លូកា ពាក្យលំនាំ
ពាក្យលំនាំ
លោកលូកា ជាគ្រូពេទ្យជាតិក្រិកមួយនាក់។ លោកពុំបានស្គាល់ណាពីអ៊ីសាដោយផ្ទាល់ខ្លួនលោកទេ ហើយលោកក៏ពុំមែនជាសិស្សដំបូង ឬជាអ្នកនាំសាររបស់ណាពីអ៊ីសាដែរ តែលោកជាអូមាត់អ៊ីសាមួយនាក់ដែលជាសហការីរបស់អ្នកនាំសារប៉ូល ក្នុងពេលលោកធ្វើដំណើរទៅប្រកាសផ្សាយដំណឹងល្អនៅមជ្ឈិមបូព៌ាប្រទេស។
លោកលូកាបានតែងគីតាបពីរគីតាប គឺគីតាប «ដំណឹងល្អលូកា» និងគីតាប «កិច្ចការ»។ លោកបានប្រមូលឯកសារផ្សេងៗស្តីអំពីអ៊ីសា ហើយបានពិនិត្យមើលដោយហ្មត់ចត់ តាមរបៀបអ្នកប្រាជ្ញក្នុងសម័យនោះ។ លោកបានតែងគីតាបនេះ ក្រោមការបំភ្លឺរបស់រស់នៃអុលឡោះតាអាឡា។ លោកលូកាបានតែងគីតាបដំណឹងល្អនេះនៅចន្លោះគ.ស.៨០-៩០។
គោលបំណងរបស់លោកលូកា
លោកលូកាបានតែងគីតាបនេះ សម្រាប់ឲ្យជនជាតិក្រិកអាន។ លោករ៉ាយរ៉ាប់ប្រវត្តិរបស់អ៊ីសា ដោយចង់ពន្យល់ថា រស់របស់អុលឡោះបានណែនាំណាពីអ៊ីសា តាំងពីមុនអ៊ីសាប្រសូតមក រហូតដល់ពេលអ៊ីសាស្លាប់នៅក្រុងយេរូសាឡឹម។ ក្រោយអ៊ីសាបានរស់ឡើងវិញ រសអុលឡោះបានណែនាំក្រុមអូមាត់អ៊ីសាឲ្យប្រកាសផ្សាយដំណឹងល្អអំពីអាល់ម៉ាហ្សៀស រហូតដល់ចុងកាត់មាត់ញកនៃផែនដី។
លោកប្រៀនប្រដៅអ្នកដែលជឿលើអ៊ីសាឲ្យមានចិត្តមេត្តាករុណា ដូចអុលឡោះដែលមេត្តាករុណា។ លោកប្រៀនប្រដៅគេឲ្យចេះស្រឡាញ់រាប់អានជនជាតិដទៃ ជាពិសេសជាមួយជនជាតិដែលរស់នៅជិតខាង ឲ្យចេះអត់ទោសគ្នាទៅវិញទៅមក ឲ្យយកចិត្តទុកដាក់ជួយអ្នកក្រីក្រ និងសុខចិត្តលះបង់អ្វីៗទាំងអស់ ដោយយល់ដល់អាល់ម៉ាហ្សៀស។ អ្នកជឿអ៊ីសាត្រូវយកចិត្តទុកដាក់ទូរអា គឺនិយាយសារស័ព្ទជាមួយអុលឡោះដោយស្និទ្ធស្នាល ត្រូវមានអំណរសប្បាយជានិច្ច ព្រោះមានអាល់ម៉ាហ្សៀសនៅជាមួយ និងត្រូវយល់ច្បាស់ថាអុលឡោះសង្គ្រោះអ្នកជឿឥឡូវនេះ។
គម្រោងរបស់គីតាបលូកា
•បុព្វកថា (១.១-៤)
•កំណើតរបស់ណាពីយ៉ះយ៉ា និងណាពីអ៊ីសា (១.៥-២.៥២)
•សេចក្តីប្រកាសរបស់ណាពីយ៉ះយ៉ា (៣.១-២០)
•អ៊ីសាទទួលពិធីជ្រមុជទឹក និងឈ្នះការល្បួង (៣.២១-៤.១៣)
•ណាពីអ៊ីសាប្រកាសដំណឹងល្អនៅស្រុកកាលីឡេ (៤.១៤- ៩.៥០)
•ណាពីអ៊ីសាចេញពីស្រុកកាលីឡេឆ្ពោះទៅក្រុងយេរូសាឡឹម (៩.៥១-១៩.២៧)
• សប្តាហ៍ចុងក្រោយនៅក្រុងយេរូសាឡឹម និងភូមិដែលនៅជុំវិញ (១៩.២៨-២៣.៥៦)
•ណាពីអ៊ីសាបានរស់ឡើងវិញ និងបង្ហាញខ្លួនឲ្យអ្នកជឿឃើញ (២៤.១-៥៣)
ទើបបានជ្រើសរើសហើយ៖
លូកា ពាក្យលំនាំ: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.