និក្ខមនំ 31
31
បេតសាលាល និងអូហូលីអាប់
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2«មើល៍! យើងបានហៅបេតសាលាល ជាកូនរបស់យូរី និងជាចៅរបស់ហ៊ើរ ក្នុងកុលសម្ព័ន្ធយូដា 3ហើយយើងបានធ្វើឲ្យគាត់ពេញដោយព្រះវិញ្ញាណរបស់ព្រះ ឲ្យមានគំនិតវាងវៃ មានយោបល់ មានចំណេះចេះធ្វើការគ្រប់មុខទាំងអស់ 4ឲ្យប្រសប់នឹងបង្កើតគម្រោង ឲ្យចេះខាងគ្រឿងមាស ប្រាក់ និងលង្ហិន 5ចេះច្នៃត្បូងសម្រាប់ដាំ ចេះឆ្លាក់ឈើ និងការងារគ្រប់មុខ។ 6យើងក៏បានហៅអូហូលីអាប់ កូនរបស់អ័ហ៊ីសាម៉ាក់ ពីកុលសម្ព័ន្ធដាន់ ឲ្យមកធ្វើការជាមួយគាត់ដែរ ឯអស់អ្នកណាដែលចំណានការងារនោះ យើងក៏បានបន្ថែមឲ្យមានតម្រិះប្រាជ្ញា ដើម្បីធ្វើអស់ទាំងរបស់ដែលយើងបានបង្គាប់អ្នក 7គឺត្រសាលជំនុំ ហិបនៃសេចក្ដីសញ្ញា ទីសន្តោសប្រោសដែលនៅលើហិបនោះ និងអស់ទាំងគ្រឿងប្រដាប់សម្រាប់ត្រសាល 8គឺតុ គ្រឿងប្រដាប់របស់តុ ជើងចង្កៀងជាមាសសុទ្ធ គ្រឿងប្រដាប់របស់ចង្កៀង និងអាសនាគ្រឿងក្រអូប 9អាសនាតង្វាយដុត និងគ្រឿងប្រដាប់របស់អាសនា ចានក្លាំ និងជើងទ្រ 10អស់ទាំងសម្លៀកបំពាក់ការងារ គឺសម្លៀកបំពាក់បរិសុទ្ធសម្រាប់សង្ឃអើរ៉ុន និងសម្លៀកបំពាក់កូនប្រុសៗរបស់គាត់ សម្រាប់បំពេញមុខងារជាសង្ឃ 11ប្រេងសម្រាប់លាបតាំង និងគ្រឿងក្រអូបសម្រាប់ទីបរិសុទ្ធ។ អ្នកទាំងនោះត្រូវធ្វើតាមអស់ទាំងសេចក្ដីដែលយើងបានបង្គាប់អ្នក»។
ច្បាប់ថ្ងៃសប្ប័ទ
12ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 13«ចូរប្រាប់កូនចៅអ៊ីស្រាអែលថា "អ្នករាល់គ្នាត្រូវគោរពថ្ងៃសប្ប័ទរបស់យើងកុំខាន ដ្បិតនេះជាទីសម្គាល់រវាងយើងនឹងអ្នករាល់គ្នាគ្រប់ជំនាន់តរៀងទៅ ដើម្បីឲ្យបានដឹងថា យើងនេះជាព្រះយេហូវ៉ា ដែលញែកអ្នករាល់គ្នាចេញជាបរិសុទ្ធ។ 14ដូច្នេះ ត្រូវគោរពថ្ងៃសប្ប័ទ ដ្បិតថ្ងៃនេះជាថ្ងៃបរិសុទ្ធដល់អ្នករាល់គ្នា អ្នកណាដែលមិនគោរពថ្ងៃសប្ប័ទ អ្នកនោះនឹងត្រូវស្លាប់ អ្នកណាដែលធ្វើការអ្វីនៅថ្ងៃនោះ នឹងត្រូវកាត់ចេញពីសាសន៍របស់ខ្លួន។ 15ក្នុងរយៈពេលប្រាំមួយថ្ងៃ អ្នករាល់គ្នាត្រូវធ្វើការ តែថ្ងៃទីប្រាំពីរ គឺជាថ្ងៃសប្ប័ទ ជាថ្ងៃបរិសុទ្ធដល់ព្រះយេហូវ៉ា។ អ្នកណាដែលធ្វើការអ្វីនៅថ្ងៃសប្ប័ទ អ្នកនោះនឹងត្រូវស្លាប់។ 16ហេតុនេះហើយបានជាកូនចៅអ៊ីស្រាអែលត្រូវគោរពថ្ងៃសប្ប័ទ ដោយកាន់តាមថ្ងៃសប្ប័ទនៅគ្រប់ជំនាន់តរៀងទៅ ទុកជាសេចក្ដីសញ្ញាអស់កល្បជានិច្ច។ 17ថ្ងៃសប្ប័ទនេះជាទីសម្គាល់រវាងយើង និងកូនចៅអ៊ីស្រាអែល ជារៀងរហូត ដ្បិតយើងជាព្រះយេហូវ៉ាបានបង្កើតផ្ទៃមេឃ និងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ ហើយថ្ងៃទីប្រាំពីរយើងឈប់សម្រាក ក៏ឲ្យបានលំហើយព្រះអង្គ"»។
ថ្មនៃសេចក្ដីសញ្ញាពីរបន្ទះ
18កាលព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកម៉ូសេនៅលើភ្នំស៊ីណាយចប់សព្វគ្រប់ហើយ ព្រះអង្គក៏ប្រទានថ្មនៃសេចក្ដីសញ្ញាពីរបន្ទះដល់លោក គឺជាបន្ទះថ្មដែលព្រះបានសរសេរដោយព្រះអង្គុលីរបស់ព្រះអង្គផ្ទាល់។
ទើបបានជ្រើសរើសហើយ៖
និក្ខមនំ 31: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: