គ្រានោះ មានអ្នកចម្បាំងដ៏ខ្លាំងពូកែម្នាក់ឈ្មោះយែបថា ជាកូនស្រីពេស្យាម្នាក់។ កាឡាតជាឪពុករបស់យែបថា។ រីឯប្រពន្ធរបស់កាឡាតក៏បានបង្កើតកូនប្រុសខ្លះឲ្យគាត់ដែរ កាលកូនប្រុសៗរបស់ប្រពន្ធគាត់បានធំឡើង គេក៏បណ្តេញយែបថាចេញ ដោយពាក្យថា៖ «ឯងមិនត្រូវទទួលចំណែកមត៌កអ្វីនៅក្នុងគ្រួសារឪពុកយើងទេ ដ្បិតឯងជាកូនរបស់ស្ត្រីដទៃ»។ ពេលនោះ យែបថាក៏រត់ពីបងប្អូនរបស់គាត់ ចេញទៅរស់នៅស្រុកថូប រួចមានមនុស្សអនាថាមូលគ្នាមកចូលដៃជាមួយគាត់ ហើយតែងចេញទៅប្លន់ជាមួយគាត់។ លុះចំណេរក្រោយមក ពួកអាំម៉ូនបានលើកគ្នាមកច្បាំងនឹងអ៊ីស្រាអែល។ កាលពួកអាំម៉ូនមកច្បាំងនឹងអ៊ីស្រាអែល ពួកចាស់ទុំនៅស្រុកកាឡាតក៏ចេញទៅហៅយែបថានៅស្រុកថូប។ គេអង្វរយែបថាថា៖ «សូមមកធ្វើជាមេទ័ពលើពួកយើងទៅ ដើម្បីឲ្យយើងអាចប្រយុទ្ធនឹងពួកអាំម៉ូនបាន»។ ប៉ុន្ដែ យែបថាពោលទៅកាន់ពួកចាស់ទុំស្រុកកាឡាតថា៖ «តើអស់លោកមិនបានស្អប់ខ្ញុំ ហើយបណ្តេញខ្ញុំចេញពីផ្ទះឪពុកខ្ញុំទេឬ? ឥឡូវនេះ ហេតុអ្វីបានជាមករកខ្ញុំ នៅពេលមានអាសន្នដូច្នេះ?» ពួកចាស់ទុំស្រុកកាឡាតតបថា៖ «ហេតុនេះហើយបានជាយើងមករកលោកនៅពេលនេះ ដើម្បីឲ្យលោកបានចេញទៅច្បាំងនឹងពួកអាំម៉ូនជាមួយយើង ហើយធ្វើជាមេដឹកនាំរបស់យើង គ្រប់គ្រងលើប្រជាជននៅស្រុកកាឡាតទាំងមូល»។ យែបថានិយាយទៅកាន់ពួកចាស់ទុំស្រុកកាឡាតថា៖ «ប្រសិនបើអស់លោកហៅខ្ញុំត្រឡប់ទៅស្រុកវិញ ដើម្បីប្រយុទ្ធនឹងពួកអាំម៉ូន ហើយព្រះយេហូវ៉ាប្រគល់គេមកខ្ញុំ នោះខ្ញុំនឹងធ្វើជាមេលើអស់លោក»។ ពួកចាស់ទុំស្រុកកាឡាតក៏បញ្ជាក់ប្រាប់យែបថាថា៖ «ព្រះយេហូវ៉ានឹងធ្វើជាសាក្សីរវាងយើងថា យើងនឹងធ្វើតាមពាក្យរបស់លោកជាប្រាកដ!»
អាន ពួកចៅហ្វាយ 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ពួកចៅហ្វាយ 11:1-10
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ