ហាបាគូក 2:1-4
ហាបាគូក 2:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំនឹងឈរចាំយាម ខ្ញុំនឹងឡើងទៅលើប៉ម ហើយខំមើលទៅ ដើម្បីឲ្យដឹងថាព្រះអង្គ នឹងមានព្រះបន្ទូលមកដូចម្តេច ហើយនឹងឆ្លើយពីដំណើរ ដែលខ្ញុំចោទប្រកាន់ជាយ៉ាងណា។ ព្រះយេហូវ៉ាមានព្រះបន្ទូលតបមកខ្ញុំថា៖ «ចូរកត់និមិត្តនេះទុក ត្រូវឲ្យចារឹកឲ្យច្បាស់នៅលើក្តារចុះ ដើម្បីឲ្យមនុស្សដែលកំពុងរត់ ក៏អាចមើលបានដែរ។ ដ្បិតការជាក់ស្តែងនេះ ទុកសម្រាប់ដល់វេលាកំណត់ ក៏កំពុងស្រូតឲ្យដល់ពេលនោះ ហើយនៅគ្រានោះ នឹងមិនកុហកទេ ប្រសិនបើបង្អង់យូរ ក៏ចូររង់ចាំចុះ ដ្បិតនឹងមកពិត ឥតរារង់ឡើយ។ មើល៍! ចិត្តគេបានប៉ោងឡើង មិនទៀងត្រង់នៅក្នុងខ្លួនគេទេ តែមនុស្សសុចរិតនឹងរស់នៅ ដោយសារជំនឿរបស់ខ្លួន
ហាបាគូក 2:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំនឹងឡើងទៅយាមល្បាត ខ្ញុំនឹងទន្ទឹងរង់ចាំនៅលើប៉ម ចង់ដឹងថា តើព្រះជាម្ចាស់មានព្រះបន្ទូល មកកាន់ខ្ញុំយ៉ាងណា តើព្រះអង្គឆ្លើយតបនឹងពាក្យតវ៉ារបស់ខ្ញុំ យ៉ាងណាខ្លះ។ ព្រះអម្ចាស់មានព្រះបន្ទូលតបមកខ្ញុំដូចតទៅ៖ «ចូរកត់ត្រានិមិត្តហេតុដ៏អស្ចារ្យនេះ ចូរចារទុកនៅលើបន្ទះថ្ម ដើម្បីឲ្យគេស្រួលអាន។ និមិត្តហេតុដ៏អស្ចារ្យនឹងសម្រេចជារូបរាង នៅគ្រាដែលបានកំណត់ទុក គឺនឹងមានព្រឹត្តិការណ៍កើតឡើង ស្របតាមនិមិត្តហេតុដ៏អស្ចារ្យនេះ ឥតខុសត្រង់ណាឡើយ។ ប្រសិនបើក្រមកដល់ ចូរទន្ទឹងរង់ចាំ ដ្បិតព្រឹត្តិការណ៍ពិតជាកើតមាន ជាក់ជាមិនខាន។ មនុស្សព្រហើនកោងកាចមុខជាត្រូវវិនាស រីឯមនុស្សសុចរិតនឹងរស់ដោយសារជំនឿ។
ហាបាគូក 2:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំនឹងនៅត្រង់ទីចាំយាម ខ្ញុំនឹងឡើងទៅលើប៉ម ហើយខំមើលទៅ ដើម្បីឲ្យដឹងជាទ្រង់នឹងមានបន្ទូលមកដូចម្តេច ហើយនឹងឆ្លើយពីដំណើរដែលខ្ញុំចោទប្រកាន់ជាយ៉ាងណា នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលតបមកខ្ញុំថា ចូរកត់ការជាក់ស្តែងនេះទុក ត្រូវឲ្យចារឹកឲ្យច្បាស់នៅលើក្តារចុះ ដើម្បីឲ្យមនុស្សដែលកំពុងរត់ ក៏អាចមើលបានដែរ ដ្បិតការជាក់ស្តែងនេះ ទុកសំរាប់ដល់វេលាកំណត់ ក៏កំពុងស្រូតឲ្យដល់ពេលនោះហើយ នៅគ្រានោះ នឹងមិនកុហកទេ បើសិនជាបង្អង់យូរ ក៏ចូររង់ចាំចុះ ដ្បិតនឹងមកជាពិត ឥតរារង់ឡើយ។ មើល ចិត្តគេបានប៉ោងឡើង មិនទៀងត្រង់នៅក្នុងខ្លួនគេទេ តែមនុស្សសុចរិតនឹងរស់នៅ ដោយសារសេចក្ដីជំនឿរបស់ខ្លួន