យ៉ាកុប 2:10-13

យ៉ាកុប 2:10-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដ្បិត​អ្នក​ណា​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​ទាំង​មូល តែ​ធ្វើ​ខុស​ត្រង់​ចំណុច​ណា​មួយ​ក៏​ដូច​ជា​ខុស​នឹង​ក្រឹត្យ‌វិន័យ​ទាំង​មូល​ដែរ។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់» ហើយ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា «កុំ​សម្លាប់​មនុស្ស»។ ប្រសិន​បើ​អ្នក​មិន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ទេ តែ​សម្លាប់​គេ នោះ​បាន​សេចក្ដី​ថា អ្នក​ប្រព្រឹត្ត​ល្មើស​នឹង​ក្រឹត្យ‌វិន័យ​ហើយ។ បងប្អូន​ត្រូវ​និយាយ និង​ប្រព្រឹត្ត​ឲ្យ​ស្រប​នឹង​ក្រឹត្យ‌វិន័យ​ដែល​ផ្ដល់​សេរី‌ភាព គឺ​មាន​តែ​ក្រឹត្យ‌វិន័យ​នោះ​ហើយ​ដែល​នឹង​វិនិច្ឆ័យ​បងប្អូន ដ្បិត​អ្នក​ណា​គ្មាន​ចិត្ត​មេត្តា‌ករុណា ព្រះ‌ជាម្ចាស់​ក៏​នឹង​វិនិច្ឆ័យ​ទោស​អ្នក​នោះ ដោយ​ឥត​មេត្តា‌ករុណា​ដែរ។ អ្នក​មាន​ចិត្ត​មេត្តា‌ករុណា មិន​ខ្លាច​ព្រះអង្គ​វិនិច្ឆ័យ​ទោស​ឡើយ។

ចែក​រំលែក
អាន យ៉ាកុប 2

យ៉ាកុប 2:10-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​អ្នក​ណា​ដែល​កាន់តាម​ក្រឹត្យ‌វិន័យ​ទាំង​មូល តែ​ភ្លាត់​ជំពប់​នឹង​បទ​ណា​មួយ នោះ​ក៏​ត្រឡប់​ជា​មាន​កំហុសនឹង​ក្រឹត្យ‌វិន័យ​ទាំង​មូល​ហើយ។ ព្រោះ​ព្រះ​អង្គ​ដែល​មាន​ព្រះ‌បន្ទូល​ថា «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់» ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៀត​ថា «កុំ​សម្លាប់​មនុស្ស»ដែរ។ ប្រសិន​បើ​អ្នក​មិន​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ទេ តែ​បាន​សម្លាប់​មនុស្ស​វិញ នោះ​ឈ្មោះ​ថា អ្នក​បាន​ប្រព្រឹត្ត​រំលង​ក្រឹត្យ‌វិន័យ​ហើយ។ ដូច្នេះ ត្រូវ​និយាយ និង​ប្រព្រឹត្តទុក​ដូច​ជា​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ​ជំនុំ​ជម្រះ នៅ​ក្រោម​ក្រឹត្យ​វិន័យ​នៃ​សេរីភាព​ចុះ។ ព្រោះ​អ្នក​ណា​ដែល​គ្មាន​ចិត្ត​មេត្តា អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដោយ​ឥត​មេត្តា​ដែរ ដ្បិត​សេចក្តី​មេត្តា នោះ​រមែង​ឈ្នះ​ការ​ជំនុំ​ជម្រះ។

ចែក​រំលែក
អាន យ៉ាកុប 2

យ៉ាកុប 2:10-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​អ្នក​ណា​ដែល​កាន់​ក្រិត្យ‌វិន័យ​ទាំង​មូល​តែ​ភ្លាត់​ជំពប់​នឹង​បទ​ណា​មួយ នោះ​ក៏​ត្រឡប់​ជា​មាន​ទោស​ចំពោះ​ក្រិត្យ‌វិន័យ​ទាំង​មូល​នោះ​ហើយ ពី​ព្រោះ​ព្រះ​ដែល​មាន​បន្ទូល​ថា «កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ» ទ្រង់​ក៏​មាន​បន្ទូល​ថា «កុំ​ឲ្យ​សំឡាប់​មនុស្ស»ដែរ ដូច្នេះ បើ​អ្នក​មិន​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​ទេ តែ​បាន​សំឡាប់​វិញ នោះ​ឈ្មោះ​ថា​អ្នក​បាន​ប្រព្រឹត្ត​អំពើ​រំលង​ក្រិត្យ‌វិន័យ​ហើយ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​និយាយ ព្រម​ទាំង​ប្រព្រឹត្ត​បែប​ដូច​ជា​ក្រិត្យ‌វិន័យ​នៃ​សេចក្ដី​សេរី‌ភាព រៀប​នឹង​ជំនុំ​ជំរះ​អ្នក​ហើយ​ចុះ ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ឥត​មេត្តា នោះ​នឹង​ត្រូវ​ទោស​ឥត​គេ​មេត្តា​ដែរ រីឯ​សេចក្ដី​មេត្តា នោះ​រមែង​ឈ្នះ​សេចក្ដី​ជំនុំ​ជំរះ​វិញ។

ចែក​រំលែក
អាន យ៉ាកុប 2