២ របាក្សត្រ 20
20
ការវាយលុកចូលពីស្រុកខាងកើត
1ក្រោយការនោះមក ពួកកូនចៅម៉ូអាប់ និងពួកកូនចៅអាំម៉ូន ព្រមទាំងពួកម៉ាអូនខ្លះ ក៏លើកគ្នាមកច្បាំងនឹងព្រះបាទយេហូសាផាត។ 2មានពួកអ្នកនាំសារមកទូលព្រះបាទយេហូសាផាតថា៖ «មានកងទ័ពយ៉ាងសន្ធឹកពីស្រុកអេដុម មកទាស់នឹងព្រះករុណា មកពីនាយសមុទ្រ ហើយមើល៍ គេមកដល់ហាសាលូន-តាម៉ារហើយ» (នោះគឺ ស្រុកអេន-កេឌី)។ 3ព្រះបាទយេហូសាផាតក៏ភ័យខ្លាច ហើយតាំងព្រះហឫទ័យស្វែងរកព្រះយេហូវ៉ា ទ្រង់ប្រកាសប្រាប់ឲ្យមានការតមអត់ នៅពេញក្នុងស្រុកយូដា 4ហើយពួកយូដាក៏មូលគ្នាមករកទីពឹងដល់ព្រះយេហូវ៉ា គឺគេចេញពីអស់ទាំងទីក្រុងរបស់ស្រុកយូដាមក ដើម្បីស្វះស្វែងរកព្រះ។
ការអធិស្ឋាន និងជ័យជម្នះរបស់ព្រះបាទយេហូសាផាត
5ព្រះបាទយេហូសាផាតឈរនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ចំមុខទីលានថ្មី នៅកណ្ដាលជំនុំពួកយូដា និងពួកក្រុងយេរូសាឡិម ទូលថា៖ 6«ឱព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសយើងខ្ញុំរាល់គ្នាអើយ តើព្រះអង្គមិនមែនជាព្រះនៅស្ថានសួគ៌ទេឬ? តើព្រះអង្គមិនគ្រប់គ្រងលើអស់ទាំងនគររបស់សាសន៍ដទៃទេឬ? ហើយនៅព្រះហស្តរបស់ព្រះអង្គ ក៏មានព្រះចេស្តា និងឥទ្ធិឫទ្ធិដែរ បានជាគ្មានអ្នកណាអាចនឹងទប់ទល់នឹងព្រះអង្គបានឡើយ។ 7ឱព្រះនៃយើងខ្ញុំរាល់គ្នាអើយ តើព្រះអង្គមិនបានបណ្តេញពួកអ្នកស្រុកនេះពីមុខពួកអ៊ីស្រាអែល ជាប្រជារាស្ត្រព្រះអង្គចេញ ហើយប្រទានដល់ពូជពង្សរបស់លោកអ័ប្រាហាំ ជាមិត្តរបស់ព្រះអង្គ ជាដរាបតទៅទេឬ? 8គេបានអាស្រ័យនៅ ហើយក៏បានស្អាងទីបរិសុទ្ធនៅស្រុកនេះ សម្រាប់ព្រះនាមព្រះអង្គ ដោយពាក្យថា 9ប្រសិនបើមានសេចក្ដីអាក្រក់ណាមកសង្កត់លើយើងរាល់គ្នា ទោះបើជាដាវ ឬទុក្ខទោស អាសន្នរោគ ឬអំណត់ក្តី បើយើងរាល់គ្នាឈរនៅមុខព្រះវិហារនេះ ហើយនៅចំពោះព្រះអង្គ (ដ្បិតព្រះនាមព្រះអង្គនៅក្នុងព្រះវិហារនេះ) ហើយយើងរាល់គ្នាអំពាវនាវដល់ព្រះអង្គ ក្នុងសេចក្ដីវេទនារបស់យើង ព្រះអង្គនឹងព្រមទទួល ហើយនឹងជួយសង្គ្រោះយើង។ 10ឥឡូវនេះ មើល៍ មានពួកកូនចៅអាំម៉ូន ម៉ូអាប់ និងពួកភ្នំសៀរ ដែលព្រះអង្គមិនបើកឲ្យអ៊ីស្រាអែលទន្ទ្រានចូលស្រុកគេ ក្នុងកាលដែលចេញពីស្រុកអេស៊ីព្ទមក គឺបានឲ្យដើរវាងពីគេ ឥតបំផ្លាញគេឡើយ 11សូមមើលបែបយ៉ាងណាដែលគេសងគុណដល់យើងខ្ញុំរាល់គ្នា គឺគេមកចង់បណ្តេញយើងខ្ញុំរាល់គ្នា ចេញពីកេរអាកររបស់ព្រះអង្គ ដែលព្រះអង្គបានប្រទានមក ទុកជាមត៌កដល់យើងខ្ញុំ។ 12ឱព្រះនៃយើងខ្ញុំរាល់គ្នាអើយ សូមព្រះអង្គកាត់ទោសដល់គេ ព្រោះយើងខ្ញុំរាល់គ្នាគ្មានកម្លាំងនឹងទប់ទល់ចំពោះពួកយ៉ាងធំ ដែលមកទាស់នឹងយើងខ្ញុំរាល់គ្នានេះបានទេ យើងខ្ញុំក៏មិនដឹងធ្វើដូចម្តេចដែរ ប៉ុន្តែ ភ្នែកយើងខ្ញុំទន្ទឹងមើលតែព្រះអង្គទេ»។
13ពួកយូដាទាំងអស់គ្នាក៏ឈរនៅចំពោះព្រះយេហូវ៉ា មានទាំងកូនតូចៗ និងប្រពន្ធ ហើយក្មេងៗនៅជាមួយផង។ 14គ្រានោះ យ៉ាហាសៀល ជាកូនសាការី ដែលជាកូនបេនណាយ៉ា បេនណាយ៉ាជាកូនយីអែល យីអែលជាកូនម៉ាថានា ដែលជាពួកលេវី ខាងពួកកូនចៅអេសាភ លោកនៅកណ្ដាលក្រុមជំនុំ ហើយព្រះវិញ្ញាណនៃព្រះយេហូវ៉ា ក៏មកសណ្ឋិតលើលោក 15រួចលោកពោលថា៖ «ឱពួកយូដាទាំងអស់គ្នា និងពួកអ្នកនៅក្រុងយេរូសាឡិម ព្រមទាំងព្រះករុណាយេហូសាផាតអើយ ចូរស្តាប់ចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកអ្នករាល់គ្នាដូច្នេះថា កុំភ័យខ្លាចអ្វីឡើយ ក៏កុំស្រយុតចិត្តចំពោះពួកមនុស្សច្រើននេះដែរ ដ្បិតចម្បាំងនេះមិនមែនស្រេចនៅអ្នករាល់គ្នាទេ គឺស្រេចនៅព្រះ។ 16ស្អែកឡើង ចូរអ្នករាល់គ្នាចុះទៅទាស់នឹងគេចុះ មើល៍ គេកំពុងតែឡើងមកតាមផ្លូវភ្នំស៊ីស អ្នករាល់គ្នានឹងជួបគេនៅចុងច្រកភ្នំ ទល់មុខនឹងទីរហោស្ថានយេរួល។ 17អ្នករាល់គ្នាមិនបាច់នឹងតស៊ូក្នុងចម្បាំងនេះទេ គ្រាន់តែតម្រៀបគ្នាឈរស្ងៀម ហើយចាំមើលសេចក្ដីសង្គ្រោះ ដែលព្រះយេហូវ៉ានឹងប្រោសដល់អ្នករាល់គ្នាប៉ុណ្ណោះ ឱពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមអើយ កុំភ័យខ្លាចអ្វីឡើយ ក៏កុំស្រយុតចិត្តដែរ ស្អែកនេះ ចូរចេញទៅទាស់នឹងគេចុះ ព្រោះព្រះយេហូវ៉ាគង់នៅជាមួយអ្នករាល់គ្នាហើយ»។
18ពេលនោះ ព្រះបាទយេហូសាផាតក្រាបព្រះភក្ត្រចុះដល់ដី ហើយពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នា ក៏ក្រាបថ្វាយបង្គំនៅចំពោះព្រះយេហូវ៉ាដែរ។ 19ឯពួកលេវី ខាងពួកកូនចៅកេហាត់ និងពួកកូនចៅកូរេ គេឈរសរសើរដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដោយសំឡេងយ៉ាងខ្លាំងក្រៃលែង។
20ស្អែកឡើង គេក្រោកពីព្រលឹមស្រាង ចេញទៅឯទីរហោស្ថានត្កូអា កំពុងដែលគេចេញទៅនោះ ព្រះបាទយេហូសាផាតមានរាជឱង្ការថា៖ «ពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមអើយ ចូរស្តាប់យើងចុះ ចូរមានជំនឿដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ទើបអ្នករាល់គ្នានឹងបានខ្ជាប់ខ្ជួន ចូរជឿតាមពួកហោរារបស់ព្រះអង្គ ទើបអ្នករាល់គ្នានឹងប្រកបដោយសេចក្ដីចម្រើន»។ 21ពេលស្ដេចបានពិគ្រោះនឹងបណ្ដាជនហើយ ទ្រង់ក៏តម្រូវឲ្យមានពួកអ្នកដែលត្រូវច្រៀងថ្វាយព្រះយេហូវ៉ា ហើយពោលសរសើរ ដោយស្លៀកពាក់ជាប្រដាប់បរិសុទ្ធ ក្នុងកាលដែលគេនាំមុខពួកទ័ពចេញទៅ ដោយពោលថា៖ «ចូរអរព្រះគុណដល់ព្រះយេហូវ៉ាចុះ ដ្បិតសេចក្ដីសប្បុរសព្រះអង្គនៅជាប់អស់កល្បជានិច្ច»។ 22ដូច្នេះ គេចាប់ផ្ដើមច្រៀង ហើយសរសើរឡើង នោះព្រះយេហូវ៉ាបង្កប់ទ័ពទាស់នឹងពួកកូនចៅអាំម៉ូន ម៉ូអាប់ និងពួកភ្នំសៀរ ដែលមកចង់ច្បាំងនឹងពួកយូដា ឲ្យគេត្រូវចាញ់។ 23ដ្បិតពួកកូនចៅអាំម៉ូន និងម៉ូអាប់ គេលើកគ្នាបំផ្លាញពួកអ្នកនៅស្រុកភ្នំសៀរអស់រលីង រួចកាលគេបានបំផ្លាញពួកនោះអស់ហើយ នោះក៏ព្រួតគ្នាបំផ្លាញដល់គ្នាទៅវិញទៅមកទៀត។
24ពេលពួកយូដាមកដល់ប៉មចាំយាម នៅត្រង់ទីរហោស្ថាន គេមើលទៅពួកធំនោះ ឃើញសុទ្ធតែខ្មោចដេករដូកនៅដី គ្មានអ្នកណាមួយបានរួចជីវិតឡើយ។ 25កាលព្រះបាទយេហូសាផាត និងប្រជាជនរបស់ស្ដេចបានទៅដល់ ដើម្បីរឹបអូសយកជ័យភណ្ឌ នោះគេឃើញមានហ្វូងសត្វយ៉ាងច្រើនសន្ធឹក មានទាំងរបស់ទ្រព្យ សម្លៀកបំពាក់ និងវត្ថុដ៏មានតម្លៃជាច្រើន ហើយគេប្រមូលទុកសម្រាប់ខ្លួន រហូតទាល់តែយកមិនរួច។ គេនាំគ្នាប្រមូលអស់រយៈពេលបីថ្ងៃ ព្រោះជ័យភណ្ឌទាំងនោះមានច្រើនពេក។ 26នៅថ្ងៃទីបួន គេប្រជុំគ្នានៅជ្រលងភ្នំបេរ៉ាកា ព្រោះនៅទីនោះគេបានថ្វាយព្រះពរដល់ព្រះយេហូវ៉ា បានជាគេហៅទីនោះថា ជ្រលងភ្នំបេរ៉ាកា រហូតដល់សព្វថ្ងៃ។ 27បន្ទាប់មក ពួកយូដា និងអស់ពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នា មានទាំងព្រះបាទយេហូសាផាតយាងនាំមុខគេ ក៏វិលត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដោយអំណរ ព្រោះព្រះយេហូវ៉ាបានបណ្ដាលឲ្យគេមានសេចក្ដីរីករាយសប្បាយ ពីដំណើរពួកខ្មាំងសត្រូវរបស់គេ។ 28គេក៏ចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម ដោយលេងពិណ ស៊ុង ហើយផ្លុំត្រែផង។ 29កាលពួកនគរដែលនៅអស់ទាំងស្រុកបានឮថា ព្រះយេហូវ៉ាច្បាំងនឹងពួកខ្មាំងសត្រូវរបស់អ៊ីស្រាអែលដូច្នោះ គេក៏កើតមានសេចក្ដីស្ញែងខ្លាចដល់ព្រះទាំងអស់គ្នា។ 30ដូច្នេះ នគររបស់ព្រះបាទយេហូសាផាតបានសុខសាន្ត ព្រោះព្រះនៃទ្រង់បានប្រោសប្រទានឲ្យទ្រង់មានសេចក្ដីស្រាកស្រាន្ត នៅព័ទ្ធជុំវិញ។
ចុងរជ្ជកាលរបស់ព្រះបាទយេហូសាផាត
31ព្រះបាទយេហូសាផាតសោយរាជ្យនៅស្រុកយូដា ពេលទ្រង់ឡើងសោយរាជ្យនោះ មានព្រះជន្មសាមសិបប្រាំឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានម្ភៃប្រាំឆ្នាំ មាតាព្រះនាមថា អ័ស៊ូបា ជាបុត្រីស៊ីលហ៊ី។ 32ទ្រង់ដើរតាមផ្លូវរបស់អេសា ជាបិតាទ្រង់ ឥតងាកបែរចេញឡើយ ក៏ប្រព្រឹត្តអំពើដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា។ 33ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចេញឡើយ ហើយពួកបណ្ដាជនក៏មិនទាន់បានតាំងចិត្តដល់ព្រះនៃបុព្វបុរសគេនៅឡើយដែរ។
34រីឯកិច្ចការផ្សេងទៀតដែលព្រះបាទយេហូសាផាតបានធ្វើ ទាំងមុនទាំងក្រោយ នោះបានកត់ទុកក្នុងសេចក្ដីបរិយាយ ដែលយេហ៊ូវជាកូនហាណានីបានតែង ដែលគេបានកត់បញ្ចូលក្នុងពង្សាវតារនៃពួកស្តេចអ៊ីស្រាអែលហើយ។
35ក្រោយមក ព្រះបាទយេហូសាផាត ជាស្តេចយូដា ទ្រង់ក៏ចូលហ៊ុនជាមួយនឹងអ័ហាស៊ីយ៉ា ស្តេចអ៊ីស្រាអែល ដែលជាអ្នកប្រព្រឹត្តអំពើអាក្រក់។ 36ទ្រង់ចូលហ៊ុនគ្នា ដើម្បីធ្វើនាវាទៅស្រុកតើស៊ីស គេក៏ធ្វើនាវាទាំងនោះនៅត្រង់ក្រុងអេស៊ាន-គេប៊ើរ។ 37គ្រានោះ អេលាស៊ើរ ជាកូនដូដាវ៉ា អ្នកស្រុកម៉ារីសា លោកថ្លែងទំនាយទាស់នឹងព្រះបាទយេហូសាផាតថា៖ «ដោយព្រោះព្រះករុណាបានចូលហ៊ុននឹងអ័ហាស៊ីយ៉ា នោះព្រះយេហូវ៉ាបានបំផ្លាញការ ដែលព្រះករុណាបានធ្វើនេះទាំងអស់»។ ឯនាវានោះក៏ត្រូវបាក់បែកអស់ មិនអាចទៅដល់ស្រុកតើស៊ីសឡើយ។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ 20: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: