ្ញុំឡើងសំឡេងអំពាវនាវដល់ព្រះយេហូវ៉ា
ទ្រង់ក៏ឆ្លើយតបមកខ្ញុំ ពីលើភ្នំបរិសុទ្ធរបស់ទ្រង់។ បង្អង់
5៙ ខ្ញុំបានដេកលក់ទៅ ហើយក៏ភ្ញាក់ឡើងវិញ
ដ្បិតព្រះយេហូវ៉ាទ្រង់ទប់ទល់ខ្ញុំ
6ខ្ញុំមិនខ្លាចដល់មនុស្សទាំងសល់សែន
ដែលបានតាំងខ្លួនព័ទ្ធជុំវិញទាស់នឹងខ្ញុំឡើយ។
7៙ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ក្រោកឡើង
ឱព្រះនៃទូលបង្គំអើយ សូមទ្រង់ជួយសង្គ្រោះទូលបង្គំផង
ដ្បិតគឺទ្រង់ដែលទះកំផ្លៀងអស់ទាំងខ្មាំងសត្រូវនៃទូលបង្គំ
ទ្រង់បំបាក់ធ្មេញរបស់ពួកមនុស្សអាក្រក់ដែរ
8ឯសេចក្ដីសង្គ្រោះ នោះស្រេចនៅព្រះយេហូវ៉ា
សូមឲ្យព្រះពរទ្រង់បាននៅលើរាស្ត្រទ្រង់ចុះ។ –បង្អង់
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 3: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.