ទំនុកដំកើង 70
70
ទំនុកដែលស្តេចដាវីឌបានលើកឲ្យមេភ្លេង សំរាប់នឹងរំឭក។
1ឱព្រះអង្គអើយ សូមទ្រង់ប្រោសឲ្យទូលបង្គំរួច
ឱព្រះយេហូវ៉ាអើយ
សូមប្រញាប់នឹងជួយទូលបង្គំផង
2សូមឲ្យពួកអ្នកដែលប្រាថ្នាជីវិតទូលបង្គំ
បានត្រូវអៀនខ្មាស ហើយទុញទាល់នៅ
សូមឲ្យពួកអ្នកដែលរីករាយក្នុងហេតុអាក្រក់
ដែលកើតដល់ទូលបង្គំ បានត្រូវថយចេញ
ហើយអាប់យសទៅ
3ឯពួកអ្នកដែលសើចឡកថា ហាស ហាៗ
នោះសូមឲ្យគេត្រូវថយចេញ
ដោយកើតមានសេចក្ដីខ្មាសវិញ
4សូមឲ្យអស់អ្នកដែលស្វែងរកទ្រង់បានរីករាយ
ហើយមានសេចក្ដីអំណរចំពោះទ្រង់
ហើយឲ្យពួកអ្នកដែលស្រឡាញ់សេចក្ដីសង្គ្រោះនៃទ្រង់
បានពោលជានិច្ចថា
សូមឲ្យព្រះបានលើកដំកើងឡើង
5ចំណែកទូលបង្គំ មានសេចក្ដីវេទនា
ហើយកំសត់ទុគ៌ត
ឱព្រះអង្គអើយ សូមទ្រង់ប្រញាប់នឹងមកឯទូលបង្គំ
គឺទ្រង់ជាជំនួយ ហើយជាអ្នកប្រោសឲ្យទូលបង្គំរួច
ឱព្រះយេហូវ៉ាអើយ សូមកុំបង្អង់ឡើយ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 70: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.