ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ ពូជពង្សអ៊ីស្រាអែលដូច្នេះថា ចូរស្វែងរកយើង នោះអ្នករាល់គ្នានឹងរស់នៅ កុំស្វែងរកបេត-អែល ឬចូលទៅក្នុងគីលកាលឡើយ ក៏កុំឆ្លងទៅបៀរ-សេបាដែរ ដ្បិតគីលកាលប្រាកដជានឹងត្រូវនាំទៅជាឈ្លើយ ហើយបេត-អែលនឹងត្រូវសូន្យបាត់ទៅ។ ចូរស្វែងរកព្រះយេហូវ៉ាវិញ នោះអ្នករាល់គ្នានឹងរស់នៅ ក្រែងព្រះអង្គឆាបឆេះឡើង ដូចជាភ្លើងនៅក្នុងពូជពង្សយ៉ូសែប ហើយបញ្ឆេះអស់រលីងទៅ ឥតមានអ្នកណានៅបេត-អែល អាចនឹងពន្លត់បានឡើយ។ ម្នាលអ្នករាល់គ្នាដែលបង្វែរយុត្តិធម៌ឲ្យទៅជាស្លែង ហើយបោះសេចក្ដីសុចរិតចុះទៅដីអើយ! ព្រះអង្គដែលបានបង្កើតផ្កាយកូនមាន់ និងផ្កាយនាយព្រាន ក៏ធ្វើឲ្យភាពអន្ធការប្រែទៅជាព្រលឹមស្រាង ហើយធ្វើឲ្យថ្ងៃត្រឡប់ទៅជាយប់ ព្រមទាំងហៅទឹកសមុទ្រមកចាក់ស្រោចលើផែនដី ព្រះនាមរបស់ព្រះអង្គ គឺព្រះយេហូវ៉ា ព្រះអង្គធ្វើឲ្យមហន្តរាយកើតដល់ មនុស្សខ្លាំងពូកែយ៉ាងទាន់ហន់ ដល់ម៉្លេះបានជាបន្ទាយទាំងឡាយក៏ត្រូវវិនាសដែរ។ គេស្អប់អ្នកដែលបន្ទោសនៅត្រង់ទ្វារក្រុង ហើយគេខ្ពើមអ្នកដែលនិយាយសេចក្ដីពិត។ ដូច្នេះ ដោយព្រោះអ្នករាល់គ្នាជាន់ឈ្លីមនុស្សក្រីក្រ ហើយរឹបអូសយកស្រូវពីគេ អ្នករាល់គ្នាបានសង់ផ្ទះដោយថ្មដាប់ តែមិនបានរស់នៅក្នុងផ្ទះនោះទេ អ្នករាល់គ្នាបានដាំចម្ការទំពាំងបាយជូរជាទីគាប់ចិត្ត តែមិនបានផឹកស្រាទំពាំងបាយជូរពីចម្ការនោះឡើយ។ ដ្បិតយើងដឹងហើយថា អំពើរំលងរបស់អ្នករាល់គ្នាមានច្រើនណាស់ ហើយអំពើបាបរបស់អ្នករាល់គ្នាក៏សម្បើមណាស់ផង អ្នករាល់គ្នានេះហើយដែលធ្វើទុក្ខមនុស្សសុចរិត ហើយស៊ីសំណូក ក៏បង្វែរមនុស្សកម្សត់ទុគ៌តនៅទ្វារក្រុង ។
អាន អេម៉ុស 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេម៉ុស 5:4-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ