២ របាក្សត្រ ពាក្យលំនាំ
ពាក្យលំនាំ
កណ្ឌគម្ពីររបាក្សត្រទី ២ ជាភាគបន្តនៃរបាក្សត្រទី ១ ហើយមានចែកចេញជាពីរផ្នែក។ ផ្នែកទីមួយមានកត់ត្រាអំពីរាជ្យរបស់ព្រះបាទសាឡូម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌ (ជំពូក ១-៩)។ ផ្នែកទីពីររៀបរាប់អំពីសន្តតិវង្សរបស់ព្រះបាទសាឡូម៉ូន គ្រងរាជ្យជាបន្តបន្ទាប់គ្នាលើរាជាណាចក្រយូដា រហូតដល់គ្រាដែលព្រះបាទនេប៊ូក្នេសា ជាស្តេចរបស់ចក្រភពបាប៊ីឡូន វាយយកបានក្រុងយេរូសាឡិម ហើយកៀរស្តេច និងប្រជាជនស្រុកយូដា យកទៅជាឈ្លើយសឹក នៅស្រុកបាប៊ីឡូន (ជំពូក ១០-៣៦)។
ពីរខចុងក្រោយនៃកណ្ឌគម្ពីរនេះ មានកត់ត្រាអំពីរាជក្រឹត្យរបស់ព្រះបាទអធិរាជស៊ីរូស ដែលអនុញ្ញាតឲ្យជនជាតិយូដាធ្វើមាតុភូមិនិវត្តន៍ ដើម្បីសង់ព្រះវិហារនៅក្រុងយេរូសាឡិមឡើងវិញ។ នៅដើមកណ្ឌគម្ពីរអែសរ៉ាក៏មានចែងអំពីរាជក្រឹត្យនេះដែរ។ ដូច្នេះ ផ្នែកខាងចុងនៃកណ្ឌគម្ពីររបាក្សត្រទី ២ មានទំនាក់ទំនងទៅនឹងកណ្ឌគម្ពីរអែសរ៉ា និងនេហេមា។ កណ្ឌគម្ពីរទាំងពីរនោះ គឺអែសរ៉ា និងនេហេមា មានរៀបរាប់ប្រវត្តិនៃជនជាតិអ៊ីស្រាអែលក្រោយពេលបែកស្រុក។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies