១ កូរិន‌ថូស 10

10
ត្រូវ​ប្រយ័ត្ន​នឹង​ព្រះ‌ក្លែង‌ក្លាយ
1បង‌ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មិន​ដឹង​នោះ​ទេ​ថា បុព្វ‌បុរស​របស់​យើង​បាន​នៅ​ក្រោម​ព​ពក​ទាំង‌អស់​គ្នា ហើយ​គ្រប់​គ្នា​បាន​ដើរ​ឆ្លង​សមុ​ទ្រ 2គ្រប់​គ្នា​បាន​ទទួល​ពិធី​ជ្រមុជ​រួម​ជាមួយ​លោក​ម៉ូសេ នៅ​ក្នុង​ពពក និង​នៅ​ក្នុង​សមុ​ទ្រ 3គ្រប់​គ្នា​បាន​បរិ‌ភោគ​អា​ហារ​ខាង​វិញ្ញាណ​តែ​មួយ 4ហើយ​គ្រប់​គ្នា​បាន​ផឹក​ទឹក​ខាង​វិញ្ញាណ​តែ​មួយ​ដូច​គ្នា ដ្បិត​ពួក​លោក​បាន​ផឹក​ពី​ថ្ម​ដា​ខាង​វិញ្ញាណ​ដែល​តាម​ជាប់​ជាមួយ​គេ ហើយ​ថ្ម​ដា​នោះ គឺ​ព្រះ‌គ្រីស្ទ។ 5ប៉ុន្តែ ព្រះ​មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ចំពោះ​ពួក​លោក​ភាគ​ច្រើន ហើយ​ពួក​លោក​បាន​ដួល​ស្លាប់​រាត់​រាយ​នៅ​ទី​រហោ‌ស្ថាន។
6ហេតុ‌ការណ៍​ទាំង​នោះ​បាន​កើត​ឡើង​ជា​គំរូ​ដល់​យើង ដើម្បី​កុំ​ឲ្យ​យើង​ប្រាថ្នា​ចង់​បាន​សេចក្តី​អាក្រក់ ដូច​ជា​ពួក​លោក។ 7កុំ​ថ្វាយ‌បង្គំ​រូប​ព្រះ ដូច​ជា​ពួក​លោក​ខ្លះ​ឲ្យ​សោះ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ប្រជា‌ជន​បាន​អង្គុយ​ស៊ី​ផឹក រួច​ក្រោក​ឡើង​លេង​សប្បាយ» 8យើង​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ឲ្យ​មាន​អំពើ​សហាយ​ស្មន់ ដូច​បុព្វ‌បុរស​ខ្លះ​បាន​ប្រព្រឹត្ត ហើយ​មាន​ពីរ​ម៉ឺន​បី​ពាន់​នាក់ ត្រូវ​វិនាស​តែ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ។ 9យើង​មិន​ត្រូវ​ល្បង‌ល​ព្រះ‌គ្រីស្ទ ដូច​ពួក​លោក​ខ្លះ​បាន​ល្បង‌ល ហើយ​ត្រូវ​វិនាស​ដោយ​ពស់​ចឹក 10ក៏​មិន​ត្រូវ​រអ៊ូរទាំ ដូច​ពួក​លោក​ខ្លះ​បាន​រអ៊ូរទាំ ហើយ​ត្រូវ​វិនាស​ដោយ​មេ​បំផ្លាញ​នោះ​ឡើយ។ 11ហេតុ‌កា​រណ៍​ទាំង​នោះ​បាន​កើត​ឡើង​ដល់​ពួក​លោក​ទុក​ជា​គំរូ ហើយ​បាន​ចែង​ទុក​សម្រាប់​ទូន្មាន​យើង ដែល​យើង​រស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ។ 12ដូច្នេះ បើ​អ្នក​ណា​ស្មាន​ថា​ខ្លួន​ឈរ​មាំ​ហើយ នោះ​ត្រូវ​ប្រយ័ត្ន​ក្រែង​លោ​ដួល 13គ្មាន​សេចក្តី​ល្បួង​ណា​កើត​ដល់​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្តី​ល្បួង​ដែល​មនុស្ស​លោក​តែង​ជួប​ប្រទះ​នោះ​ឡើយ។ ព្រះ‌ទ្រង់​ស្មោះ‌ត្រង់ ទ្រង់​មិន​បណ្ដោយ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​ល្បួង ហួស​កម្លាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ទ្រាំទ្រ​បាន។
14ហេតុ​នេះ បង‌ប្អូន​ស្ងួន‌ភ្ងា​របស់​ខ្ញុំ​អើយ ចូរ​រត់​ពី​ការ​ថ្វាយ‌បង្គំ​រូប​ព្រះ​ចេញ 15ខ្ញុំ​និយាយ​នេះ ដូច​ជា​និយាយ​ទៅ​កាន់​អ្នក​មាន​ប្រាជ្ញា ចូរ​ពិចារណា​ពី​សេចក្តី​ដែល​ខ្ញុំ​និយាយ​នេះ​ដោយ​ខ្លួន​ឯង​ចុះ។ 16ពែង​នៃ​ព្រះ​ព​រ ដែល​យើង​អរ​ព្រះ​គុណ តើ​មិន​មែន​ជា​ចំណែក​នៅ​ក្នុង​លោ​ហិត​របស់​ព្រះ‌គ្រីស្ទ​ទេ​ឬ? ហើយ​នំបុ័ង​ដែល​យើង​កា​ច់ តើ​មិន​មែន​ជា​ចំណែក​នៅ​ក្នុង​ព្រះកាយ​របស់​ព្រះ‌គ្រីស្ទ​ទេ​ឬ? 17ព្រោះ​មាន​នំបុ័ង​តែ​មួយ​ប៉ុណ្ណោះ ហើយ​យើង​ដែល​មាន​គ្នា​ច្រើន គឺ​ជា​រូប‌កាយ​តែ​មួយ ដ្បិត​យើង​ទាំង‌អស់​គ្នា​ទទួ​ល​ទា​ន​ពី​ដុំ​នំបុ័ង​តែ​មួយ​នោះ​ឯង។ 18ចូរ​ពិចារណា​ពី​ប្រជា‌ជន​អ៊ីស្រា‌អែល​ចុះ អស់​អ្នក​ដែល​បរិ‌ភោគ​សាច់​ដែល​គេ​បាន​ថ្វាយ​ជា​យ​ញ្ញ‌បូ​ជា​ទាំង​នោះ តើ​មិន​មាន​ចំណែក​នៅ​ក្នុង​អាសនា​ទេ​ឬ? 19តើ​ខ្ញុំ​និយាយ​នេះ​មាន​ន័យ​ដូច​ម្ដេច? តើ​ចំណី​អាហារ​ដែល​គេ​បាន​សែន​ដល់​រូប​ព្រះ​ជា​អ្វី ឬ​រូប​ព្រះ​ជា​អ្វី? 20មិន​មែន​ជា​អ្វី​ទេ! ខ្ញុំ​ចង់​និយាយ​ថា អ្វី​ដែល​សាសន៍​ដទៃ​ថ្វាយ គេ​ថ្វាយ​ដល់​អារក្ស មិន​មែន​ថ្វាយ​ដល់​ព្រះ​ទេ។ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ក្លាយ​ជា​គូកន​របស់​អារក្ស​ឡើយ។ 21អ្នក​រាល់​គ្នា​មិន​អាច​ផឹក​ពី​ពែង​របស់​ព្រះ‌អម្ចាស់​ផង ហើយ​ផឹក​ពី​ពែង​របស់​អារក្ស​ផង​បាន​ទេ។ អ្នក​រាល់​គ្នា​ក៏​មិន​អាច​រួម​តុ​ជាមួយ​ព្រះ‌អម្ចាស់​ផង ហើយ​រួម​តុ​ជាមួយ​អារក្ស​ផង​បាន​ដែរ។ 22ឬ​មួយ​យើង​ចង់​ឲ្យ​ព្រះ‌អម្ចាស់​ប្រចណ្ឌ? តើ​យើង​ខ្លាំង​ពូកែ​ជាង​ព្រះ‌អង្គ​ឬ?
អំពើ​ដែល​ត្រូវ​ប្រព្រឹត្ដ​ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ
23អ្នក​និយាយ​ថា៖ «ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​គ្រប់​ការ​ទាំង‌អស់​បាន» តែ​មិន​មែន​គ្រប់​ការ​ទាំង‌អស់​សុទ្ធ​តែ​មាន​ប្រយោជន៍​នោះ​ទេ។ «ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​គ្រប់​ការ​ទាំង‌អស់» តែ​មិន​មែន​គ្រប់​ការ​ទាំង‌អស់​សុទ្ធ​តែ​ស្អាង​ចិត្ត​នោះ​ឡើយ។ 24កុំ​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ តែ​ត្រូវ​ស្វែង​រក​ប្រយោជន៍​ដល់​អ្នក​ដទៃ​វិញ។ 25ចូរ​បរិ‌ភោគ​អ្វីៗ​ទាំង‌អស់​ដែល​គេ​ល​ក់​នៅ​ទី​ផ្សារ​ចុះ មិន​បាច់​សួរ​ដេញ​ដោល ព្រោះ​តែ​ខ្លាច​ខុស​នឹង​មន​សិការ​នោះ​ឡើយ 26ដ្បិត​ផែនដី និង​អ្វីៗ​ទាំង‌អស់​នៅ​លើ​ផែនដី ជា​របស់​ព្រះ‌អម្ចាស់ 27ប្រសិន‌បើ​មាន​អ្នក​មិន​ជឿ​អញ្ជើញ​អ្នក​ទៅ​ពិសា​បាយ ហើយ​អ្នក​ចង់​ទៅ​ដែរ ចូរ​បរិ‌ភោគ​អាហារ​ទាំង​ប៉ុន្មាន​ដែល​គេ​ដាក់​នៅ​មុខ​អ្នក​ចុះ មិន​បាច់​សួរ​ដេញ​ដោល ព្រោះ​តែ​ខ្លាច​ខុស​នឹង​មន​សិការ​នោះ​ឡើយ។ 28ប៉ុន្តែ បើ​មាន​អ្នក​ណា​ប្រាប់​អ្នក​ថា៖ «ម្ហូប​នេះ​ជា​សំណែន» សូម​កុំ​បរិ‌ភោគ​ឡើយ ព្រោះ​ដោយ​យល់​ដល់​អ្នក​ដែល​បាន​ប្រាប់ និង​ដោយ​យល់​ដល់​មន‌សិការ 29ខ្ញុំ​និយាយ​នេះ​មិន​មែន​សំដៅ​លើ​មន​សិការ​របស់​អ្នក​ទេ គឺ​មន‌សិការ​របស់​អ្នក​ដទៃ។ ហេតុ​អ្វី​បាន​ជា​មន​សិការ​របស់​អ្នក​ដទៃ​កំណត់​សេរីភាព​របស់​ខ្ញុំ​ដូច្នេះ? 30បើ​ខ្ញុំ​ទទួល​ទា​ន​ដោយ​អរ​ព្រះ‌គុណ ហេតុ​អ្វី​បាន​ជា​គេ​ប្រកាន់​ទោស​ខ្ញុំ ដោយ​ព្រោះ​អ្វី​ដែល​ខ្ញុំ​បាន​អរ​ព្រះ‌គុណ​រួច​ហើយ​នោះ?
31ដូច្នេះ ទោះ​បើ​អ្នក​បរិ‌ភោគ ឬ​ផឹក ឬ​ធ្វើ​អ្វី​ក៏​ដោយ ចូរ​ធ្វើ​អ្វីៗ​ទាំង‌អស់​សម្រាប់​ជា​សិរីល្អ​ដល់​ព្រះ​ចុះ។ 32កុំ​ធ្វើ​ឲ្យ​ជំពប់​ចិត្ត​ដល់​សាសន៍​យូដា ដល់​សាសន៍​ក្រិក ឬ​ក្រុម​ជំនុំ​របស់​ព្រះ​ឡើយ 33ឯ​ខ្ញុំ​ក៏​ដូច្នោះ​ដែរ ខ្ញុំ​ខំ​ប្រឹង​ផ្គា​ប់​ចិត្ត​មនុស្ស​គ្រប់​គ្នា ក្នុង​គ្រប់​កិច្ច‌ការ​ទាំង‌អស់ ខ្ញុំ​មិន​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ គឺ​ស្វែង​រក​ប្រយោជន៍​ដល់​មនុស្ស​ជា​ច្រើន​វិញ ដើម្បី​ឲ្យ​គេ​បាន​សង្គ្រោះ។

ទើបបានជ្រើសរើសហើយ៖

១ កូរិន‌ថូស 10: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល