អេភេសូរ ពាក្យលំនាំ
ពាក្យលំនាំ
ក្រុងអេភេសូរ៖ នៅពាក់កណ្ដាលសតវត្សរ៍ទីមួយ ចំនួនក្រុមជំនុំនៅភូមិភាគមជ្ឈិមបូព៌ាប្រទេសបានកើនឡើងយ៉ាងឆាប់រហ័ស។ ក្រុមគ្រីស្ទបរិស័ទនីមួយៗមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ ហើយក្នុងចំណោមក្រុមទាំងនោះ គ្រីស្ទបរិស័ទនៅក្រុងអេភេសូរហាក់ដូចជាមានមុខមាត់ជាងគេ ព្រោះលោកប៉ុលធ្លាប់បានស្នាក់អាស្រ័យនៅក្រុងនេះអស់រយៈពេលបីឆ្នាំ កាលលោកចេញទៅផ្សាយដំណឹងល្អជាលើកទីបី (កិច្ចការ ១៩.១-២០.១)។ លោកប៉ុលសរសេរសំបុត្រនេះ ពេលលោកជាប់ឃុំឃាំង (៣.១ និង ៤.១)។ ហេតុនេះហើយបានជាគេរាប់សំបុត្រនេះបញ្ចូលក្នុងចំណោមសំបុត្រឯទៀតៗ ដែលហៅថា «សំបុត្រសរសេរក្នុងមន្ទីរឃុំឃាំង» គឺមានសំបុត្រផ្ញើជូនគ្រីស្ទបរិស័ទនៅក្រុងអេភេសូរ ក្រុងភីលីព ក្រុងកូឡុស និងសំបុត្រផ្ញើជូនលោកភីលេម៉ូន។ សំបុត្រនេះ និងសំបុត្រផ្ញើជូនគ្រីស្ទបរិស័ទនៅក្រុងកូឡុសមានលំនាំប្រហាក់ប្រហែលគ្នា។ ដូច្នេះ មានអ្នកប្រាជ្ញខ្លះសន្និដ្ឋានថា លោកប៉ុលមិនបានសរសេរសំបុត្រនេះដោយខ្លួនលោកផ្ទាល់ទេ គឺមានកូនចៅរបស់លោកម្នាក់បានសរសេរសំបុត្រនេះផ្ញើជូនក្រុមជំនុំនានានៅមជ្ឈិមបូព៌ាប្រទេស ដោយមានបំណងចង់ជួយពង្រឹង ជួយបំភ្លឺ និងកែតម្រង់ជំនឿរបស់គ្រីស្ទបរិស័ទនៅក្រុងអេភេសូរ ឲ្យស្របនឹងការប្រៀនប្រដៅរបស់លោកប៉ុល។
គោលសំខាន់ៗ
សំបុត្រនេះចង់ពន្យល់អំពីគម្រោងការដ៏លាក់កំបាំងរបស់ព្រះ ដែលសព្វព្រះហឫទ័យសង្គ្រោះមនុស្សលោក។ ក្រុមជំនុំពិតជាព្រះកាយរបស់ព្រះគ្រីស្ទ ហើយនាំព្រះជន្មរបស់ព្រះអង្គមកឲ្យមនុស្សលោកទាំងឡាយ ក្រុមជំនុំនេះក៏ជាមហេសីរបស់ព្រះគ្រីស្ទដែរ។
គម្រោងគម្ពីរអេភេសូរៈ
• សេចក្ដីផ្ដើម ១.១-២
• ព្រះគ្រីស្ទ និងក្រុមជំនុំ ១.៣-៣.២១
• ជីវិតថ្មីក្នុងព្រះគ្រីស្ទ ៤.១-៦.២០
• អវសានកថា ៦.២១-២៤
ទើបបានជ្រើសរើសហើយ៖
អេភេសូរ ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: