អេសេគាល 25
25
ការប្រកាសប្រឆាំងនឹងជនជាតិអាំម៉ូន
1ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 2«កូនមនុស្សអើយ ចូរតម្រង់ទៅខាងពួកកូនចៅអាំម៉ូនថ្លែងទំនាយពីដំណើរគេចុះ 3ហើយប្រាប់ដល់ពួកកូនចៅអាំម៉ូនថា ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ាចុះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអ្នកបានថា ហាស់ហា ទាស់នឹងទីបរិសុទ្ធរបស់យើង ក្នុងកាលដែលត្រូវបង្អាប់នោះ ហើយទាស់នឹងស្រុកអ៊ីស្រាអែលក្នុងកាលដែលត្រូវចោលស្ងាត់ ព្រមទាំងទាស់នឹងពួកវង្សយូដា ក្នុងកាលដែលគេត្រូវដឹកនាំទៅជាឈ្លើយផង 4ហេតុនោះ មើល៍ យើងនឹងប្រគល់អ្នកដល់ពួកកូនចៅស្រុកខាងកើតទុកជាកេរអាករ គេនឹងតាំងបន្ទាយ ហើយធ្វើទីលំនៅរបស់គេនៅក្នុងអ្នក គេនឹងស៊ីផល ហើយផឹកទឹកដោះសត្វរបស់អ្នក។ 5យើងនឹងធ្វើឲ្យក្រុងរ៉ាបាតទៅជាក្រោលសម្រាប់សត្វអូដ្ឋ ហើយឲ្យស្រុកពួកកូនចៅអាំម៉ូនទៅជាទីសម្រាប់ឲ្យហ្វូងចៀមដេកនៅ នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត 6ដ្បិតព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអ្នកបានទះដៃ ហើយតន្ត្រំជើង ព្រមទាំងមានសេចក្ដីរីករាយ ដោយគ្រប់ទាំងសេចក្ដីមើលងាយនៅក្នុងចិត្តអ្នកចំពោះស្រុកអ៊ីស្រាអែល 7ហេតុនោះ មើល៍ យើងបានលូកដៃទៅលើអ្នកហើយ យើងនឹងប្រគល់អ្នកទៅសម្រាប់ជារបឹបដល់សាសន៍ដទៃ យើងនឹងកាត់អ្នកចេញពីពួកសាសន៍ទាំងប៉ុន្មាន ហើយឲ្យអ្នកវិនាសបាត់ពីអស់ទាំងប្រទេសទៅ យើងនឹងបំផ្លាញអ្នកបង់នោះអ្នកនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
ព្រះបន្ទូលប្រឆាំងនឹងជនជាតិម៉ូអាប់
8ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «ដោយព្រោះស្រុកម៉ូអាប់ និងស្រុកសៀរពោលថា មើល៍ ពួកវង្សយូដាគេក៏ដូចជាអស់ទាំងសាសន៍ដែរ 9ហេតុនោះ យើងនឹងបើកជាយស្រុកម៉ូអាប់ ឲ្យព្រំប្រទល់ទីក្រុងទាំងប៉ុន្មានរបស់គេនៅចំហ ជាទីរុងរឿងឧត្តមរបស់ស្រុកនោះ គឺក្រុងបេត-យេស៊ីម៉ូត ក្រុងបាល-មេយ៉ូន និងក្រុងគារយ៉ាថែម 10ដល់ពួកកូនចៅនៅស្រុកខាងកើត ដើម្បីឲ្យគេបានទៅទាស់នឹងពួកកូនចៅអាំម៉ូន ហើយយើងនឹងឲ្យស្រុកនោះដល់គេ ទុកជាកេរអាករ ដើម្បីកុំឲ្យគេនឹកចាំពួកកូនចៅអាំម៉ូន ក្នុងចំណោមជាតិសាសន៍ទាំងឡាយទៀត 11យើងនឹងជំនុំជម្រះសាសន៍ម៉ូអាប់ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាមែន»។
ព្រះបន្ទូលប្រឆាំងនឹងជនជាតិអេដុម
12ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «ដោយព្រោះពួកសាសន៍អេដុមបានប្រព្រឹត្តទាស់នឹងពួកវង្សយូដាដោយការសងសឹក ហើយមានទោសយ៉ាងធ្ងន់ ដោយការសងសឹកតបនឹងគេដូច្នេះ 13ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា យើងនឹងលូកដៃទៅលើស្រុកអេដុមដែរ ក៏នឹងកាត់ទាំងមនុស្ស និងសត្វចេញទៅផង ហើយនឹងធ្វើឲ្យស្រុកនោះស្ងាត់ច្រៀប ចាប់តាំងពីក្រុងថេម៉ាន ទៅដល់ដេដាន់ គេនឹងដួលស្លាប់ដោយដាវ 14យើងនឹងផ្តល់ការសងសឹករបស់យើង ទៅលើសាសន៍អេដុម ដោយសារដៃនៃអ៊ីស្រាអែល ជាប្រជារាស្ត្រយើង ដែលនឹងធ្វើដល់សាសន៍អេដុម តាមកំហឹង និងសេចក្ដីក្រេវក្រោធរបស់យើង នោះគេនឹងស្គាល់សេចក្ដីសងសឹករបស់យើង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
ព្រះបន្ទូលប្រឆាំងនឹងជនជាតិភីលីស្ទីន
15ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «ដោយព្រោះសាសន៍ភីលីស្ទីនបានប្រព្រឹត្តដោយការសងសឹក គឺបានសងសឹកតប ដោយសេចក្ដីមើលងាយនៅក្នុងចិត្តគេ ដើម្បីនឹងបំផ្លាញ ដោយចងគំនុំជាប់តមកជានិច្ច 16ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា មើល៍ យើងនឹងលូកដៃទៅលើសាសន៍ភីលីស្ទីន យើងនឹងកាត់ពួកកេរេធីមចេញ ព្រមទាំងបំផ្លាញសំណល់មនុស្សដែលនៅសល់តាមឆ្នេរសមុទ្រផង 17យើងនឹងសម្រេចការសងសឹកយ៉ាងធំដល់គេ ដោយសេចក្ដីផ្ចាញ់ផ្ចាលដ៏ក្តៅក្រហាយ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលយើងទម្លាក់សេចក្ដីសងសឹកទៅលើគេ»។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 25: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: