អេម៉ុស 4
4
1ឱពួកគោពីស្រុកបាសានអើយ ចូរស្តាប់ពាក្យនេះចុះ
អ្នករាល់គ្នាដែលនៅលើភ្នំសាម៉ារី
ដែលសង្កត់សង្កិនមនុស្សក្រីក្រ
ហើយជាន់ឈ្លីមនុស្សកម្សត់ទុគ៌ត
ក៏ពោលទៅចៅហ្វាយរបស់ខ្លួនថា
"យកមក៍ ឲ្យយើងបានផឹកជាមួយគ្នា!"
2ព្រះអម្ចាស់ព្រះយេហូវ៉ាបានស្បថ
ដោយសេចក្ដីបរិសុទ្ធរបស់ព្រះអង្គថា
មើល៍ គ្រានោះនឹងធ្លាក់លើអ្នករាល់គ្នា
ជាគ្រាដែលគេនឹងអូសអ្នករាល់គ្នា
ចេញទៅដោយតម្ពក់ ហើយអូសអ្នកចុងក្រោយ
របស់អ្នករាល់គ្នាដោយផ្លែសន្ទូច។
3អ្នករាល់គ្នានឹងចេញតាមចន្លោះកំផែងបែកបាក់
ម្នាក់ៗត្រង់ទៅមុខរៀងខ្លួន ហើយអ្នករាល់គ្នា
នឹងត្រូវគេបោះទៅក្នុងហាម៉ូន
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
4ចូរមកឯបេត-អែល ហើយប្រព្រឹត្តអំពើរំលងទៅ
ចូរមកឯគីលកាល
ហើយប្រព្រឹត្តអំពើរំលងឲ្យច្រើនទៅ!
ចូរយកយញ្ញបូជារបស់អ្នករាល់គ្នារាល់ព្រឹកមក
ហើយយកតង្វាយមួយភាគក្នុងដប់
រាល់បីថ្ងៃម្ដងមកផង
5ចូរថ្វាយយញ្ញបូជានៃការអរព្រះគុណដែលមានដំបែ
ហើយប្រកាសប្រាប់យ៉ាងច្បាស់
ឲ្យបានថ្វាយតង្វាយស្ម័គ្រពីចិត្តទៅ
ដ្បិតអ្នករាល់គ្នាចូលចិត្តធ្វើដូច្នេះ
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ព្រះយេហូវ៉ា។
អ៊ីស្រាអែលមិនព្រមទទួលការកែតម្រង់
6យើងបានធ្វើឲ្យអ្នករាល់គ្នាមានធ្មេញស្អាត
នៅគ្រប់ទាំងទីក្រុងរបស់អ្នក
ហើយឲ្យខ្វះអាហារនៅគ្រប់ទីកន្លែងរបស់អ្នក
ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នានៅតែមិនព្រម
វិលត្រឡប់មករកយើងដែរ
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
7យើងបានបង្ខាំងមិនឲ្យភ្លៀងបង្អុរដល់អ្នករាល់គ្នា
ក្នុងកាលនៅខ្វះតែបីខែទៀតចូលដល់រដូវចម្រូត
យើងបានឲ្យភ្លៀងធ្លាក់ទៅលើទីក្រុងមួយ
ហើយមិនឲ្យធ្លាក់ទៅលើទីក្រុងមួយទៀត
ស្រែមួយមានភ្លៀងធ្លាក់
ហើយស្រែមួយទៀតដែលគ្មានក៏ស្វិតក្រៀមទៅ
8ដូច្នេះ ទីក្រុងពីរ ឬទីក្រុងបីក៏ដើរត្រាច់ចរទៅទីក្រុងទៀត
ដើម្បីផឹកទឹក តែមិនបានឆ្អែតឡើយ
ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាមិនព្រមវិលមករកវិញដែរ
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
9យើងបានវាយអ្នករាល់គ្នាដោយស្រូវស្កក ហើយក្រាស៊ី
សួនដំណាំជាច្រើន និងចម្ការទំពាំងបាយជូរ
ព្រមទាំងដើមល្វា និងដើមអូលីវរបស់អ្នករាល់គ្នា
ក៏ត្រូវដង្កូវស៊ីបំផ្លាញអស់ដែរ
ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាមិនព្រម
វិលមករកយើងវិញដែរ
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
10យើងបានចាត់ជំងឺអាសន្នរោគឲ្យរាតត្បាត
ក្នុងចំណោមអ្នករាល់គ្នា ដូចនៅស្រុកអេស៊ីព្ទ
យើងបានប្រហារជីវិតកំលោះៗ
របស់អ្នករាល់គ្នាដោយដាវ
យើងបានដឹកយកសេះទាំងប៉ុន្មាន
របស់អ្នករាល់គ្នាទៅ
ក៏ធ្វើឲ្យក្លិនស្អុយពីទីតាំងទ័ពរបស់អ្នករាល់គ្នា
សាយឡើងដល់ច្រមុះ
ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នា
មិនព្រមវិលមករកយើងវិញដែរ
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
11យើងបានបំផ្លាញអ្នករាល់គ្នាខ្លះ
ដូចកាលព្រះបានបំផ្លាញក្រុងសូដុម
និងក្រុងកូម៉ូរ៉ា ហើយអ្នករាល់គ្នាបានដូចជាអង្កត់ឧស
ដែលគេយកចេញពីភ្លើង
ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នា
មិនព្រមវិលមករកយើងវិញដែរ
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
12ហេតុនេះ ឱអ៊ីស្រាអែលអើយ
យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាយ៉ាងនេះឯង
ដោយព្រោះយើងនឹងប្រព្រឹត្តដូច្នេះ
ចំពោះអ្នករាល់គ្នា
ឱអ៊ីស្រាអែលអើយ
ចូររៀបចំខ្លួនជួបនឹងព្រះរបស់អ្នកទៅ!
13ដ្បិតមើល៍ ព្រះដែលសូនធ្វើភ្នំ ហើយបង្កើតខ្យល់
ព្រះអង្គថ្លែងប្រាប់ឲ្យមនុស្សស្គាល់គំនិតរបស់ព្រះអង្គ
ព្រះអង្គធ្វើឲ្យពេលព្រឹកព្រហាមទៅជាងងឹត
ហើយព្រះអង្គដើរជាន់ទីខ្ពស់ៗនៃផែនដី
ព្រះនាមរបស់ព្រះអង្គគឺ
«យេហូវ៉ា ជាព្រះនៃពួកពលបរិវារ»។
ទើបបានជ្រើសរើសហើយ៖
អេម៉ុស 4: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies