យ៉ាកុប 3:13-18

យ៉ាកុប 3:13-18 គកស១៦

ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​មាន​ប្រាជ្ញា និង​យោបល់​ឬ​ទេ? ត្រូវ​ឲ្យ​អ្នក​នោះ​សម្តែង​ចេញ​ជា​កិរិយា​ល្អ តាម​រយៈ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត ដោយ​ចិត្ត​ស្លូត​បូត ប្រកប​ដោយ​ប្រាជ្ញា​ចុះ។ ប៉ុន្តែ ប្រសិន‌បើ​អ្នក​មាន​ចិត្ត​ច្រណែន និង​មាន​គំនុំគុំ​គួន​ក្នុង​ចិត្ត នោះ​មិន​ត្រូវ​អួត​ខ្លួន ឬ​កុហក​ទាស់​នឹង​សេចក្តី​ពិត​ឡើយ។ ប្រាជ្ញា​បែប​នោះ​មិន​មែន​មក​ពី​ស្ថាន​លើ​ទេ គឺ​ជា​ប្រាជ្ញា​របស់​លោកីយ៍ របស់​សាច់​ឈាម និង​របស់​អារក្ស​វិញ។ ដ្បិត​កន្លែង​ណា​ដែល​មាន​សេចក្ដី​ច្រណែន និង​គំនុំ​គុំ​គួន ទី​នោះ​ក៏​មាន​ភាព​វឹក‌វរ និង​អំពើ​អាក្រក់​គ្រប់​យ៉ាង។ ប៉ុន្តែ ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ ដំបូង​បង្អស់​គឺ​បរិសុទ្ធ បន្ទាប់​មក មាន​ចិត្ត​សន្តិភាព សុភាព​រាបសា មាន​អធ្យាស្រ័យ មាន​ពេញ​ដោយ​ចិត្ត​មេត្តា‌ករុណា និង​ផល​ល្អ ឥត​រើស​មុខ ឥត​ពុត​មាយា។ អស់​អ្នក​ដែល​ផ្សះ‌ផ្សា​គេ តែង​សាប​ព្រោះ​សន្តិភាព ហើយ​គេ​ច្រូត​បាន​ផល​ជា​សេចក្ដី​សុចរិត។

អាន យ៉ាកុប 3