ទំនុកដំកើង 87

87
ទំនុក​ជា​បទ​ចំរៀង​របស់​កូន​ចៅ​កូរេ។
1ព្រះ‌យេហូវ៉ា​បាន​តាំង​ទី​លំនៅ​របស់​ទ្រង់
នៅ​លើ​ភ្នំ​បរិសុទ្ធ
2ទ្រង់​ស្រឡាញ់​អស់​ទាំង​ទ្វារ​ក្រុង​ស៊ីយ៉ូន
ជា​ជាង​អស់​ទាំង​ទី​អាស្រ័យ​របស់​យ៉ាកុប
3ឱ​ទី​ក្រុង​របស់​ព្រះ‌អង្គ​អើយ
គេ​ថ្លែង​ប្រាប់​សេចក្ដី​ឧត្តុង្គ‌ឧត្តម​ពី​ឯង។ –បង្អង់
4៙ អញ​នឹង​ដំណាល​ពី​រ៉ាហាប ហើយ​ពី​បាប៊ីឡូន
ទុក​ជា​ពួក​ដែល​ស្គាល់​អញ
នុ៎ះ​ន៍ សាសន៍​ភីលីស្ទីន សាសន៍​ទីរ៉ុស
នឹង​សាសន៍​អេធីយ៉ូពី​ដែរ
គឺ​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន​ដែល​គេ​បាន​កើត​មក
5អើ គេ​នឹង​និយាយ​ពី​ក្រុង​ស៊ីយ៉ូន​ថា អ្នក​នេះ​១ អ្នក​នោះ​១
បាន​កើត​នៅ​ក្រុង​នោះ
ហើយ​គឺ​ព្រះ​ដ៏​ខ្ពស់​បំផុត​ដែល​នឹង​តាំង​ឲ្យ​មាំ‌មួន​ដែរ
6កាល​ណា​ព្រះ‌យេហូវ៉ា​ទ្រង់​ចុះ​បញ្ជី​អស់​ទាំង​សាសន៍
នោះ​ទ្រង់​នឹង​រាប់​ថា អ្នក​នោះ​បាន​កើត​នៅ​ក្រុង​នោះ​ឯង។ –បង្អង់
7ហើយ​ពួក​អ្នក​ចំរៀង នឹង​ពួក​អ្នក​លេង​ភ្លេង គេ​នឹង​ថា
អស់​ទាំង​ដើម​ហេតុ​នៃ​ខ្ញុំ​នៅ​ក្នុង​ឯង​ដែរ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 87: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល