ហើយបើព្រះអង្គមិនបានប្រណីដល់ពិភពលោកពីបុរាណ គឺបានសង្គ្រោះលោកណូអេ ជាអ្នកប្រកាសពីសេចក្ដីសុចរិត រួមជាមួយមនុស្សប្រាំពីរនាក់ទៀត កាលព្រះអង្គធ្វើឲ្យទឹកជន់លិចពិភពលោករបស់មនុស្សទមិឡល្មើស ហើយបើព្រះអង្គបានបញ្ឆេះក្រុងសូដុម និងក្រុងកូម៉ូរ៉ាឲ្យទៅជាផេះ ទាំងដាក់ទោសគេឲ្យវិនាសសាបសូន្យទៅ ទុកជាគំរូអំពីអ្វីដែលនឹងកើតឡើងចំពោះមនុស្សទមិឡល្មើស ហើយបើព្រះអង្គបានសង្គ្រោះលោកឡុតជាមនុស្សសុចរិតឲ្យរួច ដែលលោកមានចិត្តព្រួយជាខ្លាំង ដោយសារអំពើឧបាយមុខរបស់មនុស្សទទឹងច្បាប់ទាំងនោះ (ដ្បិតមនុស្សសុចរិតនោះរស់នៅក្នុងចំណោមពួកគេ ក៏កើតទុក្ខនៅក្នុងចិត្តសុចរិតរបស់លោករាល់ថ្ងៃ ដោយសារលោកបានឃើញ និងឮនូវអំពើទុច្ចរិតរបស់គេ) ដូច្នេះ ព្រះអម្ចាស់សង្រ្គោះមនុស្សដែលគោរពប្រតិបត្តិដល់ព្រះអង្គ ឲ្យរួចពីទុក្ខលំបាក ហើយទុកមនុស្សទុច្ចរិតឲ្យជាប់មានទោស រហូតដល់ថ្ងៃជំនុំជម្រះ ជាពិសេសអស់អ្នកដែលប្រព្រឹត្តអំពើស្មោកគ្រោក តាមសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាម ហើយមើលងាយសិទ្ធិអំណាច។ ពួកគេព្រហើន មានក្បាលរឹង មិនខ្លាចនឹងជេរប្រមាថពួកអ្នកដែលប្រកបដោយសេរីល្អឡើយ
អាន ២ ពេត្រុស 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ ពេត្រុស 2:5-10
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ