ព្រះបាទនេប៊ូក្នេសាទ្រង់ប្រកាសដល់ប្រជាជនទាំងអស់ ជាតិសាសន៍នានា និងមនុស្សគ្រប់ភាសាដែលរស់នៅលើផែនដីទាំងមូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខយ៉ាងបរិបូរ! យើងយល់ឃើញថា គួរតែបង្ហាញអស់ទាំងទីសម្គាល់ និងការអស្ចារ្យដែលព្រះដ៏ខ្ពស់បំផុតបានសម្ដែងចំពោះយើង។ ទីសម្គាល់របស់ព្រះអង្គធំណាស់ ការអស្ចារ្យរបស់ព្រះអង្គក៏មានអានុភាពដែរ! រាជ្យរបស់ព្រះអង្គ ជារាជ្យដ៏ស្ថិតស្ថេរ អស់កល្បជានិច្ច ហើយអំណាចគ្រប់គ្រងរបស់ព្រះអង្គ ក៏នៅគង់វង្សគ្រប់ជំនាន់តរៀងទៅ។ យើង នេប៊ូក្នេសា កំពុងរស់នៅយ៉ាងសុខស្រួល ក្នុងដំណាក់របស់យើង ហើយកំពុងចម្រើននៅក្នុងរាជវាំងរបស់យើង។ យើងបានសុបិនឃើញ ដែលធ្វើឲ្យយើងតក់ស្លុត ហើយគំនិតដែលយើងនឹកគិតនៅក្នុងដំណេក និងនិមិត្តក្នុងគំនិតរបស់យើង ក៏ធ្វើឲ្យយើងភ័យខ្លាច។ ដូច្នេះ យើងបានចេញបញ្ជាឲ្យនាំអ្នកប្រាជ្ញទាំងប៉ុន្មានក្នុងស្រុកបាប៊ីឡូន មកចំពោះយើង ដើម្បីឲ្យគេបានកាត់ស្រាយសុបិននិមិត្តនោះប្រាប់យើង។ ពេលនោះ ពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ ពួកខាល់ដេ និងគ្រូទាយក៏ចូលមក ហើយយើងបានប្រាប់សុបិននោះដល់គេ តែគេមិនអាចកាត់ស្រាយសុបិននោះប្រាប់យើងបានឡើយ។ នៅទីបំផុត ដានីយ៉ែល (ដែលមានឈ្មោះ បេលថិស្សាសារ តាមព្រះនាមព្រះរបស់យើង ជាអ្នកដែលមានវិញ្ញាណរបស់ព្រះដ៏បរិសុទ្ធសណ្ឋិតនៅក្នុងខ្លួន) បានចូលមកចំពោះយើង ហើយយើងបានប្រាប់សុបិននោះដល់លោកថា "ឱបេលថិស្សាសារ ជាមេនៃពួកគ្រូមន្តអាគមអើយ ដោយព្រោះយើងដឹងថា វិញ្ញាណនៃព្រះដ៏បរិសុទ្ធសណ្ឋិតនៅក្នុងខ្លួន ហើយថា គ្មានអាថ៌កំបាំងណាដែលពិបាកពេកសម្រាប់លោកឡើយ សូមលោកប្រាប់ពីនិមិត្តដែលយើងបានឃើញក្នុងសុបិន ហើយកាត់ស្រាយប្រាប់យើងផង។
អាន ដានីយ៉ែល 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 4:1-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ