កាលមនុស្សចាប់ផ្តើមមានគ្នាច្រើនឡើងនៅលើផែនដី ហើយគេបង្កើតបានកូនស្រីៗ នោះកូនប្រុសៗរបស់ព្រះ ឃើញថា កូនស្រីៗរបស់មនុស្សស្រស់ល្អ គេក៏យកធ្វើជាប្រពន្ធតាមតែចិត្តរបស់គេ។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «វិញ្ញាណរបស់យើងនឹងមិននៅក្នុងមនុស្សជារៀងរហូតឡើយ ដ្បិតគេជាសាច់ឈាម អាយុរបស់គេនឹងបានត្រឹមតែមួយរយម្ភៃឆ្នាំប៉ុណ្ណោះ»។ នៅសម័យនោះ មានមនុស្សមាឌធំសម្បើមនៅលើផែនដី ហើយក្រោយមកក៏នៅតែមានដែរ កាលកូនប្រុសៗរបស់ព្រះបានចូលទៅឯកូនស្រីៗរបស់មនុស្ស នាងទាំងនោះក៏បានបង្កើតកូនឲ្យពួកគេ។ អ្នកទាំងនោះជាមនុស្សខ្លាំងពូកែដែលរស់នៅកាលពីសម័យបុរាណ ជាមនុស្សមានឈ្មោះល្បី។
អាន លោកុប្បត្តិ 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 6:1-4
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ