ដានីយ៉ែល ពាក្យលំនាំ
ពាក្យលំនាំ
កណ្ឌគម្ពីរដានីយ៉ែល រៀបរាប់ពីដំណើររឿងយុវជនបួនរូប ក្នុងចំណោមប្រជាជនអ៊ីស្រាអែល ដែលត្រូវព្រះបាទនេប៊ូក្នេសាកៀរទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន។ យុវជនទាំងបួនរូបសម្តែងនូវភក្ដីភាពយ៉ាងមោះមុតចំពោះព្រះរបស់ខ្លួន។
ផ្នែកទីមួយនៃកណ្ឌគម្ពីរនេះ (ជំពូក ១-៦) មានរៀបរាប់អំពីការគាបសង្កត់ ការបៀតបៀន និងទុក្ខទោសដែលជនជាតិយូដាត្រូវប្រឈមមុខតទល់។ ឧទាហរណ៍៖ មិត្តទាំងបីរូបរបស់លោកដានីយ៉ែលត្រូវគេយកទៅដុតទាំងរស់ (ជំពូក ៣) លោកដានីយ៉ែលត្រូវគេបោះទៅក្នុងរណ្ដៅដែលមានសត្វសិង្ហ (ជំពូក ៦)។
ផ្នែកទីពីរ (ជំពូក ៧-១២) មានរៀបរាប់អំពីនិមិត្តហេតុអស្ចារ្យបួន ដែលព្រះបើកសម្តែងឲ្យលោកដានីយ៉ែលឃើញ។ និមិត្តហេតុអស្ចារ្យទាំងបួននេះលាតត្រដាងអំពីប្រវត្តិរបស់ជនជាតិយូដា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មហាអំណាចនានា រហូតដល់គ្រាដែលព្រះស្ដារស្ថានភាពរបស់ពួកគេឡើងវិញ ហើយតែងតាំងព្រះរាជ្យរបស់ព្រះអង្គ។
កណ្ឌគម្ពីរដានីយ៉ែលមានលក្ខណៈប្រហាក់ប្រហែលនឹងកណ្ឌគម្ពីរវិវរណៈ ដែលនៅខាងចុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មីដែរ។ គោលដៅរបស់កណ្ឌគម្ពីរទាំងពីរនេះ គឺលើកទឹកចិត្តអ្នកជឿនៅគ្រប់ជំនាន់ឲ្យមានទឹកចិត្តក្លាហាន ពុះពារគ្រប់ឧបសគ្គ និងគ្រប់ស្ថានភាពដ៏លំបាកដែលគេត្រូវឆ្លងកាត់។
ទើបបានជ្រើសរើសហើយ៖
ដានីយ៉ែល ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: