១ សាំយូអែល 26
26
ដាវីឌទុកជីវិតឲ្យស្តេចសូលជាលើកទីពីរ
1គ្រានោះ ពួកស្រុកស៊ីភបានចូលមកគាល់ស្តេចសូល នៅត្រង់គីបៀរទូលថា៖ «ដាវីឌកំពុងពួននៅក្នុងភ្នំហាគីឡា ដែលនៅប្រទល់មុខនឹងវាលយេស៊ីម៉ូន »។ 2ដូច្នេះ ស្ដេចសូលបានរៀបចំយាងចុះទៅទីរហោស្ថានស៊ីភ នាំទាំងមនុស្សជ្រើសរើសក្នុងពួកអ៊ីស្រាអែលបីពាន់នាក់ ដើម្បីនឹងរកដាវីឌក្នុងទីរហោស្ថាននោះ។ 3ស្តេចសូលបានបោះទ័ពនៅលើភ្នំហាគីឡា ដែលនៅប្រទល់មុខនឹងយេស៊ីម៉ូន ក្បែរផ្លូវ។ ប៉ុន្តែ ដាវីឌបានអាស្រ័យនៅក្នុងទីរហោស្ថាននោះដែរ ពេលបានដឹងថាស្តេចសូលតាមលោកដូច្នោះ 4នោះលោកបានចាត់គេឲ្យទៅស៊ើបមើល ដើម្បីឲ្យដឹងប្រាកដថា ស្ដេចសូលបានយាងមកមែន។ 5នោះដាវីឌរៀបចំចេញទៅកន្លែងដែលស្ដេចសូលបានបោះទ័ព លោកក៏ឃើញកន្លែងស្ដេចសូល និងអ័ប៊ីនើរ កូននើរ ជាមេទ័ពរបស់ព្រះអង្គបានដេកនៅ ឯស្ដេចសូលបានផ្ទំនៅកណ្ដាលវង់ទីបោះទ័ព ហើយបណ្ដាទ័ពដេកនៅព័ទ្ធជុំវិញ។
6ដាវីឌសួរទៅអ័ហ៊ីម៉ាលេក ជាសាសន៍ហេត និងអ័ប៊ីសាយប្អូនយ៉ូអាប់ ជាកូនសេរូយ៉ាថា៖ «តើអ្នកណានឹងចុះទៅកន្លែងស្តេចសូលក្នុងទីបោះទ័ពជាមួយខ្ញុំ?» អ័ប៊ីសាយឆ្លើយថា៖ «ខ្ញុំនឹងចុះទៅជាមួយលោក»។ 7ដូច្នេះ ដាវីឌ និងអ័ប៊ីសាយក៏ចូលទៅក្នុងបណ្ដាទ័ពទាំងយប់ ឃើញស្ដេចសូលកំពុងផ្ទំលក់នៅក្នុងវង់ទីបោះទ័ព មានលំពែងរបស់ទ្រង់ដោតនៅដីត្រង់ក្បាលដំណេក ឯអ័ប៊ីនើរ និងបណ្ដាទ័ពទាំងប៉ុន្មាន គេដេកព័ទ្ធជុំវិញទ្រង់។ 8នោះអ័ប៊ីសាយជម្រាបដាវីឌថា៖ «នៅថ្ងៃនេះ ព្រះបានប្រគល់ខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃរបស់លោកហើយ ដូច្នេះ សូមអនុញ្ញាតឲ្យខ្ញុំចាក់នឹងលំពែងឲ្យធ្លុះដល់ដីតែម្តងទៅ ដើម្បីកុំឲ្យអំពល់ទៅមុខទៀត»។ 9ប៉ុន្តែ ដាវីឌឃាត់ថា៖ «កុំបំផ្លាញជីវិតទ្រង់ឡើយ ដ្បិតតើមានអ្នកណាអាចលូកដៃ ទៅទាស់នឹងអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងនោះ ហើយឥតមានទោសបានឬ?» 10ដាវីឌនិយាយទៀតថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ព្រះយេហូវ៉ានឹងប្រហារជីវិតទ្រង់ ឬថ្ងៃកំណត់ដែលទ្រង់ត្រូវសុគតនឹងមកដល់ ឬទ្រង់នឹងចេញទៅវិនាសក្នុងទីចម្បាំងណាមួយជាមិនខាន។ 11សូមព្រះយេហូវ៉ាឃាត់ខ្ញុំ កុំឲ្យលូកដៃទៅទាស់នឹងអ្នកដែលទ្រង់បានចាក់ប្រេងតាំងនោះឡើយ ដូច្នេះ ចូរយកតែលំពែងដែលនៅត្រង់ក្បាលដំណេកទ្រង់ និងក្អមទឹកប៉ុណ្ណោះ រួចយើងវិលទៅវិញ»។ 12នោះដាវីឌក៏យកលំពែង និងក្អមទឹកនៅត្រង់ក្បាលដំណេករបស់ស្តេចសូលចេញបាត់ទៅ ឥតមានអ្នកណាឃើញ ឬដឹងឡើយ ក៏គ្មានអ្នកណាភ្ញាក់ដែរ ដ្បិតគ្រប់គ្នាកំពុងដេកលក់ ព្រោះព្រះយេហូវ៉ាបានធ្វើឲ្យគេលក់ស៊ប់។
13ដាវីឌបានត្រឡប់ទៅខាងខ្លួនវិញ ហើយឈរលើកំពូលភ្នំពីចម្ងាយ ដោយមានវាលធំមួយនៅកណ្ដាល។ 14ដាវីឌបានស្រែកហៅពួកបណ្ដាទ័ព និងអ័ប៊ីនើរ ជាកូននើរថា៖ «តើអ័ប៊ីនើរមិនឆ្លើយទេឬ?» អ័ប៊ីនើរឆ្លើយតបថា៖ «តើអ្នកណាដែលស្រែកហៅស្តេចដូច្នេះ?» 15ដាវីឌឆ្លើយតបទៅអ័ប៊ីនើរថា៖ «តើឯងមិនមែនជាមនុស្សទេឬ? តើមានអ្នកណាដូចជាឯង ក្នុងចំណោមសាសន៍អ៊ីស្រាអែល? ហេតុអ្វីបានជាឯងមិនបានរក្សាស្ដេច ជាចៅហ្វាយរបស់ឯង? ដ្បិតមានមនុស្សម្នាក់បានចូលមក ចង់បំផ្លាញស្តេច ជាចៅហ្វាយរបស់ឯង។ 16ឯងធ្វើយ៉ាងដូច្នេះមិនល្អទេ យើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ឯងគួរតែស្លាប់ ព្រោះអ្នករាល់គ្នាមិនបានរក្សាចៅហ្វាយរបស់ខ្លួន ដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំង ឥឡូវនេះ ចូរឯងមើលលំពែងរបស់ស្តេច និងក្អមទឹក ដែលនៅត្រង់ក្បាលដំណេកទ្រង់ តើនៅឯណា?»
17ស្ដេចសូលបានស្គាល់សំឡេងដាវីឌ ហើយក៏សួរថា៖ «ដាវីឌកូនអើយ នេះជាសំឡេងឯងឬ?»។ ដាវីឌទូលឆ្លើយថា៖ «បពិត្រព្រះករុណា ជាម្ចាស់នៃទូលបង្គំអើយ នេះជាសំឡេងទូលបង្គំមែនហើយ»។ 18រួចទូលសួរទៀតថា៖ «ហេតុអ្វីបានជាព្រះករុណា ជាម្ចាស់នៃទូលបង្គំ ដេញតាមទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គដូច្នេះ? តើទូលបង្គំបានធ្វើអ្វីខុស? តើទូលបង្គំមានទោសអ្វី? 19សូមព្រះករុណា ជាម្ចាស់នៃទូលបង្គំ ទ្រង់ព្រះសណ្តាប់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គបន្តិច ប្រសិនបើព្រះយេហូវ៉ា ដែលញុះញង់ព្រះករុណាឲ្យទាស់នឹងទូលបង្គំ នោះសូមទ្រង់ទទួលតង្វាយមួយចុះ តែបើជាពួកមនុស្សទេ នោះសូមឲ្យគេត្រូវបណ្ដាសានៅចំពោះព្រះយេហូវ៉ាចុះ ដ្បិតនៅថ្ងៃនេះ គេបានបណ្តេញទូលបង្គំ មិនឲ្យមានចំណែកក្នុងមត៌ករបស់ព្រះយេហូវ៉ាហើយ ដោយថា "ចូរទៅគោរពប្រតិបត្តិដល់ព្រះដទៃចុះ"។ 20ដូច្នេះ សូមកុំឲ្យឈាមទូលបង្គំបានស្រក់ចុះទៅដី ឃ្លាតពីចំពោះព្រះយេហូវ៉ាឡើយ ដ្បិតស្តេចនៃសាសន៍អ៊ីស្រាអែលបានចេញមក ដើម្បីរកតែចៃទេ ដូចជាកាលគេដេញតាមក្រួចនៅលើភ្នំដែរ»។
21ពេលនោះ ស្ដេចសូលមានរាជឱង្ការថា៖ «យើងបានធ្វើបាបហើយ ដាវីឌកូនអើយ ចូរមកវិញចុះ យើងលែងធ្វើបាបឯងហើយ ព្រោះនៅថ្ងៃនេះ ជីវិតយើងថ្លៃវិសេសនៅចំពោះឯង យើងបានប្រព្រឹត្តដោយសេចក្ដីចម្កួត ហើយធ្វើខុសធ្ងន់ណាស់»។ 22ដាវីឌទូលឆ្លើយថា៖ «នេះជាលំពែងរបស់ទ្រង់ សូមឲ្យនរណាម្នាក់មកយកទៅវិញចុះ។ 23ព្រះយេហូវ៉ានឹងសងដល់មនុស្សតាមសេចក្ដីសុចរិត និងសេចក្ដីស្មោះត្រង់របស់គេរៀងខ្លួន ព្រោះនៅថ្ងៃនេះ ព្រះយេហូវ៉ាបានប្រគល់ព្រះករុណាមកក្នុងកណ្ដាប់ដៃទូលបង្គំហើយ តែទូលបង្គំមិនព្រមលូកដៃទាស់នឹងអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឡើយ។ 24នៅថ្ងៃនេះ ដែលព្រះជន្មរបស់ព្រះករុណាថ្លៃវិសេសនៅចំពោះទូលបង្គំយ៉ាងណា សូមឲ្យជីវិតទូលបង្គំបានថ្លៃវិសេសនៅព្រះនេត្រព្រះយេហូវ៉ាយ៉ាងនោះដែរ ហើយសូមទ្រង់មេត្តាប្រោសឲ្យទូលបង្គំរួចចាកពីសេចក្ដីវេទនាគ្រប់យ៉ាងផង»។ 25ស្ដេចសូលមានរាជឱង្ការថា៖ «ដាវីឌកូនអើយ សូមព្រះទ្រង់ប្រទានពរដល់ឯងចុះ ឯងនឹងបានធ្វើការយ៉ាងពូកែ ហើយមានជ័យជម្នះផង» រួចដាវីឌក៏ចេញបាត់ទៅ ហើយស្តេចសូលបានវិលត្រឡប់ទៅកន្លែងរបស់ទ្រង់វិញ។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 26: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: