២ របាក្សត្រ 21
21
រជ្ជកាលរបស់ព្រះបាទយេហូរ៉ាម
1ព្រះបាទយេហូសាផាតផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ គេបញ្ចុះសព នៅជាមួយបុព្វបុរសរបស់ទ្រង់ នៅក្នុងក្រុងដាវីឌ រួចយេហូរ៉ាម ជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា 2ព្រះបាទយេហូរ៉ាមមានអនុជដែលជាបុត្ររបស់ព្រះបាទយេហូសាផាត គឺអ័សារា យេហ៊ីអែល សាការី អ័សារា មីកែល និងសេផាធា នេះសុទ្ធតែជាបុត្រារបស់ព្រះបាទយេហូសាផាត ស្តេចស្រុកយូដា 3បិតាទ្រង់ក៏ចែករបស់ទ្រព្យជាច្រើនដល់បុត្រទាំងនោះ គឺប្រាក់ មាស និងរបស់មានតម្លៃ ព្រមទាំងទីក្រុងមានបន្ទាយ នៅស្រុកយូដាផង តែត្រង់ឯរាជ្យ នោះបានប្រទានដល់យេហូរ៉ាមវិញ ព្រោះទ្រង់ជាព្រះរាជបុត្រច្បង 4កាលព្រះបាទយេហូរ៉ាមបានឡើងគ្រប់គ្រងរាជ្យរបស់បិតា ហើយមានអំណាចចម្រើនឡើង ទ្រង់ក៏សម្លាប់កនិដ្ឋាទាំងប៉ុន្មានដោយដាវទៅ ព្រមទាំងពួកដែលជាប្រធានក្នុងសាសន៍អ៊ីស្រាអែលជាច្រើនដែរ 5កាលព្រះបាទយេហូរ៉ាមឡើងសោយរាជ្យ ទ្រង់មានព្រះជន្មសាមសិបពីរឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានប្រាំបីឆ្នាំ 6ទ្រង់បានដើរតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែល គឺបានប្រព្រឹត្តដូចជាវង្សារបស់ព្រះបាទអ័ហាប់ដែរ ដ្បិតទ្រង់បានយកបុត្រីរបស់អ័ហាប់ធ្វើជាភរិយា ទ្រង់ក៏ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រនៃព្រះយេហូវ៉ា 7ប៉ុន្តែ ព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យនឹងបំផ្លាញពួកវង្សរបស់ដាវីឌទេ ដោយព្រោះសេចក្ដីសញ្ញាដែលព្រះអង្គបានតាំងនឹងដាវីឌ ហើយ ដោយព្រោះបានសន្យានឹងទ្រង់ថា នឹងប្រោសប្រទានចង្កៀងមួយដល់ទ្រង់ និងពួកកូនចៅទ្រង់ជាដរាបទៅ ។
ការបះបោររបស់ពួកអេដុម
8នៅក្នុងរាជ្យស្ដេចយេហូរ៉ាម សាសន៍អេដុមបានបះបោរដកខ្លួនចេញពីអំណាចសាសន៍យូដា ហើយគេក៏តាំងឲ្យមានស្តេចគ្រប់គ្រងលើខ្លួនវិញ។ 9ទ្រង់យាងឆ្លងទៅរកគេ មានទាំងពួកមេទ័ព និងរទេះចម្បាំងទាំងប៉ុន្មានរបស់ទ្រង់ផង ទ្រង់ក្រោកទៅទាំងយប់ ទៅវាយពលទ័ព និងពួកមេរទេះចម្បាំងរបស់សាសន៍អេដុម ដែលបានមកឡោមព័ទ្ធទ្រង់នោះ។ 10ប៉ុន្តែ សាសន៍អេដុមបានបះបោរ ដកខ្លួនពីអំណាចសាសន៍យូដា ដរាបដល់សព្វថ្ងៃនេះ។ គ្រានោះ ពួកក្រុងលិបណាក៏បះបោរ ដកខ្លួនពីក្រោមអំណាចទ្រង់ដែរ ព្រោះទ្រង់បានបោះបង់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់ទ្រង់។
សំបុត្រអេលីយ៉ា
11មួយទៀត ទ្រង់ក៏ធ្វើទីខ្ពស់នៅភ្នំស្រុកយូដាទាំងប៉ុន្មាន ក៏បានបណ្ដាលឲ្យពួកក្រុងយេរូសាឡិមផិតព្រះ ព្រមទាំងប្រទាញនាំពួកយូដាឲ្យវង្វេងដែរ។ 12មានសំបុត្រមួយមកពីហោរាអេលីយ៉ាដល់ទ្រង់ថា៖ «ព្រះយេហូវ៉ា ជាព្រះនៃដាវីឌ បិតាទ្រង់ បានមានព្រះបន្ទូលថា ដោយព្រោះទ្រង់មិនបានដើរតាមផ្លូវរបស់ព្រះបាទយេហូសាផាត ជាបិតាទ្រង់ និងផ្លូវរបស់ព្រះបាទអេសា ជាស្តេចយូដា 13គឺបានដើរតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែលវិញ ព្រមទាំងបណ្ដាលឲ្យពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមផិតព្រះ ដូចជាពួកវង្សរបស់ព្រះបាទអ័ហាប់ដែរ ហើយដោយព្រោះទ្រង់បានសម្លាប់កនិដ្ឋាទាំងប៉ុន្មាន ជាព្រះវង្សរបស់បិតាទ្រង់ ដែលសុទ្ធតែល្អជាងទ្រង់ផង 14នោះមើល៍ ព្រះយេហូវ៉ានឹងវាយប្រជារាស្ត្រទ្រង់ ដោយសេចក្ដីវេទនាជាខ្លាំង ព្រមទាំងពួកបុត្រ និងភរិយាទ្រង់ទាំងប៉ុន្មាន ហើយរបស់ទ្រព្យទ្រង់ផង 15រីឯព្រះករុណាវិញ នឹងកើតមានជំងឺក្នុងពោះវៀនជាទម្ងន់ ឈឺរាល់ថ្ងៃ រហូតដល់ពោះវៀនធ្លាក់ចេញមកដោយសារជំងឺនោះ»។
16ព្រះយេហូវ៉ាក៏បណ្ដាលចិត្តពួកភីលីស្ទីន និងពួកអារ៉ាប់ ដែលនៅជិតសាសន៍អេធីអូពី ឲ្យគេកម្រើកឡើងទាស់នឹងព្រះបាទយេហូរ៉ាមដែរ។ 17គេឡើងសង្ខុញចូលមកក្នុងស្រុកយូដា ប្លន់យកអស់ទាំងរបស់ទ្រព្យដែលឃើញមានក្នុងព្រះរាជដំណាក់ ព្រមទាំងនាំយកពួកបុត្រ និងភរិយារបស់ទ្រង់ទាំងប៉ុន្មានផង បានជាគ្មានបុត្រណានៅសល់ឡើយ មានតែអ័ហាស៊ីយ៉ា ជាបុត្រពៅប៉ុណ្ណោះ។
ព្រះបាទយេហូរ៉ាមប្រឈួន ហើយត្រូវសុគត
18ក្រោយការទាំងនោះមក ព្រះយេហូវ៉ាប្រហារស្តេចឲ្យមានជំងឺក្នុងពោះវៀន ដែលមើលមិនជាឡើយ។ 19លុះកន្លងមកបានពីរឆ្នាំ ពោះវៀនទ្រង់ក៏ធ្លាក់ចេញមក ហើយទ្រង់សុគតទៅ ដោយរោគយ៉ាងអាក្រក់ណាស់ ឯពួកប្រជារាស្ត្រទ្រង់មិនបានថ្វាយព្រះភ្លើងដល់ទ្រង់ ដូចបានថ្វាយដល់បុព្វបុរសរបស់ទ្រង់ទេ។ 20ពេលទ្រង់ឡើងសោយរាជ្យ មានព្រះជន្មសាមសិបពីរព្រះវស្សាហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានប្រាំបីឆ្នាំ រួចទ្រង់លាចាកលោកទៅ ឥតមានអ្នកណាស្តាយឡើយ គេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ តែមិនមែនក្នុងផ្នូររបស់ពួកស្តេចទេ។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ 21: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: