ទំនុកដំកើង 69
69
ទំនុកស្តេចដាវីឌ ដែលទ្រង់លើក សំរាប់ឲ្យមេភ្លេងលេងតាមបទ «ផ្កាឈូក»។
1ឱព្រះអង្គអើយ សូមជួយសង្គ្រោះទូលបង្គំ
ដ្បិតទឹកបានហូរចូល
ដល់ព្រលឹងនៃទូលបង្គំហើយ
2ទូលបង្គំផុងចុះក្នុងល្បាប់ដ៏ជ្រៅ
ជាកន្លែងដែលគ្មានទីឈរសោះ
ទូលបង្គំបានមកដល់ក្នុងទីទឹកជ្រៅ
ហើយរលកក៏បោកគ្របលើទូលបង្គំ
3ទូលបង្គំល្វើយ ដោយការអំពាវនាវរបស់ទូលបង្គំ
បំពង់កនៃទូលបង្គំខះហើយ
ភ្នែកទូលបង្គំស្រវាំងទៅ
ដោយរង់ចាំមើលផ្លូវព្រះនៃទូលបង្គំ។
4៙ ពួកអ្នកដែលស្អប់ទូលបង្គំដោយឥតហេតុ
នោះមានច្រើនជាងសក់ក្បាលនៃទូលបង្គំទៅទៀត
អស់អ្នកដែលចង់បំផ្លាញទូលបង្គំ គឺជាពួកខ្មាំងសត្រូវ
នឹងទូលបង្គំដោយឥតរឿង គេមានកំឡាំងណាស់
គេចាប់ឲ្យទូលបង្គំសងរបស់ដែលទូលបង្គំ
មិនបានយកសោះ
5ឱព្រះអង្គអើយ ទ្រង់ជ្រាបសេចក្ដីចំកួតរបស់ទូលបង្គំ
ឯអំពើបាបនៃទូលបង្គំក៏មិនបិទបាំងនឹងទ្រង់ដែរ។
6៙ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃពួកពលបរិវារអើយ
សូមកុំឲ្យពួកអ្នកដែលពឹងពាក់ដល់ទ្រង់ត្រូវខ្មាស
ដោយព្រោះទូលបង្គំឡើយ
ឱព្រះនៃសាសន៍អ៊ីស្រាអែលអើយ
សូមកុំឲ្យពួកអ្នកដែលស្វែងរកទ្រង់បានត្រូវអាប់យស
ដោយព្រោះទូលបង្គំឲ្យសោះ
7ដ្បិតគឺដោយយល់ដល់ទ្រង់ហើយ
បានជាទូលបង្គំធន់ទ្រាំនឹងសេចក្ដីត្មះតិះដៀល
ហើយសេចក្ដីអៀនខ្មាសបានគ្របមុខទូលបង្គំផង
8ទូលបង្គំបានត្រឡប់ដូចជាអ្នកដទៃចំពោះបងប្អូនទូលបង្គំ
គឺដូចជាសាសន៍ក្រៅដល់ពួកអ្នកពោះ១នឹងទូលបង្គំ។
9៙ ដ្បិតសេចក្ដីឧស្សាហ៍ដល់ដំណាក់ទ្រង់ បានស៊ីបង្ហិន
ទូលបង្គំ
ឯសេចក្ដីត្មះតិះដៀលទាំងប៉ុន្មានដែលគេដៀលដល់ទ្រង់
នោះបានធ្លាក់មកលើទូលបង្គំវិញ
10កាលទូលបង្គំបានយំ ហើយបញ្ឈឺចិត្ត ដោយតមអត់
នោះហើយជាហេតុឲ្យគេត្មះតិះដៀលដល់ទូលបង្គំ
11កាលណាទូលបង្គំយកសំពត់ធ្មៃទុកជាសំលៀកបំពាក់
នោះក៏ត្រឡប់ជាពាក្យប្រៀបផ្ទឹមរបស់គេវិញ
12ពួកអ្នកដែលអង្គុយនៅទីទ្វារក្រុង
គេនិយាយដើមពីទូលបង្គំ
ហើយទូលបង្គំជាទំនុកច្រៀងដល់ពួកប្រមឹកស្រា។
13៙ ប៉ុន្តែឯទូលបង្គំ ឱព្រះយេហូវ៉ាអើយ
សេចក្ដីអធិស្ឋានរបស់ទូលបង្គំដំរង់ទៅឯទ្រង់
ក្នុងវេលាដែលទ្រង់សព្វព្រះហឫទ័យ
ឱព្រះអង្គអើយ សូមឆ្លើយតបមកទូលបង្គំ
ដោយសេចក្ដីសង្គ្រោះដ៏ពិតរបស់ទ្រង់
តាមសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់
14សូមស្រង់ទូលបង្គំឡើងចេញពីល្បាប់
កុំឲ្យទូលបង្គំផុងចុះទៅឡើយ
សូមប្រោសឲ្យទូលបង្គំបានរួចពីពួកដែលស្អប់ទូលបង្គំ
ហើយពីទឹកជ្រៅផង
15សូមកុំឲ្យទឹកជន់មកពន្លិចទូលបង្គំ
ឬឲ្យទីជំរៅលេបទូលបង្គំបាត់
ឬឲ្យរណ្តៅបិទមាត់ពីលើទូលបង្គំឡើយ។
16៙ ឱព្រះយេហូវ៉ាអើយ សូមឆ្លើយតបមកទូលបង្គំផង
ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ល្អណាស់ហើយ
សូមបែរមកឯទូលបង្គំ តាមសេចក្ដីមេត្តាករុណា
ដ៏បរិបូររបស់ទ្រង់
17សូមកុំលាក់ព្រះភក្ត្រនឹងអ្នកបំរើរបស់ទ្រង់ឡើយ
សូមឆ្លើយមកទូលបង្គំជាប្រញាប់ផង
ដ្បិតទូលបង្គំមានសេចក្ដីវេទនាហើយ។
18៙ សូមទ្រង់ចូលមកជិត លោះព្រលឹងនៃទូលបង្គំ
សូមដោះទូលបង្គំឲ្យរួច ដោយព្រោះពួកខ្មាំងសត្រូវ
19ទ្រង់ជ្រាបសេចក្ដីដំនៀល សេចក្ដីខ្មាស
នឹងសេចក្ដីអាប់យសរបស់ទូលបង្គំហើយ
ពួកអ្នកដែលតតាំងនឹងទូលបង្គំសុទ្ធតែនៅចំពោះទ្រង់
គ្រប់ទាំងអស់
20សេចក្ដីត្មះតិះដៀលបានញាំញីចិត្តទូលបង្គំ
ក៏មានសេចក្ដីទំងន់សង្កត់នៅពេញក្នុងខ្លួនហើយ
ទូលបង្គំបានគន់រកអ្នកណាដែលនឹងអាណិតមេត្តា
តែឥតមាន១សោះ
ក៏ស្វែងរកអ្នកណាដែលនឹងកំសាន្តចិត្ត តែមិនឃើញ១ទេ
21គេបានឲ្យថ្នាំស្ពឹកមកទូលបង្គំសំរាប់ជាអាហារ
ហើយកាលទូលបង្គំស្រេក នោះគេយកទឹកខ្មេះមកឲ្យផឹក
22៙ សូមឲ្យតុរបស់គេត្រឡប់ជាអន្ទាក់ដល់គេ
ហើយកាលណាគេមានសេចក្ដីសុខ
នោះសូមឲ្យប្រែជាអង្គប់ដល់គេវិញ
23សូមឲ្យភ្នែកគេងងឹតទៅ រហូតដល់មើលមិនឃើញ
ហើយឲ្យចង្កេះគេញ័រជានិច្ច
24សូមចាក់សេចក្ដីក្តៅក្រហាយរបស់ទ្រង់ទៅលើគេ
ហើយឲ្យសេចក្ដីក្រោធដ៏សហ័សនៃទ្រង់តាមគេទាន់
25សូមឲ្យលំនៅរបស់គេត្រូវចោលស្ងាត់
ឥតមានអ្នកណាអាស្រ័យនៅក្នុងត្រសាលគេឡើយ
26ដ្បិតគេធ្វើទុក្ខបៀតបៀនអ្នកដែលទ្រង់បានវាយហើយ
ក៏ថ្លែងពីសេចក្ដីឈឺចាប់របស់ពួកអ្នកដែលទ្រង់បាន
ធ្វើឲ្យមានរបួសផង
27សូមបន្ថែមទោសទៅលើទោសរបស់គេ
ហើយកុំឲ្យគេចូលមកក្នុងសេចក្ដីសុចរិតរបស់ទ្រង់ឡើយ
28សូមឲ្យគេបានលុបចេញពីបញ្ជីជីវិតទៅ
កុំឲ្យកត់នៅជាមួយនឹងពួកមនុស្សសុចរិតឡើយ។
29៙ ចំណែកទូលបង្គំមានសេចក្ដីវេទនា ហើយឈឺចាប់
ឱព្រះអង្គអើយ សូមឲ្យសេចក្ដីសង្គ្រោះរបស់ទ្រង់
មកលើកទូលបង្គំឡើង ដាក់នៅទីខ្ពស់វិញ។
30៙ ទូលបង្គំនឹងច្រៀងទំនុកសរសើរ
ដល់ព្រះនាមរបស់ព្រះ
ហើយនឹងលើកដំកើងទ្រង់ដោយអរព្រះគុណ
31យ៉ាងនោះ នឹងបានជាទីសព្វព្រះហឫទ័យ
ដល់ព្រះយេហូវ៉ា ជាជាងថ្វាយគោឈ្មោល១
គឺជាជាងគោឈ្មោលដែលថ្វាយទាំងស្នែងនឹងក្រចកផង
32ពួកមនុស្សមានចិត្តរាបទាបបានឃើញ
ហើយក៏មានសេចក្ដីអំណរ
អ្នករាល់គ្នាដែលស្វែងរកព្រះអើយ
ចូរឲ្យចិត្តអ្នករាល់គ្នាបានភ្ងារឡើង
33ពីព្រោះព្រះយេហូវ៉ាទ្រង់ប្រោសស្តាប់មនុស្សកំសត់ទុគ៌ត
ហើយមិនដែលមើលងាយដល់ពួកអ្នករបស់ទ្រង់
ដែលត្រូវគេចាប់ចងឡើយ។
34ចូរឲ្យផ្ទៃមេឃ នឹងផែនដី ព្រមទាំងសមុទ្រ
ហើយសត្វទាំងប៉ុន្មាន ដែលរវើកនៅក្នុងនោះ
បានសរសើរដល់ទ្រង់ចុះ
35ពីព្រោះ ព្រះទ្រង់នឹងជួយសង្គ្រោះក្រុងស៊ីយ៉ូន
ហើយនឹងសង់អស់ទាំងទីក្រុងស្រុកយូដាឡើង
ដូច្នេះ គេនឹងអាស្រ័យនៅស្រុកនោះ
ហើយនឹងបានទុកជាកេរ្តិ៍អាកររបស់គេ
36ពូជពង្សនៃពួកអ្នកបំរើទ្រង់ នឹងគ្រងបានទុកជាមរដក
ហើយអស់អ្នកដែលស្រឡាញ់ដល់ព្រះនាមទ្រង់
នឹងបានអាស្រ័យនៅក្នុងស្រុកនោះ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 69: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.