ហេព្រើរ 10
10
ព្រះយេស៊ូវថ្វាយយញ្ញបូជាម្ដងជាសូរេច
1ដោយសារក្រឹត្យវិន័យ ជាស្រមោលពីសេចក្ដីល្អដែលត្រូវមក ហើយមិនមែនជារូបពិតនៃសេចក្ដីទាំងនេះ នោះពុំអាចនឹងធ្វើឲ្យពួកអ្នកដែលចូលមកថ្វាយយញ្ញបូជាដដែលៗរាល់ឆ្នាំ បានគ្រប់លក្ខណ៍ឡើយ។ 2ប្រសិនបើអាច តើគេមិនបានឈប់ថ្វាយយញ្ញបូជាឬទេ? ព្រោះកាលបើមនសិការរបស់ពួកអ្នកថ្វាយបង្គំ ដែលបានទទួលការលាងសម្អាត ម្តងជាសម្រេចហើយនោះ គេមុខជាដឹងថា គេមិនជាប់មានបាបទៀតទេ។ 3ផ្ទុយទៅវិញ យញ្ញបូជាទាំងនោះរំឭកពួកគេឲ្យនឹកឃើញពីអំពើបាបជារៀងរាល់ឆ្នាំ។ 4ដ្បិតឈាមគោឈ្មោល និងពពែឈ្មោល ពុំអាចដកបាបបានឡើយ។ 5ហេតុនេះ នៅពេលដែលព្រះអង្គយាងមកចូលមកក្នុងពិភពលោក ព្រះអង្គមានព្រះបន្ទូលថា៖ «ព្រះអង្គមិនចង់បានយញ្ញបូជា និងតង្វាយទេ តែព្រះអង្គបានរៀបចំរូបកាយឲ្យទូលបង្គំវិញ 6ព្រះអង្គក៏មិនសព្វព្រះហឫទ័យនឹងតង្វាយដុត ឬនឹងតង្វាយលោះបាបដែរ។ 7ដូច្នេះ ទូលបង្គំទូលថា មើល៍ ឱព្រះអើយ ទូលបង្គំបានមកដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ (សេចក្តីនេះបានកត់ទុកពីទូលបង្គំនៅក្នុងគម្ពីរហើយ)» ។ 8កាលព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ព្រះអង្គមិនចង់បាន ក៏មិនសព្វព្រះហឫទ័យនឹងយញ្ញបូជា តង្វាយផ្សេងៗ តង្វាយដុត និងតង្វាយលោះបាប» (របស់ទាំងនេះគេថ្វាយតាមក្រឹត្យវិន័យ) 9រួចព្រះអង្គមានព្រះបន្ទូលបន្ថែមទៀតថា៖ «មើល៍ ទូលបង្គំបានមកធ្វើតាមព្រះហឫទ័យព្រះអង្គ»។ ដូច្នេះ ព្រះអង្គបានលុបរបៀបពីមុនចោល ដើម្បីនឹងតាំងរបៀបថ្មីវិញ។ 10គឺដោយសារព្រះហឫទ័យនោះហើយ ដែលយើងបានញែកជាបរិសុទ្ធ តាមរយៈតង្វាយជារូបអង្គរបស់ព្រះយេស៊ូវគ្រីស្ទ ម្ដងជាសូរេច។
11សង្ឃគ្រប់រូបឈរបំពេញមុខងាររបស់ខ្លួនជារៀងរាល់ថ្ងៃ ទាំងថ្វាយយញ្ញបូជាដដែលៗ ម្ដងហើយម្ដងទៀត ដែលពុំអាចនឹងដកបាបបានឡើយ។ 12រីឯព្រះគ្រីស្ទវិញ ក្រោយពីទ្រង់បានថ្វាយយញ្ញបូជាតែមួយសម្រាប់អំពើបាបជារៀងរហូតរួចមក ព្រះអង្គក៏បានគង់ខាងស្តាំនៃព្រះ 13ទាំងរង់ចាំតាំងពីពេលនោះ រហូតទាល់តែព្រះបានដាក់ខ្មាំងសត្រូវរបស់ព្រះអង្គ ជាកំណល់កល់ព្រះបាទព្រះអង្គ។ 14ដ្បិតព្រះអង្គបានប្រោសអស់អ្នកដែលបានញែកជាបរិសុទ្ធ ឲ្យបានគ្រប់លក្ខណ៍ជារៀងរហូត ដោយសារតង្វាយតែមួយគត់។ 15ព្រះវិញ្ញាណបរិសុទ្ធក៏ធ្វើបន្ទាល់ប្រាប់យើងដែរ ក្រោយពេលដែលទ្រង់មានព្រះបន្ទូលថា៖ 16«ព្រះអម្ចាស់មានព្រះបន្ទូលថា នេះជាសេចក្ដីសញ្ញាដែលយើងនឹងតាំងជាមួយពួកគេក្រោយគ្រានោះ គឺថា យើងនឹងដាក់ក្រឹត្យវិន័យនៅក្នុងចិត្តរបស់គេ ហើយចារក្រឹត្យវិន័យទាំងនោះនៅក្នុងគំនិតរបស់គេ»។ 17ព្រះអង្គក៏មានព្រះបន្ទូលបន្ថែមទៀតថា៖ «យើងនឹងលែងនឹកចាំពីអំពើបាប និងអំពើទុច្ចរិតរបស់គេទៀត» 18ដូច្នេះ ទីណាមានការលើកលែងទោសឲ្យរួចពីសេចក្ដីទាំងនោះ ទីនោះមិនចាំបាច់ថ្វាយតង្វាយ ដោយព្រោះបាបទៀតឡើយ។
ពាក្យដាស់តឿនឲ្យមានជំនឿខ្ជាប់ខ្ជួន
19ហេតុនេះ បងប្អូនអើយ ដោយយើងមានចិត្តជឿជាក់នឹងចូលទៅក្នុងទីបរិសុទ្ធ ដោយសារព្រះលោហិតរបស់ព្រះយេស៊ូវ 20តាមផ្លូវដែលព្រះអង្គបានបើកឲ្យយើង ជាផ្លូវថ្មី ហើយរស់ ឆ្លងកាត់វាំងនន គឺជារូបសាច់ព្រះអង្គ 21ហើយដោយយើងមានសម្តេចសង្ឃដ៏ធំមួយអង្គត្រួតលើដំណាក់ព្រះ 22នោះត្រូវឲ្យយើងចូលទៅជិត ដោយចិត្តទៀងត្រង់ ពេញដោយជំនឿ ព្រមទាំងមានចិត្តបរិសុទ្ធ ប្រោះញែកជាស្អាតពីមនសិការសៅហ្មង ហើយរូបកាយរបស់យើងបានលាងដោយទឹកដ៏បរិសុទ្ធ។ 23ត្រូវឲ្យយើងកាន់ខ្ជាប់ តាមសេចក្តីសង្ឃឹមដែលយើងបានប្រកាសនោះ កុំឲ្យរង្គើ ដ្បិតព្រះអង្គដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។ 24ត្រូវឲ្យយើងពិចារណាដាស់តឿនគ្នាទៅវិញទៅមក ឲ្យមានចិត្តស្រឡាញ់ ហើយប្រព្រឹត្តអំពើល្អ 25មិនត្រូវធ្វេសប្រហែសនឹងការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ត្រូវលើកទឹកចិត្តគ្នាឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថា ថ្ងៃនោះកាន់តែជិតមកដល់ហើយ។
26ដ្បិតក្រោយពីយើងបានទទួលចំណេះដឹងខាងឯសេចក្ដីពិតហើយ ហើយយើងនៅតែប្រព្រឹត្តអំពើបាបដោយស្ម័គ្រពីចិត្តទៀត នោះគ្មានយញ្ញបូជាណានឹងលោះបាបយើងទៀតឡើយ 27គឺមានតែរង់ចាំការជំនុំជម្រះក៏គួរឲ្យភ័យខ្លាច និងភ្លើងដ៏សហ័ស ដែលនឹងឆាបឆេះពួកទាស់ទទឹងប៉ុណ្ណោះ។ 28អ្នកណាដែលបំពានក្រឹត្យវិន័យរបស់លោកម៉ូសេ ដោយមានមនុស្សពីរ ឬបីនាក់ជាបន្ទាល់ នោះនឹងត្រូវស្លាប់ដោយឥតត្រាប្រណី។ 29ចុះចំណង់បើអ្នកដែលជាន់ឈ្លីព្រះរាជបុត្រារបស់ព្រះ ហើយប្រមាថព្រះលោហិតនៃសេចក្ដីសញ្ញា ដែលបានញែកគេចេញជាបរិសុទ្ធ ហើយត្មះតិះដៀលព្រះវិញ្ញាណដ៏មានព្រះគុណ សូមអ្នករាល់គ្នាគិតមើល៍ តើគេសមនឹងមានទោសធ្ងន់យ៉ាងណាទៅទៀត? 30ដ្បិតយើងស្គាល់ព្រះអង្គដែលមានព្រះបន្ទូលថា៖ «ការសងសឹកជារបស់យើង យើងនឹងសងដល់គេ» ហើយមួយទៀតថា «ព្រះអម្ចាស់នឹងជំនុំជម្រះប្រជារាស្ត្ររបស់ព្រះអង្គ» ។ 31ការដែលធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្តរបស់ព្រះដ៏មានព្រះជន្មរស់ នោះគួរឲ្យស្ញែងខ្លាចណាស់។
32ប៉ុន្ដែ ចូរនឹកចាំពីគ្រាដំបូង ជាគ្រាដែលអ្នករាល់គ្នាទើបនឹងបានភ្លឺ អ្នករាល់គ្នាបានទ្រាំទ្រនឹងទុក្ខលំបាកជាខ្លាំង 33ពេលខ្លះ អ្នករាល់គ្នាត្រូវគេប្រមាថមើលងាយ និងធ្វើទុក្ខបៀតបៀននៅទីប្រជុំជន ហើយពេលខ្លះទៀត អ្នករាល់គ្នារួមចំណែកជាមួយអស់អ្នកដែលត្រូវគេធ្វើទុក្ខយ៉ាងនោះទៀតផង។ 34ដ្បិតអ្នករាល់គ្នាមានចិត្តអាណិតអាសូរដល់អស់អ្នកដែលជាប់ឃុំឃាំង ក៏ទ្រាំឲ្យគេរឹបអូសយកទ្រព្យសម្បត្តិរបស់ខ្លួនដោយអំណរ ព្រោះអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាមានទ្រព្យសម្បត្តិដែលប្រសើរជាង ហើយនៅស្ថិតស្ថេររហូត។ 35ហេតុនេះ សូមកុំបោះបង់ចោលចិត្តជឿជាក់របស់អ្នករាល់គ្នា ដែលនឹងធ្វើឲ្យអ្នករាល់គ្នាមានរង្វាន់យ៉ាងធំនោះឡើយ។ 36ដ្បិតអ្នករាល់គ្នាត្រូវមានចិត្តស៊ូទ្រាំ ដើម្បីកាលណាអ្នករាល់គ្នាបានធ្វើតាមព្រះហឫទ័យរបស់ព្រះរួចហើយ អ្នករាល់គ្នានឹងទទួលបានតាមព្រះបន្ទូលសន្យា។ 37«ដ្បិតនៅតែបន្តិចទៀត ព្រះអង្គដែលត្រូវយាងមក ព្រះអង្គនឹងយាងមកមែន ឥតបង្អង់ឡើយ 38រីឯមនុស្សសុចរិតរបស់យើង គេនឹងរស់នៅដោយសារជំនឿ តែបើអ្នកណាដកថយទៅវិញ ចិត្តយើងគ្មានអំណរនឹងអ្នកនោះឡើយ» ។ 39ប៉ុន្ដែ យើងមិនមែនជាពួកអ្នកដែលដកថយទៅវិញ ហើយឲ្យត្រូវវិនាសនោះឡើយ គឺជាពួកអ្នកដែលមានជំនឿ ហើយរក្សាព្រលឹងរបស់ខ្លួនវិញ។
ទើបបានជ្រើសរើសហើយ៖
ហេព្រើរ 10: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: