និក្ខមនំ 30
30
អាសនាគ្រឿងក្រអូប
1ត្រូវធ្វើអាសនាមួយពីឈើនាងនួនសម្រាប់ដុតគ្រឿងក្រអូប។ 2អាសនានោះត្រូវមានបណ្តោយមួយហត្ថ ទទឹងមួយហត្ថ បួនជ្រុងស្មើ ហើយកម្ពស់ពីរហត្ថ ឯស្នែងអាសនាក៏ត្រូវធ្វើភ្ជាប់នឹងតួអាសនា។ 3ត្រូវស្រោបដោយមាសសុទ្ធខាងលើ ហើយនៅចំហៀងជុំវិញ ព្រមទាំងស្នែងផង។ ត្រូវធ្វើគែមដោយមាសព័ទ្ធជុំវិញដែរ។ 4នៅពីក្រោមគែមនោះ ត្រូវធ្វើកងមាសពីរដាក់ភ្ជាប់នៅសងខាង សម្រាប់ស៊កឈើស្នែងសែងអាសនា។ 5ត្រូវធ្វើឈើស្នែងពីឈើនាងនួន ស្រោបដោយមាសដែរ។ 6ត្រូវដាក់អាសនានោះនៅមុខវាំងនន ដែលនៅខាងមុខហិបនៃសេចក្ដីសញ្ញា គឺនៅមុខទីសន្តោសប្រោស ដែលនៅលើសេចក្ដីសញ្ញានោះ ជាកន្លែងដែលយើងមកជួបជាមួយអ្នក។ 7អើរ៉ុនត្រូវដុតគ្រឿងក្រអូបលើអាសនានោះ ពេលគាត់រៀបចំចង្កៀងរាល់ព្រឹក គាត់ត្រូវដុតចង្កៀងដែរ 8ហើយរាល់ល្ងាច ពេលគាត់ដុតចង្កៀង នោះត្រូវដុតគ្រឿងក្រអូបទៀត នេះជាគ្រឿងក្រអូបថ្វាយព្រះយេហូវ៉ា នៅគ្រប់ជំនាន់របស់អ្នករាល់គ្នាតទៅ។ 9មិនត្រូវថ្វាយគ្រឿងក្រអូបដទៃ ឬយញ្ញបូជាដុត ឬតង្វាយម្សៅណានៅលើអាសនានេះឡើយ ក៏មិនត្រូវច្រួចតង្វាយអ្វីលើអាសនានេះដែរ។ 10មួយឆ្នាំម្តង អើរ៉ុនត្រូវយកឈាមនៃតង្វាយលោះបាប ដែលថ្វាយសម្រាប់រំដោះបាបមកប្រឡាក់នៅស្នែងរបស់អាសនា គឺមួយឆ្នាំម្តង គាត់ត្រូវធ្វើពិធីរំដោះបាបនៅលើអាសនានេះ គ្រប់ជំនាន់របស់អ្នករាល់គ្នាតទៅ។ នេះជាអាសនាបរិសុទ្ធបំផុតចំពោះព្រះយេហូវ៉ា។
ប្រាក់កន្លះសេកែលសម្រាប់ថ្វាយក្នុងទីបរិសុទ្ធ
11ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 12«នៅពេលអ្នករាប់ចំនួនកូនចៅអ៊ីស្រាអែលតាមបញ្ជីរបស់គេ ត្រូវឲ្យគេបង់ប្រាក់ជាថ្លៃលោះជីវិតរបស់ខ្លួនថ្វាយព្រះយេហូវ៉ា ដើម្បីកុំឲ្យកើតមានគ្រោះកាចណាមួយកើតឡើងដល់ពួកគេ ក្នុងកាលដែលកំពុងរាប់ចំនួនពួកគេនោះឡើយ។ 13អស់អ្នកដែលឆ្លងទៅខាងអ្នកដែលបានរាប់ហើយ នោះម្នាក់ៗត្រូវបង់ថ្លៃកន្លះសេកែល តាមខ្នាតសេកែលដែលប្រើក្នុងទីបរិសុទ្ធ (គឺមួយសេកែលស្មើនឹងម្ភៃកេរ៉ា) កន្លះសេកែលនេះជាតង្វាយថ្វាយព្រះយេហូវ៉ា។ 14អស់អ្នកដែលត្រូវរាប់ក្នុងបញ្ជី ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាត្រូវបង់ថ្លៃជាតង្វាយថ្វាយព្រះយេហូវ៉ា។ 15អ្នកមានមិនត្រូវបង់លើសចំនួន ហើយអ្នកក្រក៏មិនត្រូវបង់តិចជាងកន្លះសេកែលដែរ សម្រាប់ជាតង្វាយថ្វាយព្រះយេហូវ៉ា ដើម្បីលោះជីវិតរបស់ខ្លួន។ 16ត្រូវទទួលប្រាក់លោះជីវិតនោះពីកូនចៅអ៊ីស្រាអែល សម្រាប់ការងារក្នុងត្រសាលជំនុំ ដើម្បីទុកជាសេចក្ដីរំឭកកូនចៅអ៊ីស្រាអែលនៅចំពោះព្រះយេហូវ៉ា សម្រាប់ជាតង្វាយលោះជីវិតរបស់ខ្លួន»។
ចានក្លាំដែលធ្វើពីលង្ហិន
17ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 18«ត្រូវធ្វើចានក្លាំ និងជើងទ្រពីលង្ហិន សម្រាប់លាងសម្អាត ហើយត្រូវដាក់នៅចន្លោះត្រសាលជំនុំ និងអាសនា រួចត្រូវដាក់ទឹកក្នុងចានក្លាំនោះ 19អើរ៉ុន និងកូនរបស់គាត់ត្រូវលាងដៃលាងជើងនឹងទឹកនោះ។ 20កាលណាពួកគេចូលទៅក្នុងត្រសាលជំនុំ ឬកាលណាចូលទៅជិតអាសនាដើម្បីធ្វើការងារ និងថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា ត្រូវឲ្យគេលាងនឹងទឹកនោះ ដើម្បីកុំឲ្យពួកគេត្រូវស្លាប់។ 21ពួកគេត្រូវលាងដៃ ហើយលាងជើង ដើម្បីកុំឲ្យពួកគេត្រូវស្លាប់។ នេះជាច្បាប់នៅអស់កល្បជានិច្ច ដល់អើរ៉ុន និងពូជពង្សរបស់គាត់ គ្រប់ជំនាន់តរៀងទៅ»។
ប្រេងសម្រាប់លាបតាំង និងគ្រឿងក្រអូប
22ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេទៀតថា៖ 23«ចូរយកគ្រឿងក្រអូបដែលវិសេស គឺជ័រល្វីងទេសសុទ្ធប្រាំរយសេកែល សម្បុរល្វែងក្រអូបពាក់កណ្ដាល គឺពីររយហាសិបសេកែល ឫសកន្ធាយពីររយហាសិបសេកែល 24កំញានប្រាំរយសេកែល តាមរង្វាល់ដែលប្រើក្នុងទីបរិសុទ្ធ និងប្រេងអូលីវប្រាំបីកំប៉ុង។ 25ត្រូវផ្សំគ្រឿងទាំងនេះធ្វើជាប្រេងបរិសុទ្ធសម្រាប់ពិធីលាបតាំង ដែលបានលាយចូលគ្នា តាមវិធីអ្នកផ្សំគ្រឿងក្រអូប ទុកជាប្រេងបរិសុទ្ធសម្រាប់លាបតាំង។ 26ត្រូវយកប្រេងនេះចាក់លាបត្រសាលជំនុំ ហិបនៃសេចក្ដីសញ្ញា 27តុ និងគ្រឿងប្រដាប់ទាំងប៉ុន្មានរបស់តុ ជើងចង្កៀង និងគ្រឿងប្រដាប់របស់ចង្កៀង អាសនាគ្រឿងក្រអូប 28អាសនាតង្វាយដុត និងគ្រឿងប្រដាប់ទាំងប៉ុន្មានរបស់អាសនា ចានក្លាំ និងជើងទ្រ។ 29ត្រូវញែករបស់ទាំងនោះចេញជាបរិសុទ្ធ ដើម្បីឲ្យបានបរិសុទ្ធបំផុត ឯអ្វីៗដែលប៉ះនឹងរបស់ទាំងនោះ ក៏នឹងទៅជាបរិសុទ្ធដែរ។ 30ត្រូវចាក់ប្រេងលើអើរ៉ុន និងកូនរបស់គាត់ ព្រមទាំងញែកពួកគេចេញជាបរិសុទ្ធ ដើម្បីឲ្យពួកគេបានបំពេញមុខងារជាសង្ឃបម្រើយើង។ 31ត្រូវប្រាប់កូនចៅអ៊ីស្រាអែលថា "នេះជាប្រេងសម្រាប់ពិធីលាបតាំងរបស់យើង គ្រប់ជំនាន់របស់អ្នករាល់គ្នាតទៅ។ 32មិនត្រូវយកប្រេងនេះចាក់លើខ្លួនមនុស្សធម្មតាឡើយ ក៏មិនត្រូវផ្សំគ្រឿងណាឲ្យដូចប្រេងនេះដែរ ដ្បិតប្រេងនេះបរិសុទ្ធ ហើយអ្នករាល់គ្នាត្រូវរាប់ប្រេងនេះជាបរិសុទ្ធ។ 33អ្នកណាដែលផ្សំធ្វើតាមឲ្យដូច ឬដែលយកទៅចាក់លាបដល់អ្នកប្រទេសក្រៅ នោះនឹងត្រូវកាត់ចេញពីសាសន៍របស់ខ្លួន"»។
34ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរយកគ្រឿងក្រអូបទាំងនេះ គឺពុំសែនទេស សន្ទះក្រអូប ហើយកប៌ូរ និងកំញានសុទ្ធ (គ្រឿងនីមួយៗត្រូវឲ្យស្មើគ្នា) 35ត្រូវផ្សំគ្នាធ្វើជាគ្រឿងក្រអូប តាមវិធីរបស់អ្នកផ្សំគ្រឿងក្រអូប ត្រូវដាក់អំបិល ឲ្យក្រអូបស្អាត ហើយបរិសុទ្ធ។ 36ត្រូវយកខ្លះកិនឲ្យម៉ដ្ត ទៅដាក់នៅមុខសេចក្ដីសញ្ញាក្នុងត្រសាលជំនុំ ជាកន្លែងដែលយើងមកជួបជាមួយអ្នក។ អ្នករាល់គ្នាត្រូវរាប់គ្រឿងនេះទុកជាបរិសុទ្ធបំផុត។ 37កុំផ្សំគ្រឿងណាធ្វើឲ្យដូចគ្រឿងក្រអូបនេះសម្រាប់អ្នកឡើយ អ្នករាល់គ្នាត្រូវរាប់គ្រឿងនេះជាបរិសុទ្ធថ្វាយព្រះយេហូវ៉ា។ 38បើអ្នកណាដែលផ្សំធ្វើឲ្យដូចគ្រឿងក្រអូបនេះ ទុកសម្រាប់នឹងប្រើប្រាស់ នោះនឹងត្រូវកាត់ចេញពីសាសន៍របស់ខ្លួន»។
ទើបបានជ្រើសរើសហើយ៖
និក្ខមនំ 30: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: