យ៉ាកុប 2:10-13

យ៉ាកុប 2:10-13 គកស១៦

ដ្បិត​អ្នក​ណា​ដែល​កាន់តាម​ក្រឹត្យ‌វិន័យ​ទាំង​មូល តែ​ភ្លាត់​ជំពប់​នឹង​បទ​ណា​មួយ នោះ​ក៏​ត្រឡប់​ជា​មាន​កំហុសនឹង​ក្រឹត្យ‌វិន័យ​ទាំង​មូល​ហើយ។ ព្រោះ​ព្រះ​អង្គ​ដែល​មាន​ព្រះ‌បន្ទូល​ថា «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់» ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៀត​ថា «កុំ​សម្លាប់​មនុស្ស»ដែរ។ ប្រសិន​បើ​អ្នក​មិន​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ទេ តែ​បាន​សម្លាប់​មនុស្ស​វិញ នោះ​ឈ្មោះ​ថា អ្នក​បាន​ប្រព្រឹត្ត​រំលង​ក្រឹត្យ‌វិន័យ​ហើយ។ ដូច្នេះ ត្រូវ​និយាយ និង​ប្រព្រឹត្តទុក​ដូច​ជា​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ​ជំនុំ​ជម្រះ នៅ​ក្រោម​ក្រឹត្យ​វិន័យ​នៃ​សេរីភាព​ចុះ។ ព្រោះ​អ្នក​ណា​ដែល​គ្មាន​ចិត្ត​មេត្តា អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដោយ​ឥត​មេត្តា​ដែរ ដ្បិត​សេចក្តី​មេត្តា នោះ​រមែង​ឈ្នះ​ការ​ជំនុំ​ជម្រះ។

អាន យ៉ាកុប 2