អស់អ្នកដែលប្រព្រឹត្តអំពើបាប អ្នកនោះក៏ប្រព្រឹត្តរំលងក្រឹត្យវិន័យដែរ ដ្បិតអំពើបាបជាការរំលងក្រឹត្យវិន័យ។ អ្នករាល់គ្នាដឹងហើយថា ព្រះអង្គបានលេចមក ដើម្បីដកបាបយើងចេញ ហើយនៅក្នុងព្រះអង្គ គ្មានបាបសោះ។ អស់អ្នកដែលនៅជាប់ក្នុងព្រះអង្គ អ្នកនោះមិនធ្វើបាបទេ តែអ្នកដែលធ្វើបាប មិនបានឃើញព្រះអង្គឡើយ ក៏មិនស្គាល់ព្រះអង្គផង។ កូនតូចៗរាល់គ្នាអើយ កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាឡើយ។ អ្នកណាប្រព្រឹត្តអំពើសុចរិត អ្នកនោះជាមនុស្សសុចរិត ដូចព្រះអង្គដែលសុចរិតដែរ។ អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះមកពីអារក្ស ដ្បិតអារក្សបានធ្វើបាបចាប់តាំងពីដើមរៀងមក។ ដោយហេតុនេះហើយបានជាព្រះរាជបុត្រារបស់ព្រះបានលេចមក គឺដើម្បីបំផ្លាញកិច្ចការរបស់អារក្ស។ អស់អ្នកដែលកើតពីព្រះ មិនប្រព្រឹត្តអំពើបាបទេ ដ្បិតពូជរបស់ព្រះស្ថិតនៅជាប់ក្នុងអ្នកនោះ ហើយអ្នកនោះពុំអាចធ្វើបាបបានឡើយ ព្រោះគេបានកើតមកពីព្រះ។
អាន ១ យ៉ូហាន 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ យ៉ូហាន 3:4-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ