ទំនុកដំកើង 86
86
សេចក្ដីអធិស្ឋានរបស់ដាវីឌ។
1ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌មកស្តាប់
ហើយតបមកទូលបង្គំផង ពីព្រោះទូលបង្គំទាល់ក្រ
ហើយខ្វះខាត
2សូមការពារព្រលឹងទូលបង្គំ ដ្បិតទូលបង្គំជាអ្នកជ្រះថ្លា
ឱព្រះនៃទូលបង្គំអើយ
សូមជួយសង្គ្រោះអ្នកបំរើដែលទុកចិត្តដល់ទ្រង់
3ឱព្រះអម្ចាស់អើយ សូមអាណិតមេត្តាដល់ទូលបង្គំផង
ដ្បិតទូលបង្គំអំពាវនាវដល់ទ្រង់ជាដរាបរាល់ថ្ងៃ
4សូមបណ្តាលឲ្យព្រលឹងនៃអ្នកបំរើទ្រង់ បានរីករាយឡើង
ពីព្រោះ ឱព្រះអម្ចាស់អើយ
ទូលបង្គំលើកព្រលឹងថ្វាយដល់ទ្រង់
5ដ្បិតឱព្រះអម្ចាស់អើយ ទ្រង់ល្អ ទ្រង់បំរុងតែនឹងអត់ទោស
ក៏មានសេចក្ដីសប្បុរសជាបរិបូរ
ចំពោះអស់អ្នកណាដែលអំពាវនាវដល់ទ្រង់
6ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌មក
ចំពោះសេចក្ដីអធិស្ឋានរបស់ទូលបង្គំ
ហើយស្តាប់សំឡេងដែលទូលបង្គំអង្វរផង
7នៅថ្ងៃវេទនា នោះទូលបង្គំនឹងអំពាវនាវដល់ទ្រង់
ពីព្រោះទ្រង់នឹងឆ្លើយតបមក
8ឱព្រះអម្ចាស់អើយ នៅក្នុងអស់ទាំងពួកព្រះ
គ្មានណាមួយឲ្យដូចជាទ្រង់ឡើយ
ក៏គ្មានការអ្វីឲ្យដូចជាការរបស់ទ្រង់ដែរ
9ឱព្រះអម្ចាស់អើយ
អស់ទាំងសាសន៍ដែលទ្រង់បានបង្កើត
គេនឹងមកក្រាបថ្វាយបង្គំនៅចំពោះទ្រង់
ហើយគេនឹងលើកដំកើងព្រះនាមទ្រង់
10ដ្បិតទ្រង់ធំប្រសើរ ហើយក៏ធ្វើការយ៉ាងអស្ចារ្យ
ទ្រង់ជាព្រះតែមួយអង្គឯង
11ឱព្រះយេហូវ៉ាអើយ
សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវនៃទ្រង់
ទូលបង្គំនឹងដើរក្នុងសេចក្ដីពិតរបស់ទ្រង់
សូមបំព្រួមចិត្តទូលបង្គំមកឲ្យកោតខ្លាចដល់ព្រះនាមទ្រង់
12ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ
ទូលបង្គំនឹងសរសើរទ្រង់ឲ្យអស់ពីចិត្ត
ហើយនឹងលើកដំកើងព្រះនាមទ្រង់ជាដរាបតទៅ
13ដ្បិតទ្រង់មានសេចក្ដីសប្បុរសយ៉ាងខ្លាំង ចំពោះទូលបង្គំ
ទ្រង់បានប្រោសព្រលឹងទូលបង្គំ
ឲ្យរួចពីស្ថានឃុំព្រលឹងមនុស្សស្លាប់ដ៏ជ្រៅបំផុត
14ឱព្រះអង្គអើយ មនុស្សឆ្មើងឆ្មៃបានលើកគ្នាឡើង
ទាស់នឹងទូលបង្គំហើយ
មានពួកមនុស្សច្រឡោតស្វែងរកជីវិតទូលបង្គំ
គេមិនបានតាំងទ្រង់នៅមុខគេទេ
15តែឱព្រះអម្ចាស់អើយ ទ្រង់ជាព្រះដ៏ប្រកបដោយមេត្តា
ករុណា នឹងអាណិតអាសូរ
ក៏ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស
នឹងសេចក្ដីពិតត្រង់ជាបរិបូរ
16ឱសូមវិលមកឯទូលបង្គំវិញ
ហើយអាណិតមេត្តាដល់ទូលបង្គំផង
សូមប្រទានកំឡាំងរបស់ទ្រង់ មកទូលបង្គំជាអ្នកបំរើទ្រង់
ហើយជួយសង្គ្រោះកូនរបស់ស្ត្រីជាអ្នកបំរើទ្រង់ដែរ
17សូមសំដែងទីសំគាល់១ពីសេចក្ដីល្អ
ដែលនឹងប្រោសដល់ទូលបង្គំ
ដើម្បីឲ្យពួកអ្នកដែលស្អប់ទូលបង្គំបានឃើញ
ហើយមានសេចក្ដីខ្មាសវិញ
ដោយព្រោះទ្រង់ ឱព្រះយេហូវ៉ាអើយ ទ្រង់បានជួយ
ហើយកំសាន្តចិត្តនៃទូលបង្គំហើយ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 86: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.