២ ពេត្រុស 3
3
ព្រះបន្ទូលសន្យាពីការយាងមករបស់ព្រះអម្ចាស់
1ឥឡូវនេះ ពួកស្ងួនភ្ងាអើយ ខ្ញុំសរសេរសំបុត្រទីពីរនេះមកអ្នករាល់គ្នា ដែលក្នុងសំបុត្រទាំងពីរ ខ្ញុំបានព្យាយាមរំឭកស្មារតីដ៏ស្មោះរបស់អ្នករាល់គ្នាឲ្យភ្ញាក់ឡើង 2ដើម្បីឲ្យអ្នករាល់គ្នានឹកចាំរាល់សេចក្ដីដែលពួកហោរាបរិសុទ្ធបានថ្លែងកាលពីដើម និងពីបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះសង្គ្រោះ តាមរយៈពួកសាវករបស់អ្នករាល់គ្នា 3ដោយដឹងសេចក្តីនេះជាមុនថា នៅគ្រាចុងក្រោយបង្អស់ នឹងមានមនុស្សចំអក មកចំអកមើលងាយ ហើយបណ្តោយតាមសេចក្ដីប៉ងប្រាថ្នារបស់គេ។ 4គេនឹងពោលថា៖ «តើសេចក្ដីសន្យាពីការយាងមករបស់ព្រះអង្គនៅឯណា? ដ្បិតតាំងពីដូនតារបស់យើងបានស្លាប់ទៅ អ្វីៗទាំងអស់នៅតែដដែល ដូចកាលពីដើមកំណើតពិភពលោករៀងមកដែរ!»។ 5ព្រោះគេចង់បំភ្លេចការនេះថា ផ្ទៃមេឃមានតាំងពីយូរលង់មកហើយ ឯផែនដីកើតចេញពីទឹក នៅក្នុងទឹក ដោយសារព្រះបន្ទូលរបស់ព្រះ 6ហើយថា ដោយសារទឹក ពិភពលោកនៅជំនាន់នោះត្រូវជន់លិច ហើយវិនាសទៅ។ 7តែដោយសារព្រះបន្ទូលដដែលថ្លែងថា ផ្ទៃមេឃ និងផែនដីជំនាន់នេះ ត្រូវបម្រុងទុកឲ្យភ្លើងឆេះ រហូតដល់ថ្ងៃជំនុំជម្រះ ហើយបំផ្លាញមនុស្សទមិឡល្មើសចេញ។ 8ពួកស្ងួនភ្ងាអើយ សូមកុំភ្លេចសេចក្ដីមួយនេះឡើយ គឺថា នៅចំពោះព្រះអម្ចាស់ មួយថ្ងៃទុកដូចជាមួយពាន់ឆ្នាំ ហើយមួយពាន់ឆ្នាំក៏ទុកដូចជាមួយថ្ងៃដែរ ។ 9ព្រះអម្ចាស់មិនផ្អាកសេចក្ដីសន្យារបស់ព្រះអង្គ ដូចអ្នកខ្លះគិតស្មាននោះទេ គឺព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ចំពោះអ្នករាល់គ្នា ដោយមិនចង់ឲ្យអ្នកណាម្នាក់វិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ។ 10រីឯថ្ងៃរបស់ព្រះអម្ចាស់ នឹងមកដូចជាចោរប្លន់ ហើយពេលនោះ ផ្ទៃមេឃនឹងបាត់ទៅដោយសូរគ្រាំគ្រេង ធាតុសព្វសារពើនឹងរលាយទៅ ដោយកម្ដៅភ្លើង ផែនដី និងអ្វីៗនៅលើផែនដីនឹងត្រូវឆេះអស់។
11បើអ្វីៗទាំងអស់ត្រូវរលាយទៅយ៉ាងនេះទៅហើយ តើអ្នករាល់គ្នាត្រូវរស់នៅជាមនុស្សបែបណា ក្នុងកិរិយាបរិសុទ្ធ និងការគោរពប្រតិបត្តិដល់ព្រះ 12ទាំងទន្ទឹងរង់ចាំ ហើយខំជួយឲ្យថ្ងៃរបស់ព្រះបានឆាប់មកដល់ ព្រោះជាថ្ងៃដែលផ្ទៃមេឃនឹងត្រូវឆេះ ហើយរលាយទៅ ធាតុសព្វសារពើនឹងត្រូវរលាយដោយកម្ដៅភ្លើង! 13ប៉ុន្ដែ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ យើងកំពុងទន្ទឹងរង់ចាំផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ។
ពាក្យដាស់តឿន និងពាក្យផ្តាំផ្ញើចុងក្រោយ
14ដូច្នេះ ឱពួកស្ងួនភ្ងាអើយ ក្នុងពេលដែលអ្នករាល់គ្នាទន្ទឹងរង់ចាំហេតុការណ៍ទាំងនេះ ចូរមានចិត្តឧស្សាហ៍ ដើម្បីឲ្យទ្រង់បានឃើញអ្នករាល់គ្នាជាឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន ទាំងរស់នៅដោយសុខសាន្ត។ 15ត្រូវរាប់ព្រះហឫទ័យអត់ធ្មត់របស់ព្រះអម្ចាស់នៃយើង ទុកជាការសង្គ្រោះ ដូចលោកប៉ុល ជាបងប្អូនស្ងួនភ្ងារបស់យើង ក៏បានសរសេរមកអ្នករាល់គ្នា តាមប្រាជ្ញាដែលព្រះបានប្រទានមកលោក 16ដូចលោករៀបរាប់នៅក្នុងសំបុត្រទាំងប៉ុន្មានរបស់លោក អំពីរឿងទាំងនេះដែរ។ មានសេចក្ដីខ្លះនៅក្នុងសំបុត្រទាំងនោះដែលពិបាកយល់ ហើយអ្នកល្ងង់ខ្លៅ និងពួកមិនខ្ជាប់ខ្ជួន បង្វែរសេចក្ដីទាំងនោះ ដូចជាគេបង្វែរបទគម្ពីរឯទៀតដែរ ដែលនាំឲ្យខ្លួនគេត្រូវវិនាស។
17ដូច្នេះ ពួកស្ងួនភ្ងាអើយ អ្នករាល់គ្នាដឹងសេចក្ដីនេះជាមុនហើយ ចូរប្រយ័ត្នក្រែងពួកទទឹងច្បាប់នាំអ្នករាល់គ្នាឲ្យវង្វេងចេញ ហើយបាត់បង់សេចក្ដីខ្ជាប់ខ្ជួនរបស់អ្នករាល់គ្នា។ 18ផ្ទុយទៅវិញ សូមអ្នករាល់គ្នាចម្រើនឡើងក្នុងព្រះគុណ និងការស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។ សូមថ្វាយសិរីល្អដល់ព្រះអង្គ នៅពេលឥឡូវនេះ និងដរាបដល់អស់កល្បជានិច្ច។ អាម៉ែន។:៚
ទើបបានជ្រើសរើសហើយ៖
២ ពេត្រុស 3: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: