អេសេគាល 48
48
ចំណែកតាមកុលសម្ព័ន្ធនីមួយៗ
1នេះជាឈ្មោះកុលសម្ព័ន្ធនីមួយៗ គឺចាប់ពីព្រំដែនខាងជើងតាមផ្លូវហេតឡូន ចាប់ពីឡេបូ-ហាម៉ាត ត្រឹមហាសា-អេណាន (ត្រង់ព្រំដែនស្រុកដាម៉ាស នៅខាងជើងជិតស្រុកហាម៉ាត) លាតសន្ធឹងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែកមួយសម្រាប់កុលសម្ព័ន្ធដាន់។ 2ជាប់នឹងទឹកដីរបស់ដាន់ ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែកមួយសម្រាប់កុលសម្ព័ន្ធអេស៊ើរ។ 3ជាប់នឹងទឹកដីរបស់អេស៊ើរ ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែកមួយសម្រាប់កុលសម្ព័ន្ធណែបថាលី។ 4ជាប់នឹងទឹកដីរបស់ណែបថាលី ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែកមួយសម្រាប់កុលសម្ព័ន្ធម៉ាណាសេ។ 5ជាប់នឹងទឹកដីរបស់ម៉ាណាសេ ចាប់តាំងពីខាងកើត រហូតដល់ខាងលិច មានចំណែកមួយសម្រាប់កុលសម្ព័ន្ធអេប្រាអិម។ 6ជាប់នឹងទឹកដីរបស់អេប្រាអិម ចាប់តាំងពីខាងកើត រហូតដល់ខាងលិច មានចំណែកសម្រាប់កុលសម្ព័ន្ធរូបេន។ 7ជាប់នឹងទឹកដីរបស់រូបេន ចាប់ពីខាងកើតរហូតដល់ខាងលិច មានចំណែកមួយសម្រាប់កុលសម្ព័ន្ធយូដា។
8ជាប់នឹងទឹកដីរបស់យូដា ចាប់ពីខាងកើតរហូតដល់ខាងលិច ជាតង្វាយដែលអ្នករាល់គ្នាត្រូវថ្វាយ គឺទទឹងពីរម៉ឺនប្រាំពាន់ខ្នាត ហើយបណ្តោយក៏ប៉ុននឹងចំណែកស្រុកឯទៀត គឺចាប់តាំងពីខាងកើត រហូតដល់ខាងលិចឯទីបរិសុទ្ធ និងនៅកណ្ដាលនោះ។ 9ចំណែកតង្វាយដែលអ្នករាល់គ្នាត្រូវថ្វាយដល់ព្រះយេហូវ៉ា នោះត្រូវបណ្តោយពីរម៉ឺនប្រាំពាន់ខ្នាត និងទទឹងពីរម៉ឺន ហត្ថ។ 10តង្វាយបរិសុទ្ធនេះត្រូវបានសម្រាប់ពួកសង្ឃ ឯខាងជើងនោះ បណ្តោយពីរម៉ឺនប្រាំពាន់ខ្នាត ហើយខាងលិច មានទទឹងជាមួយម៉ឺនខ្នាត ខាងកើតទទឹងមួយម៉ឺនខ្នាត ហើយខាងត្បូងបណ្តោយពីរម៉ឺនប្រាំពាន់ខ្នាត ឯទីបរិសុទ្ធរបស់ព្រះយេហូវ៉ានឹងនៅកណ្ដាលនោះ។ 11ដីនោះនឹងទុកសម្រាប់ពួកសង្ឃ ជាកូនចៅសាដុក ដែលបានញែកជាបរិសុទ្ធ ហើយក៏រក្សាបញ្ញើរបស់យើង ឥតវង្វេងចេញ ក្នុងកាលដែលពួកកូនចៅអ៊ីស្រាអែលបានវង្វេង ដូចជាពួកលេវីបានវង្វេងនោះឡើយ។ 12នេះនឹងបានជាតង្វាយបរិសុទ្ធសម្រាប់ពួកសង្ឃ ជាតង្វាយលើកចេញពីចំណែកដី ដែលគេបានថ្វាយនោះ ទុកជារបស់បរិសុទ្ធបំផុត ជាប់នឹងទឹកដីរបស់ពួកលេវី។ 13ឯប្រទល់នឹងស្រុករបស់ពួកសង្ឃ នោះពួកលេវីត្រូវមានដីបណ្តោយពីរម៉ឺនប្រាំពាន់ហត្ថ ហើយទទឹងមួយម៉ឺនហត្ថ។ ដីទាំងមូលមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ និងទទឹងពីរម៉ឺន ហត្ថ។ 14មិនត្រូវឲ្យគេលក់អ្វីពីនោះឡើយ ក៏មិនត្រូវប្តូរ ឬបញ្ជូនផលដំបូងចេញទៅឯណាដែរ ដ្បិតផលនោះជារបស់បរិសុទ្ធដល់ព្រះយេហូវ៉ា។
15ឯដីប្រាំពាន់ខ្នាតដែលសល់នៅតាមទទឹងនៅខាងមុខចំណែកពីរម៉ឺនប្រាំពាន់ខ្នាត នោះសម្រាប់ប្រើជុំគ្នាសម្រាប់ទីក្រុង ឲ្យធ្វើទីលំនៅ ហើយសម្រាប់ជាដីទំនេរ ឯទីក្រុង ត្រូវនៅកណ្ដាលនោះ។ 16ឯទំហំទីក្រុងនោះ គឺខាងជើង ត្រូវជាបួនពាន់ប្រាំរយខ្នាត ខាងត្បូងបួនពាន់ប្រាំរយខ្នាត ខាងកើតបួនពាន់ប្រាំរយខ្នាត ហើយខាងលិចបួនពាន់ប្រាំរយខ្នាតដែរ។ 17ទីក្រុងនោះត្រូវមានដីទំនេរនៅជុំវិញ គឺខាងជើង ត្រូវមានពីររយហាសិបខ្នាត ខាងត្បូងពីររយហាសិបខ្នាត ខាងកើតពីររយហាសិបខ្នាត និងខាងលិចពីររយហាសិបខ្នាតដែរ។ 18ដីដែលសល់នៅតាមបណ្តោយជាប់តពីដីបរិសុទ្ធ ខាងកើតត្រូវជាមួយម៉ឺនខ្នាត ហើយខាងលិចមួយម៉ឺនខ្នាត នោះជាដីជាប់តពីដីបរិសុទ្ធ ឯផលចម្រើនពីដីនោះ នឹងបានសម្រាប់ជាអាហារដល់ពួកអ្នកដែលរកស៊ីនៅក្នុងទីក្រុង។ 19ពួកអ្នកដែលរកស៊ីធ្វើការនៅក្នុងទីក្រុង ពីគ្រប់ទាំងកុលសម្ព័ន្ធអ៊ីស្រាអែល គេនឹងភ្ជួររាស់ដីនោះ។ 20ដីដែលថ្វាយជាតង្វាយ ទាំងអស់បណ្តោយត្រូវជាពីរម៉ឺនប្រាំពាន់ខ្នាត ហើយទទឹងពីរម៉ឺនប្រាំពាន់ខ្នាត អ្នកទាំងអស់គ្នាត្រូវថ្វាយដីបរិសុទ្ធនេះបួនជ្រុងស្មើ ព្រមទាំងមានកន្លែងសម្រាប់ទីក្រុងផង។
21ដីដែលសល់នឹងបានជារបស់ចៅហ្វាយ គឺនៅទាំងសងខាងដីបរិសុទ្ធនោះ និងកន្លែងសម្រាប់ទីក្រុងដែលនៅខាងមុខដីបរិសុទ្ធទាំងពីរម៉ឺនប្រាំពាន់ខ្នាត ចេញទៅព្រំប្រទល់ខាងកើត ហើយនៅមុខពីរម៉ឺនប្រាំពាន់ខ្នាត ចេញទៅព្រំប្រទល់ខាងលិច ឲ្យប៉ុនស្មើនឹងចំណែកដីឯទៀត នោះទុកសម្រាប់ចៅហ្វាយ ហើយដីបរិសុទ្ធដែលបានថ្វាយ និងទីបរិសុទ្ធរបស់ព្រះវិហារ ត្រូវនៅកណ្ដាលនោះ។ 22ដូច្នេះ ដីដែលត្រូវទុកសម្រាប់ចៅហ្វាយ ជាដីដែលជាប់តពីដីរបស់ពួកលេវី ហើយពីដីសម្រាប់ទីក្រុង គឺទាំងអស់ដែលនៅកណ្ដាលទឹកដីរបស់យូដា និងទឹកដីរបស់បេនយ៉ាមីន នោះត្រូវទុកសម្រាប់ចៅហ្វាយ។
23រីឯកុលសម្ព័ន្ធឯទៀត ចាប់តាំងពីខាងកើតរហូតដល់ខាងលិច មានចំណែកមួយសម្រាប់កុលសម្ព័ន្ធបេនយ៉ាមីន។ 24ជាប់នឹងទឹកដីរបស់បេនយ៉ាមីន ចាប់តាំងពីខាងកើតរហូតដល់ខាងលិច មានចំណែកមួយសម្រាប់កុលសម្ព័ន្ធស៊ីម្មាន។ 25ជាប់នឹងទឹកដីរបស់ស៊ីម្មាន ចាប់តាំងពីខាងកើតរហូតដល់ខាងលិច មានចំណែកមួយសម្រាប់កុលសម្ព័ន្ធអ៊ីសាខារ។ 26ជាប់នឹងទឹកដីរបស់អ៊ីសាខារ ចាប់តាំងពីខាងកើតរហូតដល់ខាងលិច មានចំណែកមួយសម្រាប់កុលសម្ព័ន្ធសាប់យូឡូន។ 27ជាប់នឹងទឹកដីរបស់សាប់យូឡូន ចាប់តាំងពីខាងកើតរហូតដល់ខាងលិច មានចំណែកមួយសម្រាប់កុលសម្ព័ន្ធកាដ 28ហើយជាប់នឹងទឹកដីរបស់កាដខាងត្បូងបំផុត ព្រំប្រទល់ស្រុករបស់គេ ត្រូវលាតសន្ឋឹងចាប់ពីក្រុងតាម៉ារ ទៅដល់ទឹកមេរីបា-កាដេស តាមជ្រោះអេស៊ីព្ទ រហូតដល់សមុទ្រធំ។ 29នេះជាស្រុកដែលអ្នករាល់គ្នាត្រូវចាប់ឆ្នោត បែងចែកដល់កុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ៊ីស្រាអែល ទុកជាមត៌ករបស់គេនីមួយៗ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។
30ឯព្រំខណ្ឌនៃទីក្រុងនោះ គឺខាងជើងមានបួនពាន់ប្រាំរយ ខ្នាតតាមរង្វាស់ 31ហើយទ្វារទាំងប៉ុន្មាននៃទីក្រុងនឹងមានឈ្មោះ តាមឈ្មោះអស់ទាំងកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែល ខាងជើងនឹងមានទ្វារបី គឺទ្វាររូបេនមួយ ទ្វារយូដាមួយ និងទ្វារលេវីមួយ។ 32នៅខាងកើតមានបួនពាន់ប្រាំរយខ្នាត ហើយទ្វារបី គឺទ្វារយ៉ូសែបមួយ ទ្វារបេនយ៉ាមីនមួយ និងទ្វារដាន់មួយ។ 33នៅខាងត្បូងមានបួនពាន់ប្រាំរយខ្នាត ហើយទ្វារបី គឺទ្វារស៊ីម្មានមួយ ទ្វារអ៊ីសាខារមួយ និងទ្វារសាប់យូឡូនមួយ។ 34នៅខាងលិចមានបួនពាន់ប្រាំរយខ្នាត ហើយទ្វារបី គឺទ្វារកាដមួយ ទ្វារអេស៊ើមួយ និងទ្វារណែបថាលីមួយ។ 35ប្រវែងជុំវិញទីក្រុងនោះ ត្រូវជាមួយម៉ឺនប្រាំបីពាន់ខ្នាត តាំងពីថ្ងៃនោះតទៅ ទីក្រុងនោះត្រូវមានឈ្មោះថា «ព្រះយេហូវ៉ាគង់នៅទីនេះ»។:៚
ទើបបានជ្រើសរើសហើយ៖
អេសេគាល 48: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: