ហេព្រើរ 9
9
ទីបរិសុទ្ធនៅលើផែនដី និងនៅស្ថានសួគ៌
1រីឯសេចក្ដីសញ្ញាទីមួយ មានរបៀបថ្វាយបង្គំព្រះ និងមានទីបរិសុទ្ធនៅលើផែនដី។ 2ដ្បិតគេបានរៀបចំរោងឧបោសថមួយ ដែលផ្នែកខាងមុខហៅថា ទីបរិសុទ្ធ ជាកន្លែងមានជើងចង្កៀង តុ និងនំបុ័ងតាំងទុក។ 3ខាងក្រោយវាំងននទីពីរ គឺជាផ្នែកទីពីរហៅថា ទីបរិសុទ្ធបំផុត 4នៅទីនោះមានអាសនាមាសសម្រាប់ដុងគ្រឿងក្រអូប និងហឹបសញ្ញាដែលស្រោបដោយមាសជុំវិញទាំងអស់ នៅក្នុងហឹបនោះ មានពានមាសដាក់នំម៉ាណា ក៏មានដំបងរបស់លោកអើរ៉ុនដែលមានដុះពន្លក និងបន្ទះថ្មនៃសេចក្ដីសញ្ញា។ 5នៅពីលើហឹបនោះ មានរូបចេរូប៊ីនដ៏មានសិរីល្អ ដែលបាំងទីសន្តោសប្រោស។ ប៉ុន្ដែ យើងមិនអាចនិយាយពីរបស់ទាំងនេះដោយពិស្តារ ក្នុងពេលនេះបានទេ។
6កាលបានរៀបចំរបស់ទាំងនោះរួចហើយ ពួកសង្ឃក៏ចូលទៅបំពេញការងារនៅក្នុងរោងឧបោសថ ផ្នែកខាងមុខជានិច្ច 7តែផ្នែកខាងក្នុង មានតែសម្តេចសង្ឃម្នាក់ប៉ុណ្ណោះដែលចូលទៅបាន ក្នុងមួយឆ្នាំម្តង ទាំងយកឈាមដែលលោកថ្វាយសម្រាប់ខ្លួនលោក និងសម្រាប់អំពើបាបដែលប្រជាជនប្រព្រឹត្តដោយអចេតនា។ 8ចំណុចនេះ ព្រះវិញ្ញាណបរិសុទ្ធបង្ហាញថា ដរាបណាផ្នែកខាងមុខនៃរោងឧបោសថនៅមាននៅឡើយ នោះផ្លូវចូលទៅក្នុងទីបរិសុទ្ធបំផុតក៏មិនទាន់បើកចំហដែរ 9(ដែលនេះជានិមិត្តរូបសម្រាប់ពេលបច្ចុប្បន្ន) ជាគ្រាដែលគេនៅតែថ្វាយតង្វាយ និងយញ្ញបូជានៅឡើយ ដែលតង្វាយទាំងនោះ ពុំអាចនឹងធ្វើឲ្យអ្នកដែលមកថ្វាយបង្គំ បានគ្រប់លក្ខណ៍ខាងមនសិការបានឡើយ 10គឺដោះស្រាយបានតែខាងម្ហូបអាហារ ភេសជ្ជៈ ហើយការលាងសម្អាតផ្សេងៗ ជាបញ្ញត្តិខាងសាច់ឈាមដែលបង្គាប់មកប៉ុណ្ណោះ ទម្រាំដល់ពេលកែទម្រង់អ្វីៗឡើងវិញ។
11ប៉ុន្ដែ ពេលព្រះគ្រីស្ទបានយាងមកក្នុងឋានៈជាសម្តេចសង្ឃ ខាងឯការល្អដែលត្រូវមក នោះដោយសាររោងឧបោសថដ៏វិសេសជាង ហើយគ្រប់លក្ខណ៍ជាង (ដែលមិនបានធ្វើដោយដៃមនុស្ស គឺមិនមែននៅក្នុងលោកនេះទេ) 12ព្រះអង្គបានយាងចូលទៅក្នុងទីបរិសុទ្ធបំផុតម្ដងជាសូរេច ទាំងបានការប្រោសលោះអស់កល្បជានិច្ច មិនមែនដោយយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺដោយយកព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ 13ប្រសិនបើឈាមគោឈ្មោល និងឈាមពពែឈ្មោល ព្រមទាំងផេះគោក្រមុំ ដែលគេប្រោះលើមនុស្សស្មោកគ្រោក បានញែកអ្នកនោះចេញជាបរិសុទ្ធ ខាងសាច់ឈាមបានទៅហើយ 14នោះចំណង់ព្រះលោហិតរបស់ព្រះគ្រីស្ទ ដែលព្រះអង្គបានថ្វាយអង្គទ្រង់ដោយឥតសៅហ្មងដល់ព្រះ ដោយសារព្រះវិញ្ញាណដ៏គង់នៅអស់កល្បជានិច្ច នឹងសម្អាតមនសិការរបស់យើងឲ្យបានបរិសុទ្ធ ពីកិច្ចការដែលស្លាប់ ដើម្បីគោរពបម្រើព្រះដ៏មានព្រះជន្មរស់ ជាជាងអម្បាលម៉ានទៅទៀត។
15ដោយហេតុនោះបានជាព្រះអង្គជាអ្នកកណ្តាលនៃសញ្ញាថ្មី ដើម្បីឲ្យពួកអ្នកដែលព្រះអង្គហៅ បានទទួលព្រះបន្ទូលសន្យា ទុកជាមត៌កដ៏នៅអស់កល្បជានិច្ច ដោយព្រះអង្គសុគត ប្រយោជន៍នឹងប្រោសលោះគេ ឲ្យរួចពីអំពើរំលង ដែលគេប្រព្រឹត្តកាលនៅក្រោមសញ្ញាចាស់នៅឡើយ។ 16ដ្បិតទីណាដែលមានបណ្ដាំមត៌ក ទីនោះត្រូវតែមានសេចក្ដីបញ្ជាក់ថា អ្នកដែលសរសេរបណ្ដាំនោះបានស្លាប់ហើយ។ 17ព្រោះសំបុត្របណ្តាំនោះយកជាការបាន តែនៅពេលណាដែលម្ចាស់បណ្ដាំនោះស្លាប់ប៉ុណ្ណោះ តែបើម្ចាស់បណ្ដាំនៅរស់នៅឡើយ គេមិនអាចយកមកអនុវត្តបានឡើយ។ 18ដូច្នេះ សេចក្ដីសញ្ញាមុនក៏មិនមែនតាំងឡើងដោយគ្មានឈាមដែរ។ 19ព្រោះ ពេលលោកម៉ូសេបានប្រកាសបទបញ្ជាទាំងប៉ុន្មាន តាមក្រឹត្យវិន័យដល់ប្រជាជនទាំងឡាយហើយ លោកយកឈាមកូនគោ ឈាមពពែ ទឹក រោមចៀមជ្រលក់ក្រហម និងមែកហ៊ីសុប មកប្រោះលើគម្ពីរ ព្រមទាំងលើប្រជាជនទាំងអស់ 20ដោយមានប្រសាសន៍ថា៖ «នេះជាឈាមនៃសេចក្ដីសញ្ញា ដែលព្រះបានបង្គាប់មកអ្នករាល់គ្នា» ។ 21លោកក៏ប្រោះឈាមទៅលើរោងឧបោសថ និងអស់ទាំងគ្រឿងប្រដាប់ដែលប្រើប្រាស់សម្រាប់ថ្វាយបង្គំ បែបដូច្នោះដែរ។ 22តាមពិត ក្រោមក្រឹត្យវិន័យ សឹងតែគ្រប់របស់ទាំងអស់បានស្អាតដោយសារឈាម ហើយបើគ្មានការខ្ចាយឈាមទេ នោះក៏គ្មានការអត់ទោសឲ្យរួចពីបាបដែរ។
ព្រះគ្រីស្ទជាយញ្ញបូជារំដោះបាប
23ដូច្នេះ គំរូពីអ្វីៗដែលនៅស្ថានសួគ៌ ត្រូវបានសម្អាតតាមរយៈពិធីទាំងនេះ តែអ្វីៗដែលនៅស្ថានសួគ៌ផ្ទាល់ ត្រូវតែមានយញ្ញបូជាដែលប្រសើរជាងនេះ។ 24ដ្បិតព្រះគ្រីស្ទមិនបានយាងចូលទៅក្នុងទីបរិសុទ្ធធ្វើដោយដៃមនុស្ស ដែលជាគំរូពីអ្វីៗដ៏ពិតនោះទេ គឺចូលទៅក្នុងស្ថានសួគ៌តែម្ដង ដើម្បីនឹងបង្ហាញព្រះអង្គទ្រង់នៅចំពោះព្រះភក្ត្ររបស់ព្រះជំនួសយើង។ 25ព្រះអង្គមិនត្រូវថ្វាយព្រះអង្គទ្រង់ ម្តងហើយម្តងទៀត ដូចសម្តេចសង្ឃ ដែលតែងចូលទៅក្នុងទីបរិសុទ្ធរាល់ឆ្នាំ ទាំងយកឈាម ដែលមិនមែនជាឈាមខ្លួនឯងនោះឡើយ 26ដ្បិតបើដូច្នោះមែន ព្រះអង្គមុខជាត្រូវរងទុក្ខជាច្រើនដង តាំងពីកំណើតពិភពលោកមកម្ល៉េះ។ ប៉ុន្ដែ ឥឡូវនេះ ដែលជាចុងបំផុតអស់ទាំងកល្ប ព្រះអង្គបានលេចមកម្ដងជាការស្រេច ដើម្បីដកយកអំពើបាបចោល ដោយថ្វាយព្រះអង្គទ្រង់ទុកជាយញ្ញបូជា 27ហើយដោយព្រោះបានតម្រូវឲ្យមនុស្សលោកទាំងអស់ស្លាប់ម្ដង រួចមកត្រូវទទួលការជំនុំជម្រះយ៉ាងណា 28ព្រះគ្រីស្ទក៏យ៉ាងនោះដែរ គឺក្រោយពីបានថ្វាយព្រះអង្គទ្រង់តែមួយដង ដើម្បីដកបាបរបស់មនុស្សជាច្រើន នោះទ្រង់នឹងលេចមកម្ដងទៀតជាលើកទីពីរ មិនមែនសម្រាប់អំពើបាប គឺដើម្បីសង្គ្រោះអស់អ្នកដែលរង់ចាំព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
ហេព្រើរ 9: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: