១ សាំយូអែល 27
27
ដាវីឌទៅបម្រើស្តេចអ័គីសនៅក្រុងកាថ
1ដាវីឌបាននឹកគិតក្នុងចិត្តថា៖ «ថ្ងៃណាមួយ ខ្ញុំនឹងស្លាប់ដោយសារដៃសូលជាមិនខាន គ្មានផ្លូវណាប្រសើរជាងរត់ទៅជ្រកនៅស្រុករបស់ពួកភីលីស្ទីនទេ នោះស្ដេចសូលនឹងអស់ចិត្តក្នុងការរកខ្ញុំនៅដែនស្រុកអ៊ីស្រាអែលទៀត ហើយខ្ញុំនឹងរួចផុតពីព្រះហស្តរបស់ទ្រង់បាន»។ 2ដូច្នេះ ដាវីឌក៏នាំទាំងពួកប្រាំមួយរយនាក់ ដែលនៅជាមួយលោក ទៅស្រុករបស់ព្រះបាទអ័គីស ជាបុត្រម៉ាអូក ដែលជាស្តេចក្រុងកាថ។ 3ដាវីឌស្នាក់នៅក្នុងក្រុងកាថ ជាស្រុករបស់ព្រះបាទអ័គីសនោះ ព្រមទាំងពួកលោកទាំងប៉ុន្មាន ដែលគ្រប់គ្នាមានគ្រួសាររបស់ខ្លួននៅជាមួយផង។ ដាវីឌបាននាំប្រពន្ធទាំងពីរនាក់ទៅដែរ គឺនាងអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល និងអ័ប៊ីកែល ជាអ្នកស្រុកកើមែល ដែលជាប្រពន្ធរបស់ខ្មោចណាបាល។ 4ពេលមានគេទូលដល់ស្តេចសូលថា ដាវីឌបានរត់ទៅនៅក្រុងកាថហើយ ដូច្នេះ ទ្រង់ក៏ឈប់តាមរកទៀត។
5ដាវីឌទូលព្រះបាទអ័គីសថា៖ «បើទូលបង្គំប្រកបដោយព្រះគុណនៅចំពោះទ្រង់ឥឡូវ នោះសូមទ្រង់ឲ្យគេចែកទីកន្លែងដល់ទូលបង្គំ នៅទីក្រុងណាមួយ ក្នុងអាណាខេត្តរបស់ទ្រង់ ឲ្យទូលបង្គំបានអាស្រ័យនៅផង ដ្បិតមិនគួរឲ្យទូលបង្គំ ជាអ្នកបម្រើរបស់ទ្រង់នៅក្នុងទីក្រុងធំរបស់ស្តេច ជាមួយទ្រង់ឡើយ?» 6នៅថ្ងៃនោះ អ័គីសបានប្រទានក្រុងស៊ីកឡាក់ឲ្យដាវីឌ ហេតុនោះបានជាក្រុងស៊ីកឡាក់ នៅជាកម្មសិទ្ធិរបស់ស្តេចយូដា រហូតដល់សព្វថ្ងៃនេះ។ 7ដាវីឌរស់នៅក្នុងស្រុកភីលីស្ទីនអស់រយៈពេលមួយឆ្នាំបួនខែ។
8គ្រានោះ ដាវីឌ និងពួកលោក ក៏ចូលលុកក្នុងស្រុករបស់ពួកកេស៊ូរី ពួកកេស៊ើរ និងពួកអាម៉ាឡេក ដ្បិតសាសន៍ទាំងនោះ ជាអ្នកស្រុកតាំងតែពីដើមមក គេនៅតាមផ្លូវដែលទៅស្រុកស៊ើរ រហូតដល់ស្រុកអេស៊ីព្ទ។ 9ដាវីឌវាយស្រុកគេ ឥតទុកឲ្យមានប្រុសឬស្រីនៅរស់ឡើយ ក៏ចាប់យកចៀម គោ លា អូដ្ឋ និងសម្លៀកបំពាក់របស់គេ ហើយនាំគ្នាត្រឡប់មកគាល់ព្រះបាទអ័គីសវិញ។ 10ពេលព្រះបាទអ័គីសសួរថា៖ «តើអ្នកបានវាយលុកចូលស្រុកណាខ្លះនៅថ្ងៃនេះ?» ដាវីឌតែងតែទូលថា៖ «បានទៅតំបន់ណេកិប ស្រុកយូដា» ឬ «តំបន់ណេកិបរបស់ពួកយេរ៉ាម្អែល» ឬក៏ «តំបន់ណេកិបរបស់ពួកកែន»។ 11ដាវីឌមិនទុកគេ ទោះប្រុសទោះស្រីក្តីឲ្យនៅរស់ ដើម្បីនឹងនាំមកក្រុងកាថទេ ព្រោះខ្លាចក្រែងគេផ្សាយដំណឹងថា ដាវីឌបានធ្វើដូច្នេះមួយៗ ក៏ធ្លាប់ធ្វើដូច្នោះចាប់តាំងពីវេលាដែលចូលមកនៅក្នុងស្រុកភីលីស្ទីននេះដែរ។ 12អ័គីសក៏ជឿដាវីឌ ដោយគិតថា៖ «វាបានបណ្ដាលឲ្យពួកអ៊ីស្រាអែល ជាសាសន៍របស់ខ្លួន ស្អប់ខ្ពើមដល់ខ្លួនហើយ ដូច្នេះ វានឹងធ្វើជាអ្នកបម្រើរបស់យើងជារៀងរហូត»។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 27: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: