កិច្ចការ 10
10
លោកកូនេលាសប្រែចិត្ដគំនិតជឿអ៊ីសាជាអម្ចាស់
1នៅក្រុងសេសារា មានបុរសម្នាក់ឈ្មោះកូនេលាស ជានាយទាហានក្នុងកងវរសេនាតូច រ៉ូម៉ាំងមួយឈ្មោះ «កងវរសេនាតូចអ៊ីតាលី»។ 2គាត់ និងក្រុមគ្រួសាររបស់គាត់ទាំងមូល ជាអ្នកគោរពប្រណិប័តន៍ និងកោតខ្លាចអុលឡោះ។ គាត់តែងចែកទានជាច្រើនឲ្យប្រជាជន ព្រមទាំងអង្វរអុលឡោះគ្រប់ពេលវេលា។ 3ថ្ងៃមួយប្រមាណជាម៉ោងបីរសៀលគាត់បាននិមិត្ដឃើញម៉ាឡាអ៊ីកាត់មួយរូបរបស់អុលឡោះយ៉ាងច្បាស់ ម៉ាឡាអ៊ីកាត់នោះចូលមកផ្ទះគាត់ ហៅគាត់ថា៖ «លោកកូនេលាសអើយ!»។ 4លោកកូនេលាសសម្លឹងមើលទៅម៉ាឡាអ៊ីកាត់ ហើយមានប្រសាសន៍ទៅវិញ ទាំងភ័យខ្លាចថា៖ «លោកម្ចាស់អើយ! តើលោកម្ចាស់មានការអ្វី?»។ ម៉ាឡាអ៊ីកាត់ពោលមកគាត់ថា៖ «អុលឡោះបានស្តាប់ពាក្យទូរអារបស់អ្នកហើយ ទ្រង់ក៏ជ្រាបអំពីទានរបស់អ្នកដែរ ទ្រង់មិនភ្លេចទេ។ 5សុំអ្នកចាត់គេឲ្យទៅក្រុងយ៉ុបប៉េ ឥឡូវនេះ អញ្ជើញបុរសម្នាក់ឈ្មោះស៊ីម៉ូន ហៅពេត្រុសមក។ 6គាត់ស្នាក់នៅផ្ទះអ្នកសម្លាប់ស្បែកម្នាក់ឈ្មោះស៊ីម៉ូន ផ្ទះនោះនៅក្បែរមាត់សមុទ្រ»។
7កាលម៉ាឡាអ៊ីកាត់ដែលបាននិយាយជាមួយគាត់ចេញផុតទៅ លោកកូនេលាសក៏ហៅអ្នកបម្រើពីរនាក់ និងទាហានម្នាក់ ដែលនៅក្រោមបញ្ជារបស់គាត់ជាយូរហើយ ហើយគោរពប្រណិប័តន៍អុលឡោះផងនោះឲ្យចូលមក។ 8លោកបានរៀបរាប់ហេតុការណ៍ទាំងអស់ប្រាប់ពួកគេ រួចចាត់ឲ្យទៅក្រុងយ៉ុបប៉េ។
9នៅថ្ងៃបន្ទាប់ អ្នកទាំងនោះធ្វើដំណើរទៅជិតដល់ក្រុងយ៉ុបប៉េ។ ប្រមាណជាថ្ងៃត្រង់ ពេត្រុសឡើងទៅទូរអានៅលើដំបូលផ្ទះ។ 10ពេលនោះ គាត់ឃ្លានចង់ពិសាបាយ។ កាលគេកំពុងតែរៀបចំម្ហូបចំណីជូនគាត់ពិសា គាត់បានលង់ស្មារតី 11និមិត្ដឃើញផ្ទៃមេឃបើកចំហ ឃើញវត្ថុម្យ៉ាងដូចកំរាលតុមួយយ៉ាងធំ ដែលមានចងចុងជាយទាំងបួនជ្រុងចុះពីលើមកដល់ដី។ 12នៅលើកំរាលនោះ មានសត្វចតុប្បាទគ្រប់ប្រភេទ មានសត្វលូនវារ និងបក្សាបក្សី។ 13មានសំឡេងបញ្ជាមកគាត់ថា៖ «ពេត្រុសអើយ! ចូរសម្លាប់សត្វទាំងនេះបរិភោគទៅ!»។ 14ប៉ុន្ដែ ពេត្រុសឆ្លើយទៅវិញថា៖ «ទេ អុលឡោះជាអម្ចាស់ ខ្ញុំពុំដែលទទួលទានអ្វីដែលហ៊ូកុំហាមឃាត់ ឬមិនហាឡាល់ទាល់តែសោះ»។ 15បន្ទាប់មក ពេត្រុសបានឮសំឡេងនោះជាលើកទីពីរថា៖ «អ្វីៗដែលអុលឡោះបានប្រោសឲ្យបរិសុទ្ធហើយ ចូរកុំចាត់ទុកថា ហ៊ូកុំហាមឃាត់នោះឡើយ!»។ 16ហេតុការណ៍នេះកើតមានដល់ទៅបីដង នៅទីបំផុត វត្ថុនោះក៏ឡើងទៅលើមេឃវិញភ្លាមបាត់ទៅ។
17ពេត្រុសកំពុងតែនឹកឆ្ងល់មិនដឹងជាត្រូវគិតដូចម្ដេច អំពីហេតុការណ៍ដែលគាត់បាននិមិត្ដឃើញនោះ ស្រាប់តែពួកអ្នកដែលលោកកូនេលាសចាត់ឲ្យមក បានមកដល់មាត់ទ្វារ ទាំងសាកសួររកផ្ទះរបស់លោកស៊ីម៉ូន។ 18គេស្រែកសួរថា៖ «លោកស៊ីម៉ូនហៅពេត្រុសស្នាក់ក្នុងផ្ទះនេះឬទេ?»។ 19ពេលពេត្រុសកំពុងរិះគិតអំពីហេតុការណ៍ ដែលលោកនិមិត្ដឃើញនោះ រសអុលឡោះមានបន្ទូលមកគាត់ថា៖ «មានបុរសបីនាក់កំពុងសួររកអ្នក 20ចូរចុះទៅក្រោមចេញដំណើរទៅជាមួយគេភ្លាមទៅ កុំរារែកឡើយ ដ្បិតយើងនេះហើយដែលបានចាត់គេឲ្យមក»។
21ពេត្រុសក៏ចុះទៅក្រោម និយាយទៅបុរសទាំងបីនាក់នោះថា៖ «ខ្ញុំនេះហើយដែលអ្នករាល់គ្នាកំពុងតែរក! តើអ្នកមកមានការអ្វី?»។ 22គេឆ្លើយថា៖ «លោកកូនេលាស ជានាយទាហាន បានចាត់យើងឲ្យមក គាត់ជាមនុស្សសុចរិត គោរពកោតខ្លាចអុលឡោះ ហើយជាមនុស្សម្នាក់ដែលប្រជាជាតិយូដា សរសើរគ្រប់ៗគ្នា។ ម៉ាឡាអ៊ីកាត់ដ៏វិសុទ្ធមួយរូបបានមកប្រាប់គាត់ឲ្យអញ្ជើញលោកទៅផ្ទះគាត់ ដើម្បីស្ដាប់លោកមានប្រសាសន៍»។ 23ពេត្រុសអញ្ជើញអ្នកទាំងនោះចូលក្នុងផ្ទះឲ្យស្នាក់នៅជាមួយ។
ព្រឹកឡើង លោកក៏ចេញដំណើរទៅជាមួយគេទាំងមានបងប្អូនខ្លះនៅក្រុងយ៉ុបប៉េ ជូនដំណើរទៅផង។ 24នៅថ្ងៃបន្ទាប់មកទៀត លោកបានទៅដល់ក្រុងសេសារា។ រីឯលោកកូនេលាសវិញ គាត់បានអញ្ជើញញាតិសន្ដាន និងមិត្ដជិតដិតមកផ្ទះរបស់គាត់ ហើយទន្ទឹងរង់ចាំពួកពេត្រុស។ 25ពេលពេត្រុសមកដល់ លោកកូនេលាសចេញទៅទទួល ក្រាបចុះដល់ជើងគាត់។ 26ប៉ុន្ដែ ពេត្រុសចាប់គាត់ឲ្យក្រោកឡើងទាំងពោលថា៖ «អញ្ជើញក្រោកឡើង ខ្ញុំក៏ជាមនុស្សដែរទេតើ!»។ 27គាត់ដើរចូលទៅខាងក្នុងបណ្ដើរ សន្ទនាជាមួយលោកកូនេលាសបណ្ដើរ។ ដោយគាត់ឃើញមនុស្សជាច្រើននៅជុំគ្នា 28គាត់មានប្រសាសន៍ទៅគេថា៖ «បងប្អូនជ្រាបឬទេ ហ៊ូកុំរបស់សាសនាយូដា ហាមមិនឲ្យសាសន៍យូដាទាក់ទងជាមួយជនបរទេស ឬក៏ចូលទៅក្នុងផ្ទះរបស់គេឡើយ។ ប៉ុន្ដែ អុលឡោះបានបង្ហាញខ្ញុំឲ្យដឹងថា មិនត្រូវប្រកាន់នរណាម្នាក់ថា ជាមនុស្សដែលហ៊ូកុំហាមឃាត់មិនឲ្យទាក់ទង ឬជាមនុស្សមិនបរិសុទ្ធនោះឡើយ។ 29ហេតុនេះហើយ បានជាខ្ញុំមកភ្លាម ឥតមានជំទាស់អ្វីសោះ នៅពេលដែលបងប្អូនហៅខ្ញុំមក។ ឥឡូវនេះ សុំប្រាប់ខ្ញុំមើល៍ បងប្អូនហៅខ្ញុំមកមានការអ្វី?»។
30លោកកូនេលាសមានប្រសាសន៍ថា៖ «កាលពីបីថ្ងៃមុន ពេលខ្ញុំកំពុងទូរអាក្នុងផ្ទះខ្ញុំ នៅម៉ោងបីរសៀល មានបុរសម្នាក់ស្លៀកសម្លៀកបំពាក់ភ្លឺត្រចះត្រចង់មកឈរនៅមុខខ្ញុំ ហើយពោលថា 31“លោកកូនេលាសអើយ អុលឡោះបានស្តាប់ពាក្យទូរអារបស់អ្នកហើយ រីឯទានរបស់លោក ក៏អុលឡោះមិនភ្លេចដែរ។ 32ឥឡូវនេះ ចូរចាត់គេឲ្យទៅហៅបុរសម្នាក់ឈ្មោះស៊ីម៉ូន ហៅពេត្រុស នៅក្រុងយ៉ុបប៉េមក។ គាត់ស្នាក់នៅផ្ទះរបស់លោកស៊ីម៉ូនជាអ្នកសម្លាប់ស្បែក ផ្ទះនោះស្ថិតនៅមាត់សមុទ្រ”។ 33ខ្ញុំក៏បានចាត់គេឲ្យទៅអញ្ជើញអ្នកភ្លាម អ្នកមកដូច្នេះជាការប្រពៃណាស់។ ឥឡូវនេះ យើងខ្ញុំទាំងអស់គ្នាស្ថិតនៅទីនេះចំពោះអុលឡោះរង់ចាំស្ដាប់សេចក្ដីទាំងប៉ុន្មាន ដែលអុលឡោះជាអម្ចាស់បានបង្គាប់មកអ្នក»។
សុន្ទរកថារបស់ពេត្រុសនៅផ្ទះលោកកូនេលាស
34ពេលនោះ ពេត្រុសចាប់ផ្ដើមមានប្រសាសន៍ថា៖ «ឥឡូវនេះ ខ្ញុំបានយល់យ៉ាងច្បាស់ហើយថា អុលឡោះរាប់រកមនុស្សទួទៅឥតរើសមុខឡើយ 35ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន អ្នកណាក៏ដោយឲ្យតែគោរពកោតខ្លាចទ្រង់ ហើយប្រព្រឹត្ដអំពើសុចរិតទ្រង់មុខជាគាប់ចិត្តនឹងអ្នកនោះមិនខាន។ 36អុលឡោះបានប្រទានបន្ទូលមកឲ្យជនជាតិអ៊ីស្រអែល ដោយនាំដំណឹងល្អមកប្រាប់គេ អំពីសេចក្ដីសុខសាន្ដ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស គឺអ៊ីសានេះហើយ ដែលជាអម្ចាស់លើមនុស្សទាំងអស់។
37បងប្អូនជ្រាបហេតុការណ៍ដែលកើតឡើងនៅស្រុកយូដាទាំងមូលស្រាប់ហើយ ជាហេតុការណ៍ដែលបានចាប់ផ្ដើមនៅស្រុកកាលីឡេ គឺបន្ទាប់ពីពេលដែលយ៉ះយ៉ា បានប្រកាសឲ្យបណ្ដាជនទទួលពិធីជ្រមុជទឹក។ 38បងប្អូនបានជ្រាបថា អុលឡោះបានចាក់រសអុលឡោះដ៏វិសុទ្ធ និងអំណាច តែងតាំងអ៊ីសា ជាអ្នកភូមិណាសារ៉ែត។ បងប្អូនក៏ជ្រាបដែរថា អ៊ីសាបានដើរពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រព្រឹត្ដអំពើល្អ និងប្រោសអស់អ្នកដែលត្រូវអ៊ីព្លេសសង្កត់សង្កិនឲ្យបានជា ដ្បិតអុលឡោះនៅជាមួយអ៊ីសា។ 39យើងជាបន្ទាល់អំពីកិច្ចការទាំងអស់ដែលអ៊ីសាបានធ្វើ នៅក្នុងដែនដីរបស់ជនជាតិយូដា និងនៅក្រុងយេរូសាឡឹម។ ពួកគេបាននាំគ្នាសម្លាប់អ៊ីសាដោយព្យួរនៅលើឈើ។ 40អុលឡោះបានប្រោសអ៊ីសាឲ្យបានរស់ឡើងវិញនៅថ្ងៃទីបី និងប្រោសប្រទានឲ្យអ៊ីសាបង្ហាញខ្លួន 41ដល់អស់អ្នកដែលអុលឡោះបានជ្រើសរើសជាមុនឲ្យធ្វើជាបន្ទាល់ បានឃើញ គឺយើងហ្នឹងហើយជាបន្ទាល់ដែលបានបរិភោគជាមួយអ៊ីសា ក្រោយពេលគាត់បានរស់ឡើងវិញ។ អុលឡោះពុំបានឲ្យអ៊ីសាបង្ហាញខ្លួនឲ្យប្រជារាស្ដ្រទាំងមូលឃើញទេ។ 42អ៊ីសាបានបញ្ជាឲ្យយើងធ្វើជាបន្ទាល់ប្រកាសប្រាប់ប្រជាជនថា អុលឡោះបានតែងតាំងអ៊ីសាឲ្យវិនិច្ឆ័យទោសមនុស្សរស់ និងមនុស្សស្លាប់។ 43ណាពីទាំងប៉ុន្មានសុទ្ធតែបានផ្ដល់សក្ខីភាពអំពីអ៊ីសាថា អស់អ្នកដែលជឿលើអ៊ីសា នឹងទទួលការលើកលែងទោសឲ្យរួចពីបាប ដោយសារនាមអ៊ីសា»។
ជនជាតិដទៃបានទទួលរសអុលឡោះដ៏វិសុទ្ធ
44ពេត្រុសកំពុងមានប្រសាសន៍នៅឡើយ ស្រាប់តែរសអុលឡោះដ៏វិសុទ្ធចុះមកសណ្ឋិតលើអស់អ្នកដែលស្ដាប់បន្ទូលនៃអុលឡោះ។ 45ពួកអ្នកជឿជាសាសន៍យូដា ដែលមកជាមួយពេត្រុស ងឿងឆ្ងល់ណាស់ ដោយអុលឡោះបានចាក់បង្ហូររសអុលឡោះដ៏វិសុទ្ធប្រទានឲ្យសាសន៍ដទៃដែរ 46ព្រោះគេបានឮសាសន៍ដទៃទាំងនោះនិយាយភាសាចម្លែកអស្ចារ្យ ព្រមទាំងលើកតម្កើងអុលឡោះផង។ 47ពេលនោះពេត្រុសមានប្រសាសន៍ថា៖ «គ្មាននរណាអាចឃាត់យើង មិនឲ្យធ្វើពិធីជ្រមុជទឹកជូនអស់អ្នកដែលបានទទួលរសអុលឡោះដ៏វិសុទ្ធ ដូចជាយើងបានទទួលដែរនោះទេ!»។ 48លោកក៏បញ្ជាឲ្យគេធ្វើពិធីជ្រមុជទឹកជូនអ្នកទាំងនោះ ក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀស។ បន្ទាប់មក ពួកគេសុំឲ្យគាត់ស្នាក់នៅជាមួយគេ បានយូរថ្ងៃបន្ដិចទៀត។
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 10: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: