អេសេគាល 24
24
ថ្លាងកំពុងពុះ
1លុះដល់ថ្ងៃដប់ ខែទីដប់ ឆ្នាំទីប្រាំបួន ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 2«កូនមនុស្សអើយ ចូរកត់ថ្ងៃនេះទុក ដ្បិតនៅថ្ងៃនេះហើយ ដែលស្តេចបាប៊ីឡូនបានចូលទៅឡោមព័ទ្ធក្រុងយេរូសាឡិម។ 3ចូរពោលពាក្យប្រៀបប្រដូច ដល់ពួកវង្សរឹងចចេសនោះ ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ
ចូរដាក់ថ្លាងនៅលើភ្លើង
ចូរដាក់ចុះ ហើយចាក់ទឹកផង
4ចូរប្រមូលដុំសាច់ គឺអស់ទាំងដុំល្អៗ និងភ្លៅ
ហើយស្មាផង ទៅដាក់ក្នុងថ្លាងនោះដែរ
ត្រូវឲ្យបំពេញដោយឆ្អឹងយ៉ាងសម្រាំង
5ត្រូវរើសយកចៀមយ៉ាងសម្រាំង
បង្គរឧសនៅពីក្រោមថ្លាង ស្ងោរវាឲ្យឆ្អិនល្អ
ហើយសូម្បីតែឆ្អឹងក្នុងថ្លាងក៏ត្រូវរម្ងាស់ឲ្យផុយដែរ។
6ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា
វេទនាដល់ទីក្រុងដែលប្រឡាក់ដោយឈាម
គឺដល់ថ្លាងដែលជាប់មានក្អែល
ដែលក្អែលនោះមិនបានដុសចេញ
ចូរយកសាច់ចេញដោយដុំៗ ឥតបោះឆ្នោតឡើយ។
7ដ្បិតឈាមដែលបានកម្ចាយនោះ
ក៏នៅកណ្ដាលទីក្រុងនៅឡើយ
វាបានដាក់ឈាមនោះនៅលើថ្មរលីង
មិនបានចាក់ទៅលើដី
ដើម្បីនឹងគ្របបាំងដោយធូលីដីទេ
8ជាការដែលបណ្ដាលឲ្យសេចក្ដីក្រោធ
ឡើងមកសងសឹកនឹងវា
ដូច្នេះ យើងបានដាក់ឈាមវាទៅលើថ្មរលីង
ដើម្បីមិនឲ្យបានគ្របបាំងដែរ
9ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា
វេទនាដល់ទីក្រុងដែលប្រឡាក់ដោយឈាម
យើងនឹងបង្គរឧសឡើងយ៉ាងច្រើន
10ចូរគរឧសឡើងជាច្រើន ដុតភ្លើងឲ្យយ៉ាងក្តៅ
ហើយស្ងោរសាច់ឲ្យឆ្អិន រួចបង់គ្រឿងគ្រៅ
ហើយដុតឆ្អឹងទៅ
11បន្ទាប់នោះត្រូវឲ្យយកថ្លាងទទេ
ដាក់លើរងើកភ្លើងឲ្យក្តៅ
ហើយឲ្យលង្ហិនបានឆេះទៅ
ដើម្បីឲ្យគ្រឿងស្មោកគ្រោកបានរលាយចេញ
ហើយឲ្យក្អែលបានឆេះឲ្យសុស
12វាបាននឿយហត់ដោយការឥតប្រយោជន៍
ស្នឹមយ៉ាងក្រាស់របស់វាមិនចេះជ្រះឡើយ
ត្រូវដុតចោលក្នុងភ្លើងទៅ!
13មានការអាស្រូវបារាយណ៍
នៅក្នុងសេចក្ដីស្មោកគ្រោករបស់អ្នក
ដ្បិតយើងបានដុសជម្រះអ្នក តែអ្នកមិនបានស្អាតទេ
ដូច្នេះ អ្នកនឹងមិនបានស្អាត
ពីសេចក្ដីស្មោកគ្រោករបស់អ្នកទៀតឡើយ
ដរាបដល់យើងឲ្យសេចក្ដីក្រោធរបស់យើង
ចំពោះអ្នកបានសម្រាកវិញ។
14យើងនេះ គឺយេហូវ៉ា បានចេញវាចាហើយ ការនេះនឹងកើតមក ហើយយើងនឹងធ្វើឲ្យសម្រេចជាពិត យើងមិនព្រមដកថយ ឬត្រាប្រណីឡើយ ក៏មិនដែលប្រែគំនិតដែរ គេនឹងជំនុំជម្រះអ្នកតាមផ្លូវដែលអ្នកប្រព្រឹត្ត និងអំពើដែលអ្នកបានធ្វើវិញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
ទីសម្គាល់អំពីមរណភាពនៃភរិយារបស់ហោរា
15ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 16«កូនមនុស្សអើយ យើងនឹងដកយករបស់ដែលត្រូវចំណុចភ្នែកពីអ្នកចេញ ដោយអាសន្នរោគ តែអ្នកមិនត្រូវសោយសោក ឬយំយែកឡើយ ក៏មិនត្រូវស្រក់ទឹកភ្នែកដែរ 17អ្នកដកដង្ហើមធំចុះ តែកុំឲ្យឮឲ្យសោះ កុំយំសោកនឹងខ្មោចស្លាប់ឡើយ ត្រូវរុំឈ្នួតជាប់នៅលើក្បាល ហើយពាក់ស្បែកជើង មិនត្រូវបិទបាំងបបូរមាត់អ្នក ឬបរិភោគអាហាររបស់អ្នកកាន់ទុក្ខឡើយ»។ 18ដូច្នេះ ខ្ញុំក៏និយាយដល់បណ្ដាជននៅព្រឹកនោះ ហើយដល់ល្ងាចប្រពន្ធខ្ញុំស្លាប់ទៅ រួចព្រឹកឡើងខ្ញុំបានធ្វើដូចជាព្រះអង្គបង្គាប់មក។
19បណ្ដាជនទាំងប៉ុន្មានក៏សួរខ្ញុំថា សូមប្រាប់យើងពីការដែលអ្នកធ្វើទាំងនេះ តើមានន័យដូចម្តេចដល់យើង 20ខ្ញុំប្រាប់គេពីព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលបានមកដល់ខ្ញុំថា៖ 21«ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ មើល៍ យើងនឹងបង្អាប់ទីបរិសុទ្ធរបស់យើង និងសេចក្ដីអំនួតរបស់អំណាចអ្នករាល់គ្នា ហើយរបស់ដែលត្រូវចំណុចភ្នែកនៃអ្នក ព្រមទាំងសំណព្វចិត្តអ្នករាល់គ្នាផង ឯពួកកូនប្រុសកូនស្រីដែលអ្នកបានទុកចោលឯណោះ នោះនឹងត្រូវដួលស្លាប់ដោយដាវ 22គ្រានោះ អ្នករាល់គ្នានឹងធ្វើដូចជាខ្ញុំបានធ្វើនេះដែរ គឺអ្នករាល់គ្នានឹងមិនបិទបាំងបបូរមាត់ ឬបរិភោគអាហាររបស់អ្នកកាន់ទុក្ខទេ។ 23ឯសំពត់ឈ្នួតនឹងនៅជាប់លើក្បាល ហើយស្បែកជើងនៅជាប់នឹងជើងដែរ អ្នករាល់គ្នានឹងមិនសោយសោក ឬយំយែកឡើយ គឺនឹងរោយរៀវទៅក្នុងអំពើទុច្ចរិតរបស់ខ្លួន ហើយនឹងថ្ងូរប្រទល់មុខគ្នានឹងគ្នាវិញ 24អេសេគាលនឹងធ្វើជាទីសម្គាល់ ដល់អ្នករាល់គ្នាយ៉ាងនោះឯង អ្នករាល់គ្នានឹងធ្វើតាមគ្រប់ទាំងការដែលគាត់បានធ្វើនោះដែរ កាលណាការនេះកើតមក នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះអម្ចាស់យេហូវ៉ាពិត។
25ឯអ្នក កូនមនុស្សអើយ នៅថ្ងៃដែលយើងដកយកទីមាំមួនពីគេចេញ ព្រមទាំងអំណរចំពោះសិរីល្អរបស់គេ និងអ្វីៗដែលគាប់ភ្នែក ហើយសំណព្វចិត្តរបស់គេ គឺទាំងកូនប្រុសកូនស្រីរបស់គេដែរ 26នៅថ្ងៃនោះ អ្នកណាដែលរត់រួចបាន គេនឹងមកឯអ្នក ដើម្បីនឹងប្រាប់ពីការនោះឲ្យអ្នកឮដោយត្រចៀក 27នៅថ្ងៃនោះ មាត់អ្នកនឹងបើកឡើងដល់អ្នកដែលរត់រួច អ្នកនឹងអាចនិយាយបាន មិននៅគទៀតឡើយ គឺយ៉ាងនោះ ដែលអ្នកនឹងធ្វើជាទីសម្គាល់ដល់គេ ហើយគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 24: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: