១ យ៉ូហាន ពាក្យលំនាំ
ពាក្យលំនាំ
ជាយូរឆ្នាំ ក្រោយពេលព្រះយេស៊ូវសោយទិវង្គត មានកើតវិបត្ដិមួយយ៉ាងធំក្នុងចំណោមអ្នកជឿ គឺគ្រីស្ទបរិស័ទខ្លះដែលស្ទាត់ជំនាញខាងទស្សនវិជ្ជាក្រិក អួតខ្លួនថាគេអាច «ស្គាល់» និង «ឃើញ» ព្រះបានដោយប្រាជ្ញា និងតាមការត្រិះរិះរបស់ខ្លួន។ ពួកគេអួតទៀតថា ខ្លួនគេគ្មានជាប់បាបទាល់តែសោះ ជាពិសេសទៅទៀត អ្នកទាំងនោះមិនជឿថាព្រះយេស៊ូវជាព្រះរាជបុត្រារបស់ព្រះទេ ហើយក៏មិនជឿថាព្រះអង្គជាមនុស្សធម្មតាដែរ។ គេនឹកស្មានថា ព្រះវិញ្ញាណរបស់ព្រះរាជបុត្រាបានយាងចូលក្នុងរូបបុរសម្នាក់ឈ្មោះយេស៊ូវ នៅពេលលោកយ៉ូហាន-បាទីសទ្ទធ្វើពិធីជ្រមុជទឹកឲ្យ ពួកគេស្មានទៀតថា ព្រះវិញ្ញាណរបស់ព្រះរាជបុត្រា បានយាងចេញទៅវិញនៅពេលព្រះយេស៊ូវរងទុក្ខលំបាក។
គោលបំណង
លោកយ៉ូហានសរសេរសំបុត្របីច្បាប់នេះ នៅចុងសតវត្សទីមួយ ដើម្បីប្រៀនប្រដៅគ្រីស្ទបរិស័ទទាំងឡាយឲ្យកាន់ជំនឿត្រឹមត្រូវ កុំចាញ់បោកពួកអ្នកដែលផ្សាយទ្រឹស្ដីផ្ដេសផ្ដាសទាំងនោះឡើយ។ លោកបានបញ្ជាក់យ៉ាងច្បាស់អំពីផ្លូវដ៏ពិតប្រាកដ គឺថា អ្នកណាមានចិត្ដស្រឡាញ់ចំពោះអ្នកផងទាំងពួង អ្នកនោះហើយដែលស្គាល់ និងឃើញព្រះ!។ សំបុត្រទីពីរ និងទីបី ជាសំបុត្រខ្លីៗ ផ្ញើទៅក្រុមគ្រីស្ទបរិស័ទមួយ និងគ្រីស្ទបរិស័ទម្នាក់ឈ្មោះកៃយុស។
គម្រោងគម្ពីរយ៉ូហានទី១៖
• សេចក្ដីផ្ដើម ១.១-៤
• ពន្លឺ និងភាពងងឹត ១.៥-២.២៩
• កូនរបស់ព្រះ និងកូនរបស់អារក្សសាតាំង ៣.១-២៤
• សេចក្ដីពិត និងគ្រូក្លែងក្លាយ៤.១-៦
• សេចក្ដីស្រឡាញ់ ៤.៧-២១
• ជ័យជម្នះរបស់ជំនឿ ៥.១-២១
គម្រោងគម្ពីរយ៉ូហានទី២៖
• សេចក្ដីផ្ដើម ១-៣
• សេចក្ដីស្រឡាញ់រវាងបងប្អូន ៤-៦
• គ្រូក្លែងក្លាយ ៧-១១
• អវសានកថា ១២-១៣
គម្រោងគម្ពីរយ៉ូហានទី៣៖
• សេចក្ដីផ្ដើម ១-៤
• ភក្ដីភាពរបស់លោកកៃយុស ៥-៨
• ឌីអូត្រែប និងដេមេទ្រាស ៩-១២
• អវសានកថា ១៣-១៥
ទើបបានជ្រើសរើសហើយ៖
១ យ៉ូហាន ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: