ទំនុកដំកើង 71
71
1ឱព្រះយេហូវ៉ាអើយ
ទូលបង្គំពឹងជ្រកនៅក្នុងទ្រង់
សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ
2សូមទ្រង់ដោះទូលបង្គំឲ្យរួច ហើយស្រោចស្រង់
ដោយសេចក្ដីសុចរិតរបស់ទ្រង់
សូមផ្ទៀងព្រះកាណ៌មកស្តាប់ ហើយជួយសង្គ្រោះ
ទូលបង្គំផង
3សូមឲ្យទ្រង់ធ្វើជាថ្មដា សំរាប់ជាទីលំនៅដល់ទូលបង្គំ
ជាកន្លែងដែលទូលបង្គំទៅមកជានិច្ចបាន
ទ្រង់បានចេញបង្គាប់ឲ្យជួយសង្គ្រោះទូលបង្គំហើយ
ដ្បិតទ្រង់ជាថ្មដា ហើយជាបន្ទាយរបស់ទូលបង្គំ។
4៙ ឱព្រះនៃទូលបង្គំអើយ សូមស្រោចស្រង់ទូលបង្គំ
ឲ្យរួចពីកណ្តាប់ដៃនៃមនុស្សអាក្រក់
គឺឲ្យចេញរួចពីកណ្តាប់ដៃនៃមនុស្សទុច្ចរិតដ៏សាហាវផង
5ដ្បិតឱព្រះអម្ចាស់យេហូវ៉ាអើយ
ទ្រង់ជាទីសង្ឃឹមនៃទូលបង្គំ
ទ្រង់ជាទីទុកចិត្តដល់ទូលបង្គំតាំងតែពីក្មេងមក
6គឺទ្រង់ហើយដែលថែរក្សាទូលបង្គំ តាំងតែពីផ្ទៃម្តាយមក
ទ្រង់បានគាំទូលបង្គំឲ្យចេញចាកពីពោះម្តាយ
ទូលបង្គំនឹងសរសើរពីទ្រង់ជានិច្ច។
7៙ ទូលបង្គំជាទីអស្ចារ្យដល់មនុស្សជាច្រើន
តែគឺទ្រង់ជាទីពឹងមាំមួនរបស់ទូលបង្គំទេ
8មាត់ទូលបង្គំនឹងពេញដោយសេចក្ដីសរសើរដល់ទ្រង់
ហើយនឹងពោលពីកិត្តិសព្ទនៃព្រះនាមទ្រង់ដរាបរាល់ថ្ងៃ
9សូមកុំបោះបង់ចោលទូលបង្គំ
ក្នុងកាលដែលចាស់ជរាឡើយ
ហើយកុំលះបង់ទូលបង្គំ
ក្នុងកាលដែលមានកំឡាំងអន់ថយនោះដែរ
10ដ្បិតពួកខ្មាំងសត្រូវ គេនិយាយដើមពីទូលបង្គំ
ហើយពួកអ្នកដែលចាំមើលជីវិតទូលបង្គំ គេជំនុំគ្នាថា
11ព្រះបានបោះបង់ចោលវាហើយ
ចូរយើងដេញតាមចាប់វាចុះ
ដ្បិតគ្មានអ្នកណានឹងជួយវាសោះ។
12៙ ឱព្រះអង្គអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ
ឱព្រះនៃទូលបង្គំអើយ សូមប្រញាប់មកជួយទូលបង្គំផង
13សូមឲ្យពួកអ្នកដែលទាស់ទទឹងនឹងជីវិតទូលបង្គំ
បានត្រូវអៀនខ្មាស ហើយវិនាសសូន្យទៅ
ឯពួកអ្នកដែលរកប្រទូស្តនឹងទូលបង្គំ
នោះសូមឲ្យគេបានគ្របពេញដោយសេចក្ដីដំនៀល
នឹងអាប់យសវិញ
14ឯទូលបង្គំនឹងមានសង្ឃឹមជានិច្ច
ហើយនឹងសរសើរដល់ទ្រង់កាន់តែច្រើនឡើង
15មាត់ទូលបង្គំនឹងថ្លែងប្រាប់ពីសេចក្ដីសុចរិត
នឹងពីសេចក្ដីសង្គ្រោះរបស់ទ្រង់ជាដរាបរាល់ថ្ងៃ
ពីព្រោះទូលបង្គំមិនដឹងជាមានចំនួនប៉ុន្មានទេ
16ទូលបង្គំនឹងទៅដោយព្រះចេស្តារបស់
ព្រះអម្ចាស់យេហូវ៉ា
ហើយនឹងដំណាលពីសេចក្ដីសុចរិតរបស់ទ្រង់
គឺរបស់ទ្រង់តែ១ប៉ុណ្ណោះ។
17៙ ឱព្រះអង្គអើយ ទ្រង់បានបង្ហាត់បង្រៀនទូលបង្គំ
តាំងតែពីក្មេងមក
ហើយដរាបដល់ឥឡូវនេះ ទូលបង្គំបានសំដែង
ពីអស់ទាំងការអស្ចារ្យរបស់ទ្រង់
18ឱព្រះអង្គអើយ សូមកុំលះបង់ចោលទូលបង្គំឡើយ
ទោះទាំងវេលាដែលទូលបង្គំចាស់សក់ស្កូវហើយផង
ដរាបដល់ទូលបង្គំបានថ្លែងប្រាប់ពីព្រះចេស្តាទ្រង់
ដល់ដំណមនុស្សជាន់ក្រោយ
នឹងពីឥទ្ធានុភាពទ្រង់
ដល់ពួកអ្នកដែលត្រូវកើតខាងមុខ
19ឯសេចក្ដីសុចរិតរបស់ទ្រង់ ឱព្រះអង្គអើយ
នោះខ្ពស់ណាស់
ចំណែកឯទ្រង់ដែលបានធ្វើការយ៉ាងធំ
ឱព្រះអង្គអើយ តើមានអ្នកណាដូចទ្រង់។
20៙ ទ្រង់បានឲ្យយើងខ្ញុំឃើញសេចក្ដីវេទនាដ៏លំបាក
ជាច្រើនហើយ
តែទ្រង់នឹងប្រោសឲ្យមានជីវិតចំរើនឡើងវិញ
ទ្រង់នឹងនាំយើងខ្ញុំឡើងចេញពីទីជំរៅនៃផែនដី
21សូមលើកសេចក្ដីខ្ពង់ខ្ពស់នៃទូលបង្គំឡើង
ហើយវិលមកជួយកំសាន្តទូលបង្គំវិញ។
22៙ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងសរសើរទ្រង់
ដោយពិណដែរ
គឺនឹងសរសើរពីសេចក្ដីពិតរបស់ទ្រង់
ឱព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលអើយ
ទូលបង្គំនឹងច្រៀងសរសើរថ្វាយទ្រង់តាមស៊ុង
23កាលណាទូលបង្គំច្រៀងសរសើរដល់ទ្រង់
នោះបបូរមាត់នៃទូលបង្គំនឹងបន្លឺឡើងដោយអំណរ
ព្រមទាំងព្រលឹងនៃទូលបង្គំដែលទ្រង់បានលោះនោះផង
24ឯអណ្តាតរបស់ទូលបង្គំ នឹងនិទាន
ពីសេចក្ដីសុចរិតរបស់ទ្រង់ ជាដរាបរាល់ថ្ងៃ
ដ្បិតពួកអ្នកដែលរកប្រទូស្តនឹងទូលបង្គំ
គេបានត្រូវអៀនខ្មាសមូរមុខចុះហើយ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 71: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.