ហាបាគុក 2:1-4

ហាបាគុក 2:1-4 គកស១៦

ខ្ញុំ​នឹង​ឈរ​ចាំ​យាម ខ្ញុំ​នឹង​ឡើង​ទៅ​លើ​ប៉ម ហើយ​ខំ​មើល​ទៅ ដើម្បី​ឲ្យ​ដឹង​ថា​ព្រះ‌អង្គ នឹង​មាន​ព្រះ‌បន្ទូល​មក​ដូច​ម្តេច ហើយ​នឹង​ឆ្លើយ​ពី​ដំណើរ ដែល​ខ្ញុំ​ចោទ​ប្រកាន់​ជា​យ៉ាង​ណា។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​តប​មក​ខ្ញុំ​ថា៖ «ចូរ​កត់​និមិត្ត​នេះ​ទុក ត្រូវ​ឲ្យ​ចារឹក​ឲ្យ​ច្បាស់​នៅ​លើក្តារ​ចុះ ដើម្បី​ឲ្យ​មនុស្ស​ដែល​កំពុង​រត់ ក៏​អាច​មើល​បាន​ដែរ។ ដ្បិត​ការ​ជាក់​ស្តែង​នេះ ទុក​សម្រាប់​ដល់​វេលា​កំណត់ ក៏​កំពុង​ស្រូត​ឲ្យ​ដល់​ពេល​នោះ ហើយនៅ​គ្រា​នោះ នឹង​មិន​កុហក​ទេ ប្រសិន‌បើ​បង្អង់​យូរ ក៏​ចូរ​រង់‌ចាំ​ចុះ ដ្បិត​នឹង​មក​ពិត ឥត​រា‌រង់​ឡើយ។ មើល៍! ចិត្ត​គេ​បាន​ប៉ោង​ឡើង មិន​ទៀង​ត្រង់​នៅ​ក្នុង​ខ្លួន​គេ​ទេ តែ​មនុស្ស​សុចរិត​នឹង​រស់​នៅ ដោយ‌សារ​ជំនឿ​របស់​ខ្លួន

អាន ហាបាគុក 2