២ របា‌ក្សត្រ ពាក្យ​លំនាំ

ពាក្យ​លំនាំ
កណ្ឌ​គម្ពីរ​របា‌ក្សត្រ​ទី ២ ជា​ភាគ​បន្ត​នៃ​របា‌ក្សត្រ​ទី ១ ហើយ​មាន​ចែក​ចេញ​ជា​ពីរ​ផ្នែក។ ផ្នែក​ទី​មួយ​មាន​កត់‌ត្រា​អំពី​រាជ្យ​របស់​ព្រះបាទ​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះបាទ​ដាវីឌ (ជំពូក ១-៩)។ ផ្នែក​ទី​ពីរ​រៀបរាប់​អំពី​សន្តតិ‌វង្ស​របស់​ព្រះបាទ​សាឡូម៉ូន គ្រង​រាជ្យ​ជា​បន្ត‌បន្ទាប់​គ្នា​លើ​រាជា‌ណា‌ចក្រ​យូដា រហូត​ដល់​គ្រា​ដែល​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​របស់​ចក្រ‌ភព​បាប៊ី‌ឡូន វាយ​យក​បាន​ក្រុង​យេរូ‌សាឡិម ហើយ​កៀរ​ស្តេច និង​ប្រជាជន​ស្រុក​យូដា យក​ទៅ​ជា​ឈ្លើយ​សឹក នៅ​ស្រុក​បាប៊ី‌ឡូន (ជំពូក ១០-៣៦)។
ពីរ​ខ​ចុង​ក្រោយ​នៃ​កណ្ឌ​គម្ពីរ​នេះ មាន​កត់‌ត្រា​អំពី​រាជ​ក្រឹត្យ​របស់​ព្រះ‌បាទ​អធិ‌រាជ​ស៊ីរូស ដែល​អនុ‌ញ្ញាត​ឲ្យ​ជន​ជាតិ​យូដា​ធ្វើ​មាតុ‌ភូមិ​និវត្តន៍ ដើម្បី​សង់​ព្រះ‌វិហារ​នៅ​ក្រុង​យេរូ‌សាឡិម​ឡើង​វិញ។ នៅ​ដើម​កណ្ឌ​គម្ពីរ​អែសរ៉ា​ក៏​មាន​ចែង​អំពី​រាជ​ក្រឹត្យ​នេះ​ដែរ។ ដូច្នេះ ផ្នែក​ខាង​ចុង​នៃ​កណ្ឌ​គម្ពីរ​របា‌ក្សត្រ​ទី ២ មាន​ទំនាក់‌ទំនង​ទៅ​នឹង​កណ្ឌ​គម្ពីរ​អែសរ៉ា និង​នេហេមា។ កណ្ឌ​គម្ពីរ​ទាំង​ពីរ​នោះ គឺ​អែសរ៉ា និង​នេហេមា មាន​រៀបរាប់​ប្រវត្តិ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ក្រោយ​ពេល​បែក​ស្រុក។

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល