ដានីយ៉ែល 6
6
ផែនការបំផ្លាញដានីយ៉ែល
1ព្រះបាទដារីយុសសព្វព្រះហឫទ័យតែងតាំងពួកនាយកមួយរយម្ភៃរូប ឲ្យគ្រប់គ្រងលើនគរ គឺឲ្យនៅពាសពេញនគរទាំងមូល 2ហើយឲ្យមានអធិបតីបីរូប គ្រប់គ្រងលើនាយកទាំងនោះ ដើម្បីឲ្យគេធ្វើរបាយការណ៍ជូនលោកទាំងបី ប្រយោជន៍មិនឲ្យខូចខាតផលប្រយោជន៍របស់ស្ដេច ឯដានីយ៉ែលក៏នៅក្នុងពួកអធិបតីនោះដែរ។ 3បន្ទាប់មក ដានីយ៉ែលបានត្រឡប់ជាកំពូលលើពួកអធិបតី និងពួកនាយកទាំងប៉ុន្មាន ព្រោះលោកមានវិញ្ញាណមួយដ៏វិសេស ហើយស្ដេចមានបំណងនឹងតែងតាំងលោក ឲ្យត្រួតលើនគរទាំងមូល។ 4ដូច្នេះ ពួកអធិបតី និងពួកនាយកក៏រិះរកហេតុដើម្បីចោទប្រកាន់ដានីយ៉ែល តែគេរកឱកាស ឬកំហុសអ្វីមិនបានឡើយ ក៏មិនឃើញមានថ្លស់ធ្លោយ ឬទោសកំហុសអ្វីដែរ ព្រោះលោកជាមនុស្សស្មោះត្រង់។ 5ដូច្នេះ អ្នកទាំងនោះប្រឹក្សាគ្នាថា៖ «យើងរកឱកាសចោទប្រកាន់ដានីយ៉ែលនេះមិនបានឡើយ គឺមានតែរកឱកាសដែលទាក់ទងនឹងក្រឹត្យវិន័យរបស់ព្រះគាត់ប៉ុណ្ណោះ»។
6ពេលនោះ ពួកអធិបតី និងពួកនាយកទាំងនោះ ក៏បានលើកគ្នាចូលទៅគាល់ស្តេច ហើយទូលថា៖ «បពិត្រព្រះរាជាដារីយុស សូមឲ្យទ្រង់មានព្រះជន្មយឺនយូរជាអង្វែងតរៀងទៅ! 7ពួកអធិបតីក្នុងនគរ ពួកចៅហ្វាយ ពួកនាយក ពួកទីប្រឹក្សា និងពួកទេសាភិបាលបានមូលមតិគ្នា សូមឲ្យព្រះរាជាចេញរាជឱង្ការមួយច្បាប់ ប្រកាសបំរាមយ៉ាងតឹងរ៉ឹងថា បពិត្រព្រះរាជា ក្នុងរយៈពេលសាមសិបថ្ងៃ បើអ្នកណាទូលសូមអ្វីពីព្រះណា ឬពីមនុស្សណា ក្រៅពីព្រះករុណា នោះនឹងត្រូវបោះចោលទៅក្នុងរូងសិង្ហ។ 8បពិត្រព្រះរាជា ឥឡូវនេះ សូមទ្រង់ចេញច្បាប់ ហើយឡាយព្រះហស្តលើច្បាប់នោះ ដើម្បីកុំឲ្យផ្លាស់ប្ដូរបាន ស្របតាមច្បាប់របស់សាសន៍មេឌី និងសាសន៍ពើស៊ី ដែលប្រែក្រឡាស់មិនបានឡើយ»។ 9ដូច្នេះ ព្រះបាទដារីយុសក៏ឡាយព្រះហស្តលើសំបុត្រ និងបំរាមនោះ។
ដានីយ៉ែលក្នុងរូងសឹង្ហ
10កាលដានីយ៉ែលបានដឹងថា សំបុត្រនោះបានចុះហត្ថលេខាហើយ លោកក៏ចូលទៅក្នុងផ្ទះរបស់លោក ដែលមានបង្អួចនៅបន្ទប់ខាងលើ បើកចំហឆ្ពោះទៅក្រុងយេរូសាឡិម។ លោកលុតជង្គង់ចុះអធិស្ឋាន ហើយអរព្រះគុណដល់ព្រះរបស់លោក មួយថ្ងៃបីដង ដូចលោកបានធ្វើពីមុន។ 11ពួកអ្នកទាំងនោះក៏លើកគ្នាចូលមក ហើយឃើញដានីយ៉ែលកំពុងតែអធិស្ឋាន ទូលអង្វរនៅចំពោះព្រះរបស់លោក។ 12ពេលនោះ គេនាំគ្នាចូលទៅគាល់ស្តេច ហើយទូលអំពីបំរាមនោះថា៖ «បពិត្រព្រះរាជា តើទ្រង់មិនបានឡាយព្រះហស្ដលើបំរាមថា ក្នុងរយៈពេលសាមសិបថ្ងៃ បើអ្នកណាទូលសូមអ្វីពីព្រះណា ឬពីមនុស្សណា ក្រៅពីព្រះករុណា នោះនឹងត្រូវបោះចោលទៅក្នុងរូងសិង្ហទេឬ?»។ ស្ដេចឆ្លើយថា៖ «សេចក្ដីនោះពិតហើយ គឺស្របតាមច្បាប់របស់សាសន៍មេឌី និងសាសន៍ពើស៊ី ដែលប្រែក្រឡាស់មិនបានឡើយ»។ 13ពេលនោះ គេក៏ទូលស្តេចថា៖ «ដានីយ៉ែល ជាម្នាក់ក្នុងចំណោមពួកឈ្លើយមកពីស្រុកយូដា មិនអើពើនឹងព្រះករុណាទេ បពិត្រព្រះករុណា ក៏មិនយកចិត្តទុកដាក់នឹងបំរាមដែលទ្រង់បានឡាយព្រះហស្ដដែរ គឺគាត់នៅតែអធិស្ឋានមួយថ្ងៃបីដង»។
14កាលស្តេចបានឮពាក្យទាំងនោះ ទ្រង់ព្រួយព្រះហឫទ័យជាខ្លាំង ហើយទ្រង់គិតរិះរកវិធីដើម្បីរំដោះដានីយ៉ែល។ ស្ដេចខំប្រឹងប្រែងជួយសង្គ្រោះលោក រហូតដល់ថ្ងៃលិច។ 15ពេលនោះ ពួកអ្នកទាំងនោះក៏លើកគ្នាមកទូលស្តេចថា៖ «បពិតព្រះរាជា សូមទ្រង់ជ្រាបថា តាមច្បាប់របស់សាសន៍មេឌី និងសាសន៍ពើស៊ី ច្បាប់ណា ឬបំរាមណាដែលស្តេចចេញហើយ នោះមិនអាចផ្លាស់ប្តូរបានឡើយ»។
16ពេលនោះ ស្ដេចក៏ចេញបញ្ជា ហើយគេនាំដានីយ៉ែលយកទៅបោះក្នុងរូងសិង្ហ។ ស្ដេចមានរាជឱង្ការទៅដានីយ៉ែលថា៖ «ព្រះរបស់លោក ដែលលោកគោរពបម្រើដោយចិត្តស្មោះត្រង់ ទ្រង់នឹងសង្គ្រោះលោកមិនខាន!» 17គេក៏យកថ្មមួយផ្ទាំងមកសន្ធប់មាត់រូង ហើយស្ដេចក៏ប្រថាប់ត្រាព្រះទម្រង់ និងចិញ្ចៀនត្រារបស់ពួកសេនាបតីស្ដេច ដើម្បីមិនឲ្យមានអ្វីផ្លាស់ប្តូរពីដំណើរដានីយ៉ែលឡើយ។ 18បន្ទាប់មក ស្ដេចយាងទៅឯរាជវាំងវិញ ឥតសោយអ្វីនៅយប់នោះឡើយ ក៏មិនមានតន្ត្រីប្រគំថ្វាយដែរ ស្ដេចផ្ទំមិនលក់ទាល់តែសោះ។
ដានីយ៉ែលរួចផុតពីមាត់សឹង្ហ
19លុះព្រលឹមស្រាង ស្ដេចក៏តើនឡើង ហើយប្រញាប់ប្រញាល់យាងទៅឯរូងសិង្ហ។ 20កាលស្ដេចយាងចូលទៅជិតរូង ទ្រង់ក៏ស្រែកហៅដានីយ៉ែល ដោយសំឡេងយ៉ាងក្ដុកក្ដួលថា៖ «ឱដានីយ៉ែល ជាអ្នកបម្រើរបស់ព្រះដ៏មានព្រះជន្មរស់អើយ តើព្រះរបស់លោក ដែលលោកគោរពបម្រើដោយចិត្តស្មោះត្រង់ ព្រះអង្គអាចសង្គ្រោះលោកឲ្យរួចពីពួកសិង្ហបានឬទេ?» 21ពេលនោះ ដានីយ៉ែលទូលទៅស្ដេចថា៖ «បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មយឺនយូរជាអង្វែងតរៀងទៅ! 22ព្រះរបស់ទូលបង្គំបានចាត់ទេវតារបស់ព្រះអង្គ ឲ្យមកបិទមាត់សិង្ហ មិនឲ្យវាធ្វើបាបទូលបង្គំទេ ព្រោះនៅចំពោះព្រះអង្គ មិនឃើញថាទូលបង្គំមានទោសអ្វីឡើយ ហើយបពិត្រព្រះករុណា នៅចំពោះព្រះករុណា ក៏ទូលបង្គំមិនបានប្រព្រឹត្តអ្វីខុសដែរ»។ 23ពេលនោះ ស្ដេចមានព្រះហឫទ័យរីករាយក្រៃលែង ហើយក៏បញ្ជាឲ្យគេយោងដានីយ៉ែលចេញពីរូង។ ដូច្នេះ គេក៏យោងដានីយ៉ែលចេញពីរូង ហើយមិនឃើញមានរបួសណានៅខ្លួនលោកឡើយ ព្រោះលោកបានទុកចិត្តដល់ព្រះរបស់លោក។ 24បន្ទាប់មក ស្ដេចចេញបញ្ជា ហើយគេក៏នាំអស់អ្នកដែលចោទប្ដឹងដានីយ៉ែល យកទៅបោះក្នុងរូងសិង្ហវិញ គឺទាំងខ្លួនគេ និងប្រពន្ធកូនរបស់គេផង។ មុនពេលអ្នកទាំងនោះធ្លាក់ទៅដល់បាតរូង សិង្ហទាំងនោះក៏មានអំណាចលើគេ ហើយបំបាក់ឆ្អឹងរបស់គេខ្ទេចខ្ទីអស់។
25បន្ទាប់មក ព្រះបាទដារីយុសចេញរាជសារប្រកាសប្រាប់ប្រជាជន ជាតិសាសន៍ទាំងអស់ និងមនុស្សគ្រប់ភាសា ដែលរស់នៅលើផែនដីទាំងមូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខយ៉ាងបរិបូរ! 26យើងចេញបញ្ជាឲ្យមនុស្សទាំងឡាយដែលរស់នៅពាសពេញក្នុងអាណាចក្ររបស់យើងទាំងមូល ឲ្យញាប់ញ័រ ហើយកោតខ្លាច នៅចំពោះព្រះរបស់ដានីយ៉ែល
ដ្បិតព្រះអង្គជាព្រះដែលមានព្រះជន្មរស់
ក៏នៅស្ថិតស្ថេរអស់កល្បជានិច្ច
រាជ្យរបស់ព្រះអង្គនឹងបំផ្លាញមិនបានឡើយ
ហើយអំណាចគ្រប់គ្រងរបស់ព្រះអង្គ
នៅដរាបគ្មានទីបញ្ចប់។
27ព្រះអង្គរំដោះ ហើយសង្គ្រោះ
ព្រះអង្គធ្វើទីសម្គាល់ និងការអស្ចារ្យ
នៅស្ថានសួគ៌ ហើយនៅផែនដី
គឺព្រះអង្គដែលបានសង្គ្រោះដានីយ៉ែល
ឲ្យរួចពីអំណាចសិង្ហ»។
28ដូច្នេះ ដានីយ៉ែលនេះក៏ចម្រុងចម្រើនឡើង ក្នុងរជ្ជកាលព្រះបាទដារីយុស និងក្នុងរជ្ជកាលព្រះបាទស៊ីរូស ជាសាសន៍ពើស៊ី។
ទើបបានជ្រើសរើសហើយ៖
ដានីយ៉ែល 6: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: